នោះគឺជាសេចក្ដីស្នើរបស់សមមិត្ត សុើងមិញថាំង សមាជិកមជ្ឈិមបក្ស អនុប្រធានប្រចាំការនៃគណៈចង្អុលការតីណាមបូ ក្នុង“អង្គសន្និបាតបង្កើនគុណភាពកាសែតរូបភាពជនជាតិនិងតំបន់ភ្នំភាគខាងត្បូង”បានរៀបចំឡើងនៅក្រុងកឹងធើ អាស្រ័យទីភ្នាក់ងារសារព័ត៌មានវៀតណាម សហការជាមួយគណៈចង្អុលការតីណាមបូរៀបចំឡើង។
អ្នកយកព័ត៌មានកំពុងបំពេញការងារនៅថ្ងៃបុណ្យរបស់ជនរួមជាតិខ្មែរ។
សមមិត្តសុើងមិញថាំង សំណូមពរ៖ “សារព័ត៌មានគប្បីបង្កើនការផ្សព្វផ្សាយពីលទ្ធផលអនុវត្តគោលការណ៍ គោលនយោបាយពិសេស សម្រាប់ជនរួមជាតិភាគតិច ប្រសិទ្ធភាពនៃការចងសម្ព័ន្ធ តំបន់ការងារខាងវិស័យអប់រំ សុខាភិបាល បណ្ដុះបណ្តាលវិជ្ជាជីវៈ សុខុមាលភាពសង្គមគិតគូរជូនគ្រួសារយុទ្ធជនពិការយុទ្ធជនពលី និងអ្នកមានសគុណ; ឧទ្ទេសនាមបានទាន់ពេលនូវគំរូ បទពិសោធន៍ល្អៗក្នុងការរស់នៅផលិតកម្ម”។
សមមិត្តហ្វិញធីសុមាលី នាយិកានៃនាយកដ្ឋានភូមិភាគIII -គណៈកម្មាធិការជនជាតិ មានប្រសាសន៍ទន្ទឹមនឹងកាសែតកឹងធើភាសាខ្មែរ សារព័ត៌មានរូបភាពជនជាតិ និងតំបន់ភ្នំបានរួមចំណែកយ៉ាងមានប្រសិទ្ធភាពក្នុងការនាំយកនូវគោលការណ៍ គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋឧទ្ទេសនាមអំពីវប្បធម៌ ទំនៀមទម្លាប់របស់ជនជាតិនីមួយៗ តំបន់នីមួយៗទូទាំងប្រទេស ទម្រង់រូបភាពផលិតពូកែ។ល។ជូនជនរួមជាតិដោយសង្ខេបខ្លី ងាយយល់និងប្រកបដោយភាពរស់រវើក។ ឆ្លងតាមរយៈនោះ បង្កជាស្ពានតភ្ជាប់រវាងបក្ស រដ្ឋ ជាមួយប្រជាជនតាមរយៈការឆ្លុះបញ្ចាំងពីជីវភាពបំណងប្រាថ្នារបស់ជនរួមជាតិ និងរួមចំណែកអភិរក្សភាសា អក្សរសាស្រ្តរបស់ជនរួមជាតិភាគតិច។ ទន្ទឹមនឹងនោះ កាសែតនៅទាំងឧទ្ទេសនាមបុគ្គលឆ្នើម សមូហភាពគំរូ បទពិសោធន៍ល្អៗរបស់ជនរួមជាតិក្នុងការកាត់បន្ថយភាពក្រីក្រ អភិវឌ្ឍសេដ្ឋកិច្ច; សមិទ្ធិផលក្នុងការអនុវត្តន៍កម្មវិធី គ្រោងការ; រាល់សកម្មភាព វប្បធម៌ បុណ្យទាន ទំនៀមទម្លាប់ អភិរក្ស និងអភិវឌ្ឍវប្បធម៌។ ការបោះពុម្ពផ្សាយនេះ បានរួមចំណែកក្នុងការច្រានចោល ប្រកបដោយប្រសិទ្ធភាពនូវការធ្វើអត្ថាធិប្បាយមួលបង្កាច់របស់អានុភាពអមិត្តបំបែកបំបាក់ផែនមហាសាមគ្គីជនជាតិក្នុងតំបន់ជនរួមជាតិភាគតិចណាមបូជាដើម។
អង្គសន្និបាតបានកត់សម្គាល់នូវមតិយោបល់ជាច្រើនរបស់តំណាងគណៈជនជាតិ គណៈឃោសនាអប់រំតំណាងជនជាតិភាគតិចរស់នៅលើភូមិសាស្រ្តខេត្ត ក្រុងនានា បានផ្តល់មតិយោបល់ជូនការងារព័ត៌មានចែកចាយកាសែត។ ទន្ទឹមនឹងនោះ ដាក់ចេញនូវវិធានការដើម្បីបង្កើនគុណភាពខ្លឹមសារនិងស្នើបង្កើនបរិមាណនៃលើកបោះពុម្ពផ្សាយ បើកទូលាយមុខសញ្ញាត្រូវបានផ្ដល់ជូនកាសែតក្នុងជនរួមជាតិភាគតិចណាមបូ៕
ថាញផុង-ទីទុយ