ចុងឆ្នាំ២០១៦ ភូមិឌិញខាញ់B ឃុំឌិញម៉ូង ស្រុកថើយឡាយ ក្រុងកឹងធើ គឺជាអង្គភាពមួយក្នុងចំណោមអង្គភាពចំនួន៥ត្រូវបានគណៈកម្មាធិការប្រជាជនក្រុងជូនបណ័្ណសរសើរ ពីព្រោះមានស្នាដៃឆ្នើមក្នុងការចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពវប្បធម៌”។
ប្រជាជនភូមិឌិញខាញ់Bចូលរួមដាំផ្កាលម្អមុខផ្ទះតាមសងខាងផ្លូវរួមចំណែកធ្វើ
ឲ្យបរិស្ថានកាន់តែស្រស់ស្អាត។
មុននេះ គ្រួសារលោកពូដាវង៉ៀ (ជនជាតិខ្មែរ) ជាគ្រួសារជិតក្រមួយរស់នៅអាស្រ័យលើដីស្រែ១កុងនិងធ្វើការឈ្នួល។ ពេលដែលភូមិបង្កលក្ខណៈឲ្យបុលទុនធនាគារគោលនយោបាយសង្គម ដើម្បីរកស៊ីគ្រួសារគាត់ក៏វិនិយោគចិញ្ចឹមមាន់ ផ្ដើមពីនោះ សេដ្ឋកិច្ចគ្រួសារបានកែលម្អ។ ពីរឆ្នាំមុនគ្រួសារលោកដាវង៉ៀ បានចាកផុតពីភាពក្រីក្រ ជីវភាពគ្រួសារពីមួយថ្ងៃទៅមួយថ្ងៃកាន់តែលំនឹង។ អ្នកមីងង្វៀនធីអែម ប្រពន្ធលោកពូដាវង៉ៀ រៀបរាប់៖ “ដើម្បីបើកទូលាយរូបភាពចិញ្ចឹមសត្វ គ្រួសារខ្ញុំធ្វើទ្រុង ក្រោលបន្ថែមប្រឹងប្រែងរកស៊ីដើម្បីជីវភាពបានល្អប្រសើរ”។
ឌិញខាញ់B គឺជាភូមិមួយក្នុងចំណោមភូមិពីរដែលមានជនរួមជាតិខ្មែររស់នៅកុះករ។ ភាគច្រើនមាមីងប្រកបរបរកសិកម្ម ម៉្លោះហើយជីវភាពជួបលំបាកអត្រាគ្រួសារក្រខ្ពស់។ យោងប្រសាសន៍លោកង្វៀនវាំុងធឿ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំឌិញម៉ូង ចំពោះស្ថានភាពខាងលើ បានជាឃុំកំណត់ច្បាស់ចង់កាត់បន្ថយភាពក្រីក្រ លើភូមិសាស្រ្តភូមិគប្បីជម្រុញការអនុវត្តន៍វិទ្យាសាស្រ្តបច្ចេកទេសជឿនលឿនបង្វែររចនាសម្ព័ន្ធដំណាំ សត្វចិញ្ចឹម។ អាស្រ័យហេតុនេះ សមាគមអង្គការមហាជនជានិច្ចកាលគប្បីចលនាសមាជិកអនុវត្តវិទ្យាសាស្រ្ត បច្ចេកទេសជឿនលឿនក្នុងការផលិត ដូច៖ បន្ថយ៣បង្កើន៣ កម្មវិធីIPM ។ល។ គ្រួសារប្រជាជនជាច្រើនស៊ូទ្រាំលំបាករៀនសូត្រអនុវត្តទម្រង់រូបភាពដាំដំណាំ ចិញ្ចឹមសត្វមានប្រសិទ្ធភាព ដូច៖ ដាំមៀន Indo ននោងឈើហូបផ្លែផ្សេងៗដែលមានតម្លៃខ្ពស់ចិញ្ចឹមជ្រូក មាន់។ ពិសេស បងប្អូនបានរួមកម្លាំងកសាងភ្លឺទំនប់ជុំវិញភូមិ ដើម្បីឆាប់បានចុះពូជបង្វែរពីធ្វើស្រែតែ១រដូវទៅ៣រដូវក្នុងឆ្នាំ រួមចំណែកបង្កើនទិន្នផលប្រាក់ចំណូល។ លោកផាងធៀងខាញលេខាសាខាបក្សភូមិ ឲ្យដឹង៖ “ភូមិមានវាលស្រែគំរូ២៦ហិកតា ជំនាញផលិតស្រូវគុណភាពខ្ពស់ អនុវត្តបាន៣ឆ្នាំហើយ។ ទិន្នផលនិងប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ជាងបើប្រៀបជាមួយផលិតស្រូវធម្មតា។ នេះជាទម្រង់រូបភាពគំរូរបស់ឃុំនិងកំពុងបើកទូលាយកន្លែងដទៃទៀត”។
យោងប្រសាសន៍លោកឡេក្វឹកខាញ់ ប្រធានភូមិឌិញខាញ់B ក្រៅពីអភិវឌ្ឍកសិកម្មគ្រួសារក្រីក្រថែមទាំងបង្កលក្ខណៈឲ្យបុលទុនធនាគារគោលនយោបាយសង្គម ដើម្បីលក់ដូរតូចតាច ចិញ្ចឹមសត្វបានរៀនមុខរបរ ឧទ្ទេសនាមការងារធ្វើ។ល។ អាស្រ័យហេតុនោះ សេដ្ឋកិច្ចគ្រួសារបានកែលម្អ គ្រួសារជាច្រើនបានចាកផុតពីភាពក្រីក្រជាបន្តបន្ទាប់។ បច្ចុប្បន្ននេះ ឌិញខាញ់B នៅ១៨គ្រួសារក្រក្នុងចំណោម៣០២គ្រួសារ ថយចុះច្រើនបើប្រៀបនឹងមុននេះ។ សេដ្ឋកិច្ចមានការរីកចម្រើនជីវភាពរបស់ប្រជាជនសន្សឹមៗត្រូវបានលើកកម្ពស់គ្រប់ជ្រុងជ្រោយ។ បច្ចុប្បន្ន មានគ្រួសារប្រជាជន៩៨% បានប្រើប្រាស់ទឹកស្អាតស្របអនាម័យពីស្ថានីយផ្ដល់ទឹករបស់ភូមិភាគ; គ្រួសារជាង៨៥%មានបន្ទប់អនាម័យគ្រប់លក្ខឋាន; ផ្ទះជាច្រើនបានសាងសង់ថ្មីសមរម្យ៕
ឡែធូ-ទីទុយ