26/09/2017 - 14:02

ខិត​ខំ​បង្រៀន​និង​រៀន​ល្អ

ដោយ​ការ​ខ្នះ​ខ្នែង​របស់​លោក​គ្រូ​អ្នក​គ្រូ និង​សិស្ស​រួម​ជា​មួយ​នឹង​ការ​យក​ចិត្ត​ទុក​ដាក់​របស់​គណៈ​កម្មា​ធិ​ការ​បក្ស រដ្ឋ​អំ​ណាច អង្គ​ការ​ម​ហា​ជន គណៈ ផ្នែក​នៅ​ភូមិ​ភាគ​គ្រប់​លំ​ដាប់​ថា្នក់ ក៏​ដូច​ជា​ការ​ប្រ​កៀក​ស្មា​របស់​គណៈ​តំ​ណាង​អា​ណា​ព្យា​បាល​សិស្ស ម៉្លោះ​ហើយ​សា​លា​បឋម​សិក្សា​ដាយ​តឹម​២ ឃុំ​ដាយ​តឹម​ស្រុក​ម៉ី​ស្វៀង ខេត្ត​ស្រុក​ត្រាំង​ទ​ទួល​បាន​លទ្ធ​ផល​គួរ​ឲ្យ​កត់​សម្គាល់​។

 

ម៉ោង​រៀន​ហាត់​ប្រាណ​របស់​សិស្ស​សា​លា​បឋម​សិក្សា​ដាយ​តឹម​២​។

ជា​សា​លា​មាន​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ ចូល​រៀន​ស្រូប​អត្រា​៩៧,៧​% ជា​មួយ​នឹង​ការ​ខិត​ខំ​ដោយ​ឥត​ឈប់​ឈរ​របស់​លោក​គ្រូ​អ្នក​គ្រូ​និង​ប្អូន​ៗសិស្សា​នុសិស្ស ម៉្លោះ​ហើយ សា​លា​បាន​សម្រេច​បទ​ដ្ឋាន​ជាតិ​មុន​ដំ​បូង​បង្អស់​របស់​ស្រុក​ម៉ី​ស្វៀង​នៅ​ឆ្នាំ​២០១៣​។ បច្ចុប្បន្ន សា​លា​បឋម​សិក្សា​ដាយ​តឹម​២​មាន​មណ្ឌល​ធំ​មួយ​នៅ​ភូមិ​តឹម​កៀង និង​មណ្ឌល​សា​ខា​ចំ​នួន​២ នៅ​ភូមិ​តឹម​ភឿក តឹម​ឡុក​; ដោយ​មាន​កម្មា​ភិ​បាល​គ្រូ​បង្រៀន បុគ្គ​លិក​ចំ​នួន​៣៦​រូប​; រួម​មាន​៥​ថ្នាក់ ស​រុប​សិស្ស​៤០៩​រូប  ថ្នាក់​ទី​១ មាន​១០១​រូប ថ្នាក់​ទី​២​មាន​៧២​រូប ថ្នាក់​ទី​៣ មាន​៧៦​រូប ថ្នាក់​ទី​៤ មាន​៨៣​រូប ថ្នាក់​ទី​៥ មាន​៧៧​រូប​។ ឆ្នាំ​សិក្សា​២០១៦​- ២០១៧​កន្លង​ហើយ សា​លា​សម្រេច​អត្រា​សិស្ស​ជាប់​ថ្នាក់​សម្រេច​៩៧,៧៦​%​។

លោក​គ្រូ​ត្រឹង​ឌឹក​វុាំង នា​យក​រង​សា​លា​បឋម​សិក្សា​ដាយ​តឹម​២ ឲ្យ​ដឹង​៖ “ឆ្នាំ​សិក្សា​កន្ល​ង​ហើយ​សា​លា​សម្រេច​កិត្តិ​នាម “ស​មូ​ហ​ភាព​ឆ្នើម​” មាន​គ្រូ​បង្រៀន​ពូ​កែ​ថ្នាក់​សា​លា​១២​រូប ថ្នាក់​មូល​ដ្ឋាន​៤​រូប​និង​កម្មា​ភិ​បាល គ្រូ​បង្រៀន​សម្រេច​យុទ្ធ​ជន​ប្រ​ឡង​ប្រ​ណាំង​ថ្នាក់​មូល​ដ្ឋាន​៦​រូប​។​កង​ជួរ​គ្រូ​បង្រៀន​តែង​សកម្ម​ផ្លាស់​ថ្មី វិ​ធី​សាស្រ្ត​បង្រៀន  ស​កម្ម​កៀក​ជិត​ការ​បង្រៀន​និង​រៀន​តាម​វិ​ធី​សាស្រ្ត​ថ្មី​។ សា​លា​តែង​គិត​គូរ​ក​សាង​កែ​លម្អ ជួស​ជុល​មូល​ដ្ឋាន​សម្ភារៈ​បំ​ពាក់​ឧប​ករណ៍​ថ្នាក់​រៀន ដើម្បី​បម្រើ​ការ​បង្រៀន​និង​រៀន​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​”។ ក្រៅ​​ពី​នោះ សា​លា​នៅ​ទាំង​ចល​នា​សប្បុ​រស​ជន​បង្កើត​មូល​និ​ធិ អា​ហា​រូប​រណ៍​ជូន​អា​ហា​រូប​ករណ៍​៥​ចំ​ណែក​ដល់​សិស្ស​ក្រី​ក្រ​ចំ​នួន​៥​រូប ឆ្លង​កាត់​លំ​បាក រៀន​ពូ​កែ​មួយ​ចំ​ណែក​ៗ​តម្លៃ​៥០០​.០០០​ដុង​។ ប្អូន​ថាច់​ធី​ម៉ី​លិន រៀន​ថ្នាក់​ទី​៣B ឲ្យ​ដឹង​៖ “ផ្ទះ​ក្រ​ទទួល​បាន​អា​ហា​រូប​ករណ៍​ប្អូន​ត្រេក​អរ​ខ្លាំង​ណាស់ ឆ្នាំ​សិក្សា​ថ្មី​នេះ ប្អូន​ទិញ​បាន​សម្លៀក​បំ​ពាក់​និង​សំ​ពៀត​ថ្មី​”​។ ចំ​ណែក​ប្អូន​យ័ញ​ថាញ់​ខាង​ថ្នាក់​ទី​៣A រៀប​រាប់​៖ “ទ​ទួល​បាន​អា​ហា​រូប​ករណ៍​នេះ ​ប្អូន​កាន់​តែ​ខិត​ខំ​ប្រឹង​រៀន​ឲ្យ​បាន​ពូ​កែ​ថែម​ទៀត​”​។​

“​សា​លា​ទទួល​បាន​លទ្ធ​ផល​ល្អ​ដូច​សព្វ​ថ្ងៃ អា​ស្រ័យ​ការ​យក​ចិត្ត​ទុក​ដាក់​ចង្អុល​ការ​និង​លើក​ទឹក​ចិត្ត​ទាន់​ពេល​របស់​ថ្នាក់​ដឹក​នាំ​កា​រិ​យា​ល័យ​អប់​រំ​ម៉ី​ស្វៀង និង​គណៈ ផ្នែក ភូមិ​ភាគ គណៈ​តំ​ណាង​អា​ណា​ព្យា​បាល​សិស្ស​។ ពិ​សេស​គឺ​ការ​ខិត​ខំ​ដោយ​អស់​ពី​ចិត្ត​របស់​ស​មូ​ហ​ភាព​កម្មា​ភិ​បាល គ្រូ​បង្រៀន​បុគ្គ​លិក​និង​សិស្ស​របស់​សា​លា​” -លោក​គ្រូ​ត្រឹង​ឌឹក​វុាំង ឲ្យ​ដឹង​ដូច្នេះ​៕

                           ត្រឿង​ផល​-ទី​ទុយ

ចែករំលែកអត្ថបទ