កន្លងផុត១២ឆ្នាំ នៅថ្ងៃ១៣ ខែមិថុនា ឆ្នាំ២០០៥ នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល បានចេញសេចក្តីសម្រេចចិត្តលេខ៥២១/QĐ-TTg កំណត់យកថ្ងៃ១៩ ខែសីហារៀងរាល់ឆ្នាំជា “ទិវាជួបជុំទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ” ហើយនេះក៏ជាទិវាប្រពៃណីរបស់នគរបាលប្រជាជន។
សកម្មភាពអប់រំយុវវ័យអំពីវប្បធម៌ជនជាតិសន្តិសុខសណ្តាប់ធ្នាប់។
អត្ថន័យនៃព្រឹត្តិការណ៍នេះ ដើម្បីកត់សម្គាល់នូវការរួមចំណែកដ៏ធំធេងរបស់ប្រជាជនក្នុងបុព្វហេតុការពារសន្តិសុខមាតុភូមិ កត់ត្រាចំណាំនូវការពលីកម្មដ៏ឧត្តុង្គឧត្តមរបស់វីរយុទ្ធជនពលី ពិការនិងលើកតម្កើងសមូហភាព បុគ្គលគំរូជឿនលឿនក្នុងការអនុវត្តភារកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ បន្តការជំរុញទឹកចិត្តគ្រប់មជ្ឈដ្ឋានប្រជាជន ជំរុញយ៉ាងខ្លាំងក្លានូវចលនាការពារសន្តិសុខមាតុភូមិក្នុងដំណាក់កាលថ្មី។ ហើយនេះក៏ជាឱកាសដើម្បីកម្លាំងសមត្ថកិច្ចផ្សព្វផ្សាយដល់ប្រជាជនអំពីស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់នៅតាមភូមិភាគនានា; បែបផែនសកម្មភាពរបស់ជនឧក្រិដ្ឋគ្រប់ប្រភេទ បាបគ្រោះសង្គម ស្ថានភាពសណ្តាប់ធ្នាប់ចរាចរទីក្រុង គ្រោះថ្នាក់អគ្គិភ័យ។ល។ ឆ្លងតាមរយៈនោះ ដើម្បីលើកកម្ពស់ស្មារតីទទួលខុសត្រូវរបស់ពលរដ្ឋ ស្មារតីប្រុងប្រយ័ត្ន សកម្មចូលរួមតស៊ូបង្ការប្រឆាំងរាល់ឧក្រិដ្ឋកម្មនិងបាបគ្រោះសង្គម ការពារសន្តិសុខសណ្តាប់ធ្នាប់ កសាងមណ្ឌលតាំងទីលំនៅស្ថាប័ន សាលារៀន អង្គភាពសុវត្ថិភាព។
ក្នុងឱកាសនេះដែរ នៅតំបន់វាលរាបទន្លេគឺវឡុង ពិសេសគឺនៅភូមិភាគដែលមានជនរួមជាតិខ្មែររស់នៅកុះករ សកម្មភាពទិវាប្រពៃណីរបស់នគរបាលប្រជាជន ផ្សារភ្ជាប់នឹងទិវាជួបជុំទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ ត្រូវបានប្រព្រឹត្តឡើងពុះពោរជាក់ស្តែង។ នោះគឺសកម្មភាពស្ងើចសរសើរនូវការរួមកម្លាំងដ៏ធំធេងរបស់មហាជនចំពោះបុព្វហេតុការពារសន្តិសុខមាតុភូមិ ទន្ទឹមនឹងនោះ ក៏ជាឱកាសដើម្បីបូកសរុប វាយតម្លៃការចលនា “ទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ” លើកកម្ពស់ស្មារតីទទួលបន្ទុករបស់គណៈកម្មាធិការបក្សនិងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ក្នុងការដឹកនាំកសាងសមរភូមិសន្តិសុខប្រជាជនរឹងមាំ។ នៅមណ្ឌលតាំងទីលំនៅ អ្នកមានប្រជាប្រិយភាពក្នុងសហគមន៍ជនរួមជាតិខ្មែរ តែងដាស់តឿនអ្នកទាំងឡាយធ្វើកិច្ចការអ្វី ត្រូវតែមានភារៈចូលរួមកសាងចលនាការពារសន្តិសុខមាតុភូមិ។ គ្រប់គ្រងអប់រំ លើកទឹកចិត្តសមាជិកក្នុងគ្រួសារ ក្នុងអង្គការមហាជនធ្វើជាគំរូ អនុវត្តច្បាប់ដោយមិនទុកឲ្យញាតិសន្តាន សម្ព័ន្ធយុវជន សមាជិកសមាគមប្រព្រឹត្តល្មើសច្បាប់ អនុវត្តបានល្អនូវការចលនា “គ្រប់គ្រង”នៅរាល់គ្រួសារផ្សារភ្ជាប់នឹងកសាង“គ្រួសារវប្បធម៌”។ មនុស្សគ្រប់រូបតែងលើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន ប្រទះឃើញ ថ្កោលទោសរាល់អំពើល្មើសច្បាប់បានទាន់ពេល។ បរិហារនិងជំនួយកម្លាំងនគរបាលតាមចាប់ឧក្រិដ្ឋជន ភ្ញាក់រលឹកនិងចលនាអ្នកស្តុកទុកអាវុធខុសច្បាប់យកប្រគល់ជូនសមត្ថកិច្ច។ល។
ប្រជាជននៅទាំងខ្នះខ្នែងចូលរួមគ្រប់គ្រងអប់រំនិងឧបត្ថម្ភអ្នកប្រព្រឹត្តល្មើសច្បាប់នៅមណ្ឌលតាំងទីលំនៅកែប្រែគំនិត សម្របខ្លួនក្នុងសហគមន៍។ ប្រឡងប្រណាំង កសាងមណ្ឌលតាំងទីលំនៅសង្កាត់ ស្ថាប័នអាជីវកម្ម សាលារៀនសម្រេចលក្ខឋាន “សុវត្ថិភាពខាងសន្តិសុខសណ្តាប់ធ្នាប់”; កសាងគ្រួសារ មណ្ឌលក្រុងស្រុះស្រួល ល្អប្រសើរដោយមិនទុកឲ្យកើតមានឧក្រិដ្ឋកម្ម គ្រឿងញៀនជួញដូរផ្លូវភេទនិងល្បែងស៊ីសង។ ជានិច្ចកាលតាមដាន ជួយកម្លាំងនគរបាលអនុវត្តបានល្អនូវចលនា "នគរបាលប្រជាជនប្រតិបត្តិម៉ឺងម៉ាត់លក្ខន្តិកៈ កសាងផ្នត់រស់នៅវប្បធម៌ ដើម្បីប្រជាជនធ្វើការបម្រើ"៕
ថាញ់ផុង-មុនី