ច្រើនឆ្នាំកន្លង គណៈកម្មាធិការបក្ស មេបញ្ជាការកងទ័ពការពារព្រំដែន តែងយកចិត្តទុកដាក់គិតគូរតម្រង់ទិស បង្កប្រភពកម្មាភិបាលជាជនជាតិភាគតិចបំពេញបន្ថែមចូលកងជួរ។ ក្នុងនោះ កងទ័ពការពារព្រំដែនកៀងយ៉ាង បានផ្តោតការយកចិត្តទុកដាក់ពិសេសក្នុងការជ្រើសរើសបង្កប្រភពបានរាប់រយកម្មាភិបាលយោធា និងយោជិនជំនាញជាជនជាតិខ្មែរ។
វរសេនីយ៍ឯកបម្រុង គឹមង៉ុកយ្វៀង។
វរសេនីយ៍ឯកបម្រុង គឹមង៉ុកយ្វៀង អនុប្រធានការិយាល័យបង្ការបង្ក្រាប់ឧក្រិដ្ឋកម្មគ្រឿងញៀននៃកងទ័ពការពារព្រំដែនកៀងយ៉ាង គឺជាបេក្ខសិស្សជំនាន់ដំបូង បង្អស់របស់កងទ័ពការពារព្រំដែនកៀងយ៉ាងត្រូវបានជម្រើសតាំងចូលរៀននៅវិជ្ជាស្ថានការពារព្រំដែន។ តាំងពីពេលបញ្ចប់កម្មសិក្សាវិលមកខេត្តកៀងយ៉ាងបំពេញការងារ បងតែងខិតខំប្រឹងប្រែង ដកស្រង់បទពិសោធន៍ ដើម្បីឆ្លើយតបនឹងតួនាទីភារកិច្ច នយោបាយក្នុងដំណាក់កាលបដិវត្តន៍នា បច្ចុប្បន្នឲ្យបានល្អ។ ឆ្លងកាត់មុខងារជាច្រើនក្នុងការងារនិងទទួលតំណែងផ្សេងៗនៅកន្លែងបោះជំរំតាមប៉ុស្តិ៍ការពារព្រំដែន នៅតំបន់ព្រំដែនយ៉ាងថាញ់ ក្រុងហាតៀង ប៉ុន្តែ ទោះបីមានមុខងារជាអ្វី នៅទីណា និងត្រូវបានបានប្រគល់ភារកិច្ចអ្វីក៏ដោយ បងតែងប្តេជ្ញាចិត្តសម្រេចបានល្អបំផុត។ ឆ្នាំ២០១៧ បងបានប្រគល់ភារកិច្ចជាអនុប្រធានការិយាល័យបង្ការបង្រ្កាបឧក្រិដ្ឋកម្ម គ្រឿងញៀន។
ចំណែកវរសេនីយ៍ទោ យ័ញកេវតៀង ប្រធានគណៈចាត់តាំងការិយាល័យនយោបាយនៃកងទ័ពការពារព្រំដែនកៀងយ៉ាងបានឲ្យដឹង៖ ទោះបីបងនៅក្មេង អាយុទ័ពនៅតិច បើប្រៀបនឹងការទទួលបន្ទុកភារកិច្ចដែលបានប្រគល់ជូនក៏ដោយ ប៉ុន្តែដើម្បីធ្វើឲ្យបានល្អនូវការងារគឺខ្ញុំត្រូវចំណាយពេលវេលាសម្រាប់ការសិក្សាស្រាវជ្រាវឯកសារ លិខិតបទដ្ឋានសេចក្តីសម្រេចគ្រប់ថ្នាក់ ព្រមទាំងសូមមតិបញ្ជាការ ដើម្បីអនុវត្តភារកិច្ចឲ្យបានល្អបំផុត។ កន្លងរយៈកាល៤ឆ្នាំធ្វើជាប្រធានគណៈចាត់តាំង វរសេនីយ៍ទោយ័ញកេវតៀង បានរួមជាមួយនឹងគណៈកម្មាធិការបក្ស សាខាបក្ស ការិយាល័យនយោបាយសិក្សាស្រាវជ្រាវកសាងសេចក្តីសម្រេចបានបង្កើតនូវកម្មវិធីសកម្មភាព មួយចំនួនសម្រាប់គណៈកម្មាធិការបក្សនៃការិយាល័យ។
ជាមួយនឹងភារកិច្ចជាប្រធានកម្លាំងទ័ព ការិយាល័យសេនាធិការនៃកងទ័ពការពារព្រំដែនកៀងយ៉ាង វរសេនីយ៍ទោ ត្រឹងហឺវអាង បានកំណត់ច្បាស់ថា នេះជាភារកិច្ចដ៏សំខាន់បំផុតទាមទារកម្មាភិបាលទទួលបន្ទុក គប្បីចំណាយពេលវេលាតាមដានគ្រប់គ្រង ដើម្បីលើកជាសំណើឲ្យបានសមស្របជួយដល់បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនក្នុងការជម្រើសយោធិនថ្មី រៀបតំណែងយោធិនជំនាញនិងបុគ្គិលការពារព្រំដែន។ គ្រប់គ្រងហ្មត់ចត់គ្រឿងយោធភណ្ឌ សាស្រ្តាវុធ មធ្យោបាយ។ល។ ផ្គត់ផ្គងទៅតាមផ្នែកជំនាញនីមួយៗ បម្រើការឲ្យបានល្អសម្រាប់ការពលកម្ម រៀនសូត្រចល័តក្នុងការបង្ការទប់ទល់ខ្យល់ព្យុះទឹកជំនន់និងត្រៀមជាស្រេចដើម្បីប្រយុទ្ធ។
គិតមកទល់សព្វថ្ងៃ វរសេនីយ៍ទោ យ័ញង៉ុកសាង ប្រធានគណៈប្រជាជនចលនាការិយាល័យនយោបាយនៃកងទ័ពការពារព្រំដែនកៀងយ៉ាង គឺជាកម្មាភិបាលមួយរូប មានសមត្ថភាពអាចសរសេរនិយាយ បកប្រសាសន៍ បកប្រែបណ្តាឯកសារជាភាសាខ្មែរយ៉ាងពូកែ។ ក្រោយពីបញ្ចប់កម្មសិក្សានៅវិជ្ជាស្ថានការពារព្រំដែន បងក៏បានចុះឈ្មោះរៀនរហូតដល់បញ្ចប់ថ្នាក់១២ភាសាខ្មែរនៅខេត្តសុកត្រាំង។ បងតែងមានបំណងរួមចំណែកក្នុងការកសាងតំបន់ព្រំដែន កោះសមុទ្រនៅខេត្តកៀងយ៉ាង ពីមួយថ្ងៃទៅមួយថ្ងៃឲ្យកាន់តែអភិវឌ្ឍ ជីវភាពរបស់ជនរួមជាតិកាន់តែមានភាពលំនឹង៕
ឡេស៊ាង-សុផន