ក្រោយថ្ងៃរំដោះភាគខាងត្បូង ឯកភាពទឹកដី រយៈពេលជាង៤២ឆ្នាំ ឃុំប៊ិញអាង ស្រុកកៀងលឿង (កៀងយ៉ាង) កំពុងមានភាពប្តូរផ្លាស់ ជីវភាពប្រជាជនពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរីកចម្រើន។
ទំនប់រាំងទឹកប្រៃរក្សាទឹកសាប ជួយប្រជាជនឃុំប៊ិញអាង ម្ចាស់ការក្នុងការផលិត។
ជាឃុំដែលមានជនរួមជាតិខ្មែររស់នៅកុះករ (ស្រូបអត្រា៤៧%) ម្ល៉ោះហើយ ប៊ិញអាងត្រូវបានចាត់ទុកជាឃុំលំបាកមួយបើប្រៀបនឹងភូមិភាគនានា។ ទន្ទឹមនឹងនោះ ដោយសារភាពស្រុះស្រួលនិងមានគំនិតច្នៃប្រតិដ្ឋ បក្ខភាគនិងប្រជាជនឃុំប៊ិញអាង ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែជម្នះការលំបាក និងអនុវត្តសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើន។ បច្ចុប្បន្ន ពេលមកកាន់ឃុំប៊ិញអាង ចំណុចដែលលេចធ្លោជាងគេ គឺមុខមាត់នៃមណ្ឌលតាំងទីលំនៅមានការ រីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ ប៊ិញអាង ជាឃុំគោលដៅទេសចរណ៍របស់ស្រុកកៀងលឿង អមដោយរមណីយដ្ឋានស្រស់ស្អាតជាច្រើន មានដូច៖ រូងភ្នំម៉-ស វត្តហាង កោះភូតឺ។ល។ ម្ល៉ោះហើយមានសំណង់ជា ច្រើនត្រូវបានវិនិយោគទុនកសាងបម្រើភ្ញៀវទេសចរ; ប្រជាជនក្រៅពីដាំដំណាំហូបផ្លែ ចិញ្ចឹមបង្កងប្រកបរបរនេសាទ ថែមទាំង ចេះរបៀបបម្រើសេវាទេសចរទៀតផង ម្ល៉ោះហើយជីវភាពត្រូវបានកែលម្អយ៉ាងច្បាស់ ក្រឡែត; ផ្ទះថ្មីៗសមរម្យត្រូវបានសាងសង់ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើនឡើង។ លោកយ័ញក្វាង នៅភូមិរៃមុើយ ឃុំប៊ិញអាង ឲ្យដឹង៖ ក្នុងប៉ុន្មានឆ្នាំកន្លង អាស្រ័យការយកចិត្តទុកដាក់របស់បក្ស រដ្ឋ ជនរួមជាតិខ្មែរលើភូមិសាស្រ្តធ្វើការរកស៊ីកាន់តែរីកចម្រើន ពិសេសគឺការជំនួយទុនផ្លាស់ប្តូរពីចម្ការចម្រុះមកដាំម្រេច; ផ្លាស់ប្តូរពីផលិតស្រូវមិនសូវបានផលមកចិញ្ចឹមបង្កង បានជួយឲ្យជីវភាព កសិករពីមួយថ្ងៃទៅមួយថ្ងៃកាន់តែធូរធារជាងមុន។
សេដ្ឋកិច្ចរីកចម្រើន ចំណូលរបស់ប្រជាជនពីមួយថ្ងៃទៅមួយថ្ងៃកាន់តែកើនឡើងចុងឆ្នាំ២០១៦ ចំណូលមធ្យមភាគរបស់ប្រជាជនម្នាក់ៗក្នុងឃុំប៊ិញអាងសម្រេច៤៦លានដុង/ឆ្នាំ; អត្រាគ្រួសារក្រីក្រថយចុះនៅ១,៥៤% ទាបជាង៥ដងបើប្រៀបនឹងឆ្នាំ២០១០។ លោកយ័ញតង នៅភូមិរៃមុើយ ឃុំប៊ិញអាង ឲ្យដឹង៖ អាស្រ័យបានការយកចិត្តទុកដាក់របស់រដ្ឋអំណាចភូមិភាគ ជ្រើសរើសឲ្យបានបុលទុនសម្រាប់ផលិតកម្ម ពង្រីកការចិញ្ចឹមគោមេ រៀងរាល់ឆ្នាំខ្ញុំមានកូនគោបន្ថែម៣ក្បាល។ ក្រោយមក ខ្ញុំលក់កូនគោខ្លះយកប្រាក់ធ្វើដើមទុនប្រកបរបរលក់ដូរ ធ្វើដូច្នេះគ្រួសារខ្ញុំរកស៊ីមានការសេសសល់ជាបណ្តើរៗ។ លោកយ័ញតង ឲ្យដឹង៖ ផ្ដើមពីចំនួនទឹកប្រាក់ចិញ្ចឹមគោ ផ្សំជាមួយនឹងទឹកប្រាក់ដែលសន្សំសំចៃពីការលក់ដូររបស់គ្រួសារ ដើមឆ្នាំ២០១៧នេះ ខ្ញុំសង់បានផ្ទះមួយខ្នងសមរម្យតម្លៃជិត២០០លានដុង កូនរបស់ខ្ញុំពីរនាក់បានរៀនសូត្រត្រឹមត្រូវ”។
តាមប្រសាសន៍របស់លោកង្វៀនវុាំងតែវ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំប៊ិញអាង៖ បក្ខភាគ រដ្ឋអំណាចនិងអង្គការមហាជនរបស់ឃុំ បានផ្សព្វផ្សាយព្រមៗគ្នា ដោយមានវិធានការយ៉ាងម៉ឺងម៉ាត់។ ក្នុងនោះ យកចិត្តទុកដាក់ផ្សព្វផ្សាយ លើកកម្ពស់ស្មារតីយល់ដឹងរបស់កម្មាភិបាលនិងប្រជាជនអំពីការភ្ញាក់រលឹកឈានឡើងដោយខ្លួនឯង។ ជាពិសេស យកចិត្តទុកដាក់កសាងជនបទថ្មី ផ្ដើមពីនោះ ពង្រីកបាននូវកម្លាំងផ្ទៃក្នុងទូទាំងប្រជាជនរួមគ្នាអនុវត្ត។ រយៈពេលខាងមុខ ឃុំប៊ិញអាងខិតខំប្រឹងប្រែងដើម្បីក្លាយជាភូមិភាគមួយក្នុងចំណោមភូមិភាគទាំងឡាយរបស់ស្រុកកៀងលឿងមានសន្ទុះអភិវឌ្ឍសេដ្ឋកិច្ច–សង្គម រួមចំណែកលើកស្ទួយជីវភាពសម្ភារៈស្មារតីរបស់ប្រជាជន សំខាន់ គឺជនរួមជាតិខ្មែរ៕
ឡេស៊ាង – សេរី