22/08/2017 - 09:22

ស​​កម្ម​​ភាព​​វប្ប​​ធម៌​​ប្រ​​ពៃ​​ណី​​តែង​​បាន​​ពង្រីក​

អ​នុ​​វត្ត​​សេច​​ក្តី​​សម្រេច​​ចិត្ត​​លេ​ខ​០​​៣ របស់​​គណៈ​​កម្មា​​​ធិ​​ការ​​បក្ស​​ខេត្ត​​ត្រា​​វិញ​” ស្តី​​ពី​​បន្ត​​ការ​​អភិ​​វឌ្ឍ​​គ្រប់​វិ​ស័យ​​តំ​​បន់​​ជន​​រួម​​ជាតិ​​ខ្មែរ​​” ស្រុក​កូវ​​កែ បាន​​អ​ភិ​​វឌ្ឍ​​សេដ្ឋ​​កិច្ច​​-សង្គម​​ព្រម​​ៗ​​គ្នា នៅ​​តំ​​បន់​​ដែល​​មាន​​ជន​​រួម​ជាតិ​​ខ្មែរ​​រស់​​នៅ​​កុះ​​ករ​។

​ការ​​ប្រ​​កួត​​កី​ឡា​​បាល់​​ទះ​​នា​ឱ​​កាស​​បុណ្យ​ទាន​​របស់​​ជន​​រួម​​ជាតិ​​ខ្មែរ​​។

ស្រុក​​កូវ​​កែ​ មាន​​ជន​​រួម​​ជាតិ​​ខ្មែរ​​រស់​​នៅ​​ជាង​​៣១​% និង​​មាន​​វ​ត្ត​ខ្មែរ​​​ចំ​​​នួន​​២២ ចំ​​ណុះ​​ឃុំ​​ទី​​ប្រ​​ជុំ​​ជន​​៧​​/១១​​។ ហេតុ​​នោះ ស​កម្ម​​ភាព​​វប្ប​​ធម៌​​-កី​​ឡា​​ អា​ស្រ័យ​ស្រុក​រៀប​​ចំ​​ឡើង​​តែង​​ដិត​​ដាម​​ដោយ​ល​ក្ខណៈ​​វប្ប​​ធម៌​​ខ្មែរ​។​ នៅ​​វត្ត​​ព្រ​​លាន​​មាន​​ជ័យ​​(ចុង​​ព្រ​​លាន​​) ឃុំ​​ផុង​​ភូ នា​​ឱ​​កាស​​បុណ្យ​​អក​​អំ​​បុក​​ចូល​​ឆ្នាំ​​ថ្មី  និង​​សែន​​ដូន​​តារ​បស់​​ជន​​រួម​​ជាតិ​​ខ្មែរ​​តែង​​បាន​​រៀប​​ចំ​​ប្រ​​កួត​​រង្វាន់​​បាល់​​ទះ ប្រ​​ណាំង​​ទូក​​-ង ល្បែង​​ចាប់​​ទា​​​ឡើង​​ស​​សរ​​ខ្លាញ់ វាយ​​ឆ្នាំង លោត​​កា​​រុង​​។ល។ ទាក់​​ទាញ​​ទស្ស​​និក​​ជន​​យ៉ាង​​ច្រើន​​កុះ​​ករ​​។ ឆ្លង​​តាម​​រយៈ​​នោះ រួម​​ចំ​​ណែក​បង្ក​​ប​​រិ​​យា​​កាស​ សប្បាយ​​រីក​​រាយ​​ជូន​​មា​​មីង​​ក្នុង​​តំ​​បន់​​ជន​​រួម​​ជាតិ​​ខ្មែរ​​។ បង​​កីម​​សា​​រី នៅ​​ភូមិ​​២ ឲ្យ​​ដឹង​៖ “ប៉ុន្មាន​​ឆ្នាំ​​កន្លង ទី​​ធ្លា​​វត្ត​​ព្រ​​លាន​​មាន​​ជ័យ (ចុង​​ព្រ​​លាន​) បាន​​ក្លាយ​​ជា​​កន្លែង​​មួយ​​ដែល​​រៀប​​ចំ​​កី​​ឡា​-​វប្ប​​ធម៌​​នា​​ឱ​​កាស​​បុណ្យ​​ទាន​​​របស់​​ជន​​រួម​​ជាតិ​​ខ្មែរ​”។ ចំ​​ណែក​​បង​​ស្រី​​ថាច់​​ធី​​សឺ នៅ​​ភូមិ​​ចូវ​​ហឹង ឲ្យ​​ដឹង ក្រៅ​​ពី​រៀប​​ចំ​​ស​កម្ម​​ភាព​​លេង​​កម្សាន្ត​​នៅ​​ក្នុង​​វត្ត​​ព្រ​​លាន​​មាន​​ជ័យ​ (ចុង​​ព្រ​​លាន​​) ឃុំ​​ផុង​​ភូ នៅ​​ទាំង​​រៀប​​ចំ​​ល្បែង​កម្សាន្ត​​ផ្សេង​​ៗ​​ទៀត ដូច​​ជាៈ​​ប្រ​​ណាំង​​ទូក​​-ង ប្រ​​ណាំង​​កញ្ជើ​ប្រ​​ណាំង​​ទូក​​ចែវ​​បាន​​រៀប​​ចំ​​នៅ​​វត្ត​​រតនៈ​​សា​គរ​ (ព្រើម​)​ ឃុំ​​ចូវ​​ដៀង និង​​វត្ត​​មជ្ឈិ​​មា​​រាម​​កណ្តាល​​(ឃុំ​​ហ្វា​​អឹង​​)។ល។

​លោក​​​ផាម​​ង៉ុក​​សឺ​ អ​នុ​​ប្រ​​ធាន​​កា​​​រិ​​យា​​ល័យ​​វប្ប​​ធម៌​​-កី​​ឡា​​ស្រុក​​កូវ​​កែ ឲ្យ​​ដឹង៖ “ស្រុក​ជា​​និច្ច​​កាល​​តែង​​រក្សា​ក្រុម​​បាល់​​ទះ​​ចំ​​នួន​​១២ ក្រុម​​មក​​ពី​​វត្ត​​ខ្មែរ​​នា​នា​​នៅ​​តាម​​ឃុំ ដូច​​ជា​​ចូវ​​ដៀង ហ្វា​​តឹង តាម​​ង៉ាយ ហ្វា​​អឹង ផុង​ភូ ទី​​ប្រ​​ជុំ​​ជន​​កូវ​​កែ​​និង​​ទូក​​-ង​​បុ​រស​​ចំ​​នួន​​១៥​​ក្រុម ទូក​​-ង​​នា​​​រី​​ចំ​​នួន​​៥​​ក្រុម​​របស់​​ឃុំ​​ទាំង​​ពីរ​​ផុង​​ថាញ់ និង​​ផុង​ភូ ដែល​​បាន​​ចូល​​រួម​​ប្រ​​ណាំង នា​​ឱ​​កាស​​បុណ្យ​​ទាន​​របស់​​ជន​​រួម​​ជាតិ​​ខ្មែរ​​។ ក្រៅ​​ពី​​នោះ នៅ​​ក្នុង​​វត្ត​​ព្រ​លាន​​មាន​​ជ័យ​​ចុង​​ព្រ​​លាន​​ឃុំ​​ផុង​​ភូ​​នៅ​​ទាំង​​រៀប​​ចំ​​ល្បែង​​ប្រ​​ជា​​ប្រិយ ដូច​​ជាៈ​វាយ​​ឆ្នាំង លោត​​កា​​រុង​​ឡើង​ស​​សរ​​ខ្លាញ់ ប្រ​​ណាំង​​អុំ​​កញ្ជើ និង​​ប្រ​​ណាំង​កង់​​លើ​​ស្ពាន​​ក្តារ​​ទាក់​​ទាញ​​បាន​​ប្រ​​ជា​​ជន​​នៅ​​ភូមិ​​ភាគ​​មក​​ចូល​រួម​​យ៉ាង​​ច្រើន​​កុះ​​ករ​​”។

តាម​​ប្រ​​សាសន៍​​របស់​​លោក​​សឺ សម្រប​​ជា​​មួយ​​នឹង​​ស​កម្ម​​ភាព​​ខាង​​លើ​​ក៏​​មាន​​ការ​​ចូល​រួម​​គាំ​​ទ្រ​​យ៉ាង​​ស​កម្ម​របស់​​គណៈ​​កម្ម​​ការ​​វត្ត​​និង​​ព្រះ​​សង្ឃ​​ផង​​ដែរ​​។ ចាប់​​ពី​​ឆ្នាំ​​២០០៨ មក​​ដល់​​នឹង​​បច្ចុប្បន្ន ស្រុក​​តែង​​រក្សា​​ការ​រៀប​​ចំ​​សម្តែង​​សិល្បៈ​​ម​ហា​​ជន​​ខ្មែរ​​(២​​ឆ្នាំ​​/ម្តង​​) ដោយ​​ការ​​ចូល​​រួម​​នៃ​​វត្ត​​ខ្មែរ​​ចំ​​នួន​​២២​/២២​​វត្ត​ និង​​អង្គ​​ភាព​ដែល​​មាន​​ជន​​រួម​​ជាតិ​​ខ្មែរ​​។ ផ្តើម​​ពី​​នោះ រួម​​ចំ​​ណែក​​អភិ​​រក្ស​​និង​​ពង្រីក​​សិល្បៈ​​ប្រ​​ពៃ​​ណី​​របស់​​ជន​​រួម​​ជាតិ​ខ្មែរ​​៕

សុើង​​ម៉ា​ល័​យ​-សុ​​ផល

ចែករំលែកអត្ថបទ