26/09/2017 - 14:11

បង្ការ​បង្រ្កាប​ជំ​ងឺ​គ្រុន​ផ្ដា​សាយ​បក្សី

អ្នក​ស្រី​​សឺ​ថាញ​ទ្រុក ប្រ​ធាន​ដំ​ណាក់​ប​សុ​ពេទ្យ​ស្រុក​កូវ​កែ ខេត្ត​ត្រា​វិញ ឲ្យ​ដឹង​៖ ស្រុក​កំ​ពុង​ម្ចាស់​ការ​បង្ការ​បង្រ្កាប​ជំ​ងឺ​គ្រុន​ផ្ដា​សាយ​បក្សី​។

ទម្រង់​រូប​ភាព​ចិញ្ចឹម​មាន់​ព្រ​លែង​ចម្ការ​របស់​គ្រួ​សារ​បង​ថាច់​សែ​។

តាម​ប្រ​សាសន៍​របស់​អ្នក​ស្រីទ្រុក ជំ​ងឺ​គ្រុន​ផ្ដា​សាយ​បក្សី​កំ​ពុង​កើត​មាន​លើ​ភូមិ​សាស្រ្ត​អាច​នឹង​មាន​ហា​និ​ភ័យ​រីក​រាល​ដាល​ខ្លាំង ជះ​ឥទ្ធិ​ពល​ដល់​អ្នក​ចិញ្ចឹម​សត្វ។ ទន្ទឹម​នឹង​នោះ ស្រុក​កំ​ពុង​ឈាន​ចូល​រដូវ​ប្រ​មូល​ផល​ស្រូវ​ដើម​ឆ្នាំ ម្ល៉ោះ​ហើយ​មាន​គ្រួ​សារ​មួយ​ចំ​នួន​បាន​ព្រ​លែង​ហ្វូង​ទា​ឲ្យ​ស៊ី​តាម​វាល​ស្រែ​។​​ល។​ហេតុ​នោះ អាច​នឹង​កើត​មាន​ហា​និ​ភ័យ​ជំ​ងឺ​គ្រុន​ផ្តា​សាយ​បក្សី​រីក​រាល​ដាល​ខ្ពស់​។ ចំ​ពោះ​ស្ថាន​ភាព​ខាង​លើ​ស្រុក​បាន​ផ្ដុំ​កម្លាំង​ផ្សព្វ​ផ្សាយ​វិ​ធាន​ការ​បង្ការ​បង្រ្កាប​ជំ​ងឺ​គ្រុន​ផ្ដា​សាយ​បក្សី​។ ទន្ទឹម​នឹង​នោះ គួប​ផ្សំ​ការ​គ្រប់​គ្រង ពិ​និត្យ​តាម​ដាន​ហ្វូង​សត្វ​តូច​ធំ​គ្រប់​ប្រ​ភេទ​និង​ចលនា​ផ្សព្វ​ផ្សាយ​អ្នក​ចិញ្ចឹម​សត្វ​អនុ​វត្ត​ការ​ចាក់​វ៉ាក់​សាំង បង្ការ​ជំ​ងឺ​គ្រុន​ផ្ដា​សាយ​បក្សី​ឲ្យ​បាន​គ្រប់​គ្រាន់​។ 

នៅ​ឃុំ​អាង​ភូ​តឹង​និង​តាម​ង៉ាយ ជា​ភូមិ​សាស្រ្ត​កើត​មាន​ជំ​ងឺ​គ្រុន​ផ្ដា​សាយ​បក្សី បណ្តាល​ឲ្យ​ខាត​បង់​ដល់​គ្រួ​សារ​ចំ​នួន​ពីរ​ដែល​ចិញ្ចឹម​មាន់​ព្រ​លែង​ក្នុង​ចម្ការ​ចំ​នួន​២.៤០០​ក្បាល (ដុត​ចោល​៥៤៧​ក្បាល​និង​កប់​១.៨៥៣​ក្បាល)​។ ក្រោយ​ពី​កើត​បាតុ​ភូត មាន់​ចិញ្ចឹម​ត្រូវ​ងាប់​ជា​បន្ត​បន្ទាប់ ផ្នែក​សមត្ថ​កិច្ច​បាន​ធ្វើ​ការ​បាញ់​ថ្នាំ ដាក់​ថ្នាំ​កម្ចាត់​មេ​រោគ​នៅ​ទ្រុង ក្រោល​ស​រុប​ផ្ទៃ​ដី​១.៥១០​ម២ របស់​អ្នក​ចិញ្ចឹម​សត្វ​១៦២​គ្រួ​សារ​នៅ​ជុំ​វិញ​តំ​បន់​កើត​មាន​ជំ​ងឺ​គ្រុន​ផ្តា​សាយ​បក្សី​នៅ​ឃុំ​ទាំង​ពីរ​ខាង​លើ​។ គិត​មក​ទល់​ដើម​ខែ​សី​ហា​ឆ្នាំ​២០១៧ លើ​ភូមិ​សាស្រ្ត​ស្រុក​កូវ​កែ គ្មាន​កើត​មាន​សម្បុក​រោគ​ថ្មី និង​ជំ​ងឺ​គ្រុន​ផ្ដា​សាយ​បក្សី​ត្រូវ​បាន​បង្រ្កាប​។

យោង​តាម​ស្ថិតិ​របស់​កា​រិ​យា​ល័យ​ក​សិ​កម្ម​និង​អភិ​វឌ្ឍន៍​ជន​បទ ស្រុក​កូ​វ​កែ ចាប់​ពី​ដើម​ឆ្នាំ​មក​ទល់​នេះ​បាន​ចាក់​វ៉ាក់​សាំង​បង្ការ​ដល់​សត្វ​ស្លាប​ចំ​នួន​២៨៩.៨៣៣​ក្បាល​របស់​១.១២២​គ្រួ​សារ (ប​រិ​មាណ​វ៉ាក់​សាំង​ត្រូវ​បាន​ចាក់ គឺ​៣៩២.៩២៩​លើក​) សម្រេច​អត្រា​៤៦.៩៣​% បើ​ប្រៀប​នឹង​ហ្វូង​សត្វ​រួម​​។ ក្នុង​នោះ អ​នុ​វត្ត​ការ​ចាក់​វ៉ាក់​សាំង​ដោយ​ឥត​គិត​ថ្លៃ​ដល់​សត្វ​ចំ​នួន​៣២.៤៥៨​ក្បាល​/បរិ​មាណ​វ៉ាក់​សាំង​ត្រូវ​បាន​ចាក់​គឺ​៣៤.៧០៦​លើក (អា​ស្រ័យ​ថ​វិ​កា​រដ្ឋ​ជំ​នួយ​)ដល់​គ្រួ​សារ​អ្នក​ចិញ្ចឹម​សត្វ​៧៣៤​គ្រួ​សារ​; ចាក់​ថ្នាំ​បង្ការ​(ថ​វិ​ការដ្ឋ​ជំ​នួយ​ថ្លៃ​ឈ្នួល​) គ្រួ​សារ​ចិញ្ចឹម​សត្វ​ចំ​នួន​២៣៤​គ្រួ​សារ​ចំ​ណាយ​ប្រាក់​ថ្នាំ​វ៉ាក់​សាំង​ដោយ​មាន​ចំ​នួន​សត្វ​៨៩.៨៦៧​ក្បាល​/ប​រិ​មាណ​វ៉ាក់​សាំង​ត្រូវ​បាន​ចាក់​គឺ​១១៣.៦៥៧​លើក​។ ទន្ទឹម​នឹង​នោះ ចល​នា​គ្រួ​សារ​ចិញ្ចឹម​សត្វ ម្ចាស់​ការ​ទិញ​វ៉ាក់​សាំង​ចាក់​បង្ការ​ក្រោម​ការ​ត្រួត​ពិ​និត្យ​របស់​កម្មា​ភិ​បាល ប​សុ​ពេទ្យ​ដោយ​មាន​ចំ​នួន​សត្វ​១៦៧.៥០៨​ក្បាល​/ប​រិ​មាណ​វ៉ាក់​សាំង​ត្រូវ​បាន​ចាក់​២៤៤.៥៦៦​លើក​ដល់​គ្រួ​សារ​ចិញ្ចឹម​សត្វ​១៤៥​គ្រួ​សារ​។ ក្រៅ​ពី​នោះ ដើម្បី​ធា​នា​អ​នា​ម័យ​ក្នុង​ការ​ចិញ្ចឹម​សត្វ​និង​អនុ​វត្ត​“ខែ​អ​នា​ម័យ​បាញ់​ថ្នាំ​កម្ចាត់​មេ​រោគ​នៅ​បរិ​ស្ថាន​ចិញ្ចឹម​សត្វ លើក​ទី​១ ឆ្នាំ​២០១៧​” ស្រុក​បាន​រៀប​ចំ​បាញ់​ថ្នាំ​កម្ចាត់​មេ​រោគ​លើ​ផ្ទៃ​ដី​២.៦៤៦.៨២៨​ម​២ (គ្រួ​សារ​ចិញ្ចឹម​សត្វ​៣៩.៣២៦​គ្រួ​សារ​);​ការ​ប្រើ​ប្រាស់​ថ្នាំ​កម្ចាត់​មេ​រោគ​ស​រុប​១.៥៥០​លីត្រ​។ ដោយ​ឡែក​ក្នុង​ការ​គ្រប់​គ្រង​ហ្វូង​សត្វ​ស្លាប​ដោយ​បា​ន​ផ្តល់​ជូន​បញ្ជី​ចំ​នួន​១១៤​គ្រប់​គ្រង​ប​សុប​ក្សី​ចំ​នួន​២៨.៧៧១ក្បាល (​សត្វ​ចិញ្ចឹម​ប្រ​មូល​ផ្ដុំ​៖ មាន​៥៣​បញ្ជី​គ្រប់​គ្រង​ទា​ចំ​នួន​៧៨៤​ក្បាល​មាន់​៨.៨៨៦​ក្បាល; ទា​ព្រ​លែង​វាល​ស្រែ​៖ ១៥​បញ្ជី គ្រប់​គ្រង​ទា​ចំ​នួន​១៧.១០០​ក្បាល​)​៕

សឺន​ម៉ា​ល័យ​ – សេ​រី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
អ្នក​ស្រីទ្រុក