ថ្ងៃ២ កញ្ញា ឆ្នាំ១៩៤៥ នៅវាលមេនបាឌិញ (ហាណូយ) ស្ថិតនៅចំពោះមុខជនរួមជាតិជិតមួយលាននាក់ លោកប្រធានហូជីមិញ តំណាងរដ្ឋាភិបាលបណ្ដោះអាសន្នអានសេចក្ដីប្រកាស ឯករាជ្យយ៉ាងឱឡារិកប្រកាសចំពោះមុខប្រជាពលរដ្ឋនិងពិភពលោក ៖ ប្រទេសវៀតណាមប្រជាធិបតេយ្យសាធារណរដ្ឋឧប្បត្តិឡើង (ឥឡូវគឺជាសាធារណរដ្ឋសង្គមនិយមវៀតណាម)។
លោកប្រធានហូជីមិញប្រកាសឯករាជ្យ។
យុវវ័យកឹងធើ បង្ហាញពីការប្តេជ្ញាចិត្តការពារពង្រីកសមិទ្ធិផលបដិវត្តន៍ដែលបក្សអ៊ំហូ និងប្រជា
ជនវៀតណាម បានស្ថាបនាឡើង។
ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្ដ ប្រជាជនវៀតណាម ក្នុងនាមជាម្ចាស់ទឹកដីពិតប្រាកដបានមោះមុតតស៊ូប្រឆាំងលទ្ធិចក្រពត្តិ និងរបបសក្ដិភូមិ។ សាមសិបឆ្នាំក្រោយ នៅនិទាឃរដូវ ឆ្នាំ១៩៧៥បក្សនិងកងទ័ពប្រជាជនយើងបានសម្រេចនូវជោគវាសនាប្រវត្តិសាស្រ្តដ៏ត្រចះត្រចង់៖គឺរំដោះភាគខាងត្បូងបានទាំងស្រុង បញ្ចប់ដោយជោគជ័យនូវបុព្វហេតុបដិវត្តន៍ជាតិ-ប្រជាធិបតេយ្យ ឯកភាពប្រទេសជាតិ។
ក្នុងអំឡុង៧២ឆ្នាំកន្លង បក្សយើងតែងបញ្ចេញកម្លាំងកសាងប្រទេសនីតិរដ្ឋសង្គមនិយមរបស់ប្រជាជនអាស្រ័យប្រជាជននិងដើម្បីប្រជាជន។ ប្រការនោះ បានអំណះអំណាងឆ្លងតាមរយៈសមិទ្ធិផលដ៏ធំធេងក្នុងការអនុវត្តគោលមាគ៌ាផ្លាស់ថ្មីជាង៣០ឆ្នាំ ប្រទេសជាតិសម្រេចបានសមិទ្ធិផលដ៏ធំធេងលើគ្រប់វិស័យ តាំងពីនយោបាយ សេដ្ឋកិច្ច វប្បធម៌សង្គម។ល។ ឋានៈនិងកិត្យានុភាពរបស់វៀតណាម លើឆាកអន្តរជាតិបានពង្រឹងពង្រីក និងលើកកម្ពស់ឥតឈប់ឈរ។ ពិសេសអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលការណ៍ គោលនយោបាយ មហាសាមគ្គីទូទាំងជនជាតិរបស់បក្សនិងរដ្ឋយើងឃើញថាជីវភាពរបស់ប្រជាជនពីមួយថ្ងៃទៅមួយថ្ងៃត្រូវបានកែលម្អ ហេដ្ឋារចនាសម្ព័ន្ធបានកសាងសមរម្យ។ ពង្រីកស្មារតីទិវាបុណ្យជាតិ ថ្ងៃ២ កញ្ញា បក្សយើងកំពុងបញ្ចេញកម្លាំងរៀបចំកសាងអង្គការចាត់តាំងបក្សឲ្យត្រឹមត្រូវ; ទប់ស្កាត់ ច្រានថយការចុះខ្សោយខាងសតិអារម្មណ៍នយោបាយសីលធម៌ ផ្នត់រស់នៅសម្ដែងចេញឲ្យឃើញ “ប្រែប្រួលដោយខ្លួនឯង” “ផ្លាស់ប្ដូរដោយខ្លួនឯង” ក្នុងផ្ទៃក្នុង។ ផ្តុំកម្លាំងកសាងកងជួរកម្មាភិបាលថ្នាក់ដឹកនាំមានគ្រប់សមត្ថភាព និងចរិយាសម្បត្តិ សក្ដិសមនឹងភារកិច្ច។ អនុវត្តតាមពាក្យប្រៀនប្រដៅរបស់លោកប្រធានហូជីមិញ៖ “សាមគ្គី សាមគ្គី មហាសាមគ្គី - ជោគជ័យ ជោគជ័យ មហាជោគជ័យ” បណ្ដាជន រួមជាតិវៀតណាម មិនបង្អង់ក្នុងការពង្រឹងពង្រីក រឹតបន្ដឹងចំណងសាមគ្គី ជឿជាក់លើការដឹកនាំរបស់បក្ស កំណត់ច្បាស់ភារកិច្ចយុទ្ធសាស្រ្តពីរ គឺកសាងសង្គមនិយមនិងការពាររឹងមាំប្រទេសវៀតណាមសង្គមនិយម!។
សំដៅដល់ភាពជាក់ស្ដែងអនុស្សាវរីយ៍៧២ឆ្នាំទិវាបុណ្យជាតិ ជនរួមជាតិទូទាំងប្រទេសពង្រីកស្មារតីភ្ញាក់រឭកដោយខ្លួនឯង ប្រឡងប្រណាំងអនុវត្តជោគជ័យនូវសេចក្តីសម្រេចចិត្តមហាសន្និបាតលើកទីXIIរបស់បក្ស កសាងសង្គម ប្រជាជនសម្បូរសប្បាយ ប្រទេសរុងរឿង សមភាព ប្រជាធិបតេយ្យនិងអារ្យធម៌៕
ថាញ់ផុង-វិមាន