កម្មវិធីកសាងជនបទថ្មី គឺជាគោលការណ៍ដ៏ធំមួយរបស់បក្ស និងរដ្ឋ ស្របនឹងឆន្ទះប្រជាជននាំមកឯកភាពខ្ពស់ចាប់ពីកម្មាភិបាល បក្ខជនដល់ប្រជាជនគ្រប់មជ្ឈដ្ឋាននៅខេត្តបាកលីវ។ល។។
ផ្លូវគមនាគមន៍ជនបទនៅបាកលីវ ត្រូវបានរដ្ឋវិនិយោគទុនកសាងសមរម្យទាន់សម័យ។
មុននេះ ភឿកឡុងគឺជាស្រុកក្រីក្រមួយប្រកបរបរកសិកម្ម ជាតំបន់ជ្រៅដែលមានជនរួមជាតិខ្មែររស់នៅកុះករ។ រយៈពេល៦ឆ្នាំកសាងជនបទថ្មី មុខមាត់ជនបទស្រុកភឿកឡុងបានផ្លាស់ថ្មីយ៉ាងច្បាស់ក្រឡែត ជីវភាពសម្ភារៈនិងស្មារតីរបស់ប្រជាជនត្រូវបានលើកស្ទួយគួរឲ្យកត់សម្គាល់។ មកទល់ពេលនេះ ទូទាំងស្រុកមាន៧/៧ឃុំសម្រេចលក្ខឋានជនបទថ្មី១៩/១៩។ ភឿកឡុងខិតខំដល់ចុងឆ្នាំ២០១៧ នឹងបានទទួលស្គាល់ជាស្រុកជនបទថ្មីមុនដំបូងបង្អស់នៅខេត្តបាកលីវ។ ភឿកឡុងគឺជាស្រុកមួយក្នុងចំណោមស្រុកទាំង៥ក្នុងទូទាំងប្រទេស បានមជ្ឈិមជ្រើសជាស្រុកគំរូចង្អុលការអនុវត្តកម្មវិធីកសាងជនបទថ្មី។
យោងគណៈចង្អុលការកសាងជនបទថ្មីខេត្តបាកលីវ ចាប់ពីដើមឆ្នាំមកទល់ពេលនេះ ខេត្តបានវិនិយោគទុនជាង៦១៥ពាន់លានដុងសម្រាប់ឲ្យការកសាងជនបទថ្មី។ ក្នុងនោះ ប្រភពទុនមជ្ឈិមជំនួយ៧១,៣ពាន់លានដុង; ភូមិភាគ២១៧ពាន់លានដុង; ទុនគួបផ្សំពីកម្មវិធីផ្សេងៗជាង១៥៨ពាន់លានដុង;ទុនកម្ចី១៩៩ពាន់លានដុង និងចលនាប្រជាជនជិត៦,២ពាន់លានដុង។ ផេ្តីមពីប្រភពទុននេះ ខេត្តនៅទាំងបង្កើនកម្រិតផ្លូវគមនាគមន៍ជនបទ សំណង់ធារាសាស្រ្ត-វារីកសិកម្ម ជួសជុលសាលារៀន បង្កើនកម្រិតសាលាសម្រេចបទដ្ឋានជាតិទូទាំងខេត្ត១០០/១៩៩; កសាងអគារវប្បធម៌៧ខ្នងបង្កើនអគារវប្បធម៌ទូទាំងខេត្តចំនួន១៥៣ និងមានគ្រឹះស្ថានវប្បធម៌ឃុំចំនួន១៦។ ខេត្តក៏បានវិនិយោគទុនបង្កើនកម្រិតបំពាក់ឧបករណ៍ពេទ្យដល់ដំណាក់សុខាភិបាលចំនួន១០;សង់ផ្ទះមហាសាមគ្គីជូនគ្រួសារក្រីក្រចំនួន១១៥ខ្នង។ល។ មកទល់ពេលនេះ ទូទាំងខេត្តបាកលីវរួមមាន១០ឃុំសម្រេចលក្ខឋានជនបទថ្មី១៩/១៩;ឃុំចំនួន៨សម្រេចលក្ខឋានពី១៥ដល់១៨;ឃុំចំនួន២៥សម្រេចលក្ខឋានពី១០ដល់១៤និងនៅឃុំចំនួន៦សម្រេចលក្ខឋានជនបទថ្មីពី៥-៩។
សមមិត្តឡេមិញខាយ លេខាបក្សខេត្ត ប្រធានគណៈចង្អុលការកសាងជនបទថ្មីខេត្តបាកលីវ ឲ្យដឹង៖“ជារៀងរាល់ឆ្នាំ ខេត្តសំចៃថវិកាភូមិភាគមួយចំនួនសម្រាប់ឲ្យការកសាងជនបទថ្មី ក្នុងនោះប្រភពទុនអាទិភាពសមស្របជូនស្រុកទាំង២ ភឿកឡុងនិងវិញឡើយ ដើម្បីអនុវត្តភាគកម្រិតកសាងជនបទថ្មីតាមសេចក្តីសម្រេចចិត្តរបស់បក្ខភាគខេត្តដាក់ចេញ ទន្ទឹមនឹងនោះ ការកៀរគររួមវិភាគទានរបស់ប្រជាជនត្រូវបានពិភាក្សា ប្រកាសជាចំហរតម្លាភាព និងទទួលបានការស្របគំនិត ឯកច្ឆ័ន្ទរបស់សហគមន៍។ ដើម្បីធានាគុណភាព យើងខ្ញុំជាអ្នកដឹកនាំ តែងលើកកម្ពស់ករណីយកិច្ចក្នុងការយកចិត្តទុកដាក់កសាងជនបទថ្មី។ អាស្រ័យហេតុនោះ កម្មវិធីកសាងជនបទថ្មីទទួលបានការគាំទ្រច្រើន”៕
ថាញផុង-ទីទុយ