គណៈកម្មាធិការប្រជាជនខេត្តត្រាវិញ ទើបផ្តល់សច្ចាប័នលើគម្រោងអនុវត្តគោលនយោបាយដោយឡែក ឧបត្ថម្ភអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនរួមជាតិភាគតិច ដំណាក់កាល២០១៧-២០២០ លើភូមិសាស្រ្តខេត្ត ដោយថវិកាសរុប៤៥៨,៨៥ពាន់លានដុង ក្នុងនោះ ថវិកាមជ្ឈិមឧបត្ថម្ភជិត៦៣ពាន់លានដុង ទុនបុលធនាគារគោលនយោបាយសង្គមជិត៣៩០ពាន់លានដុង ទឹកប្រាក់នៅខ្វះប៉ុន្មាន អាស្រ័យថវិកាបដិភាគរបស់ភូមិភាគ។
Travinh.gov.vn
ឆ្លងតាមរយៈនោះ មានគ្រួសារជនរួមជាតិភាគតិចក្រីក្រជិត១៦.០០០ គ្រួសារលើភូមិសាស្រ្តខេត្តបានឧបត្ថម្ភដីសង់ផ្ទះ ដីផលិតកម្ម ផ្លាស់ប្តូររបរទឹកស្អាតនិងបុលទុនឥណទានអានុគ្រោះសម្រាប់ពង្រីកការផលិត។ ឆ្នាំ២០១៨ ខេត្តនឹងផ្សព្វផ្សាយប្រភពទុនជិត២៤២ពាន់លានដុង ដើម្បីឧបត្ថម្ភដីសង់ផ្ទះជូនប្រជាជន២២៧គ្រួសារ ឧបត្ថម្ភផ្លាស់ប្តូររបរជូនប្រជាជន៤.៦៧៦គ្រួសារ ឧបត្ថម្ភដីផលិតកម្មជូនប្រជាជន៣២៤គ្រួសារ ឧបត្ថម្ភកម្ចីទុនអានុគ្រោះជូនប្រជាជន៣២៥គ្រួសារ។ល។ ឆ្នាំ២០១៩ ខេត្តនឹងផ្សព្វផ្សាយប្រភពទុនជាង១៣០ពាន់លានដុង ដើម្បីផ្លាស់ប្តូររបរជូនប្រជាជន២.៨០៥គ្រួសារ ឧបត្ថម្ភដីផលិតកម្មជូនប្រជាជន១៩៤គ្រួសារ។ ឆ្នាំ២០២០ ខេត្តនឹងរំសាយថវិកាដែលនៅសេសសល់ ដើម្បីផ្លាស់ប្តូររបរជូនប្រជាជន១.៨៧១គ្រួសារ និងឧបត្ថម្ភដីផលិតកម្មជូនប្រជាជន១៣០គ្រួសារ។
លោកកៀងនិញ ប្រធានគណៈជនជាតិខេត្តត្រាវិញ ឲ្យដឹង៖ អនុវត្តសេចក្តីសម្រេចរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ស្ដីពីឧបត្ថម្ភដីសង់ផ្ទះ ដីផលិតកម្មទឹកស្អាតប្រើប្រាស់ ចាប់ពីឆ្នាំ២០០៤ដល់២០១៦ ខេត្តត្រាវិញបានរំសាយថវិកាសរុបជាង៤៥៥ពាន់លានដុង ដើម្បីឧបត្ថម្ភជនរួមជាតិភាគតិចក្រីក្រ ដោះស្រាយការលំបាកជូនគ្រួសារជិត១០០.០០០។ ការផ្សព្វផ្សាយគម្រោងអនុវត្តគោលនយោបាយដោយឡែកឧបត្ថម្ភអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច ដំណាក់កាល២០១៧-២០២០ នឹងបង្កលក្ខណៈសម្បត្តិជូនរាប់ពាន់គ្រួសារជនជាតិភាគតិចក្រីក្រលើភូមិសាស្រ្ត ឆ្លងកាត់លំបាកជីវភាពបានលំនឹងជាបណ្ដើរៗ ឈានឡើងចាកផុតពីភាពក្រីក្រដោយចីរភាព។
ខេត្តត្រាវិញមានប្រជាជនរស់នៅសរុបជាង១លាននាក់ ក្នុងនោះ ជនរួមជាតិខ្មែរស្រូបអត្រា៣១,៥%។ ចុងឆ្នាំ២០១៦ ចំនួនគ្រួសារក្រីក្រទូទាំងខេត្តជាង៣០.០០០គ្រួសារ កាត់បន្ថយបានជាង២%បើប្រៀបនឹងឆ្នាំ២០១៥ ក្នុងនោះអត្រាគ្រួសារជនរួមជាតិខ្មែរក្រីក្រថយចុះ២,៦៦%។ ខេត្តនឹងខិតខំកាត់បន្ថយអត្រាគ្រួសារក្រីក្រនៅតំបន់ជនជាតិភាគតិចពី៣ដល់៤%/ឆ្នាំ៕
ថាញ់ហ្វា(ទីភ្នាក់ងារសារព័ត៌មានវៀតណាម)-វិមានរូប: