ក្រោយរយៈពេល៦ឆ្នាំខ្នះខ្នែងក្នុងការកសាងឃុំឌិញម៉ូង ស្រុកធើយឡាយ ក្រុងកឹងធើ បានសម្រេចរួចរាល់១៩/១៩លក្ខឋានឃុំជនបទថ្មី។ រដ្ឋអំណាចនិងប្រជាជនទូទាំងឃុំ មានក្តីរីករាយរង់ចាំការទទួលស្គាល់ជាឃុំសម្រេចបទដ្ឋានជនបទថ្មី។
ផ្លូវចូលទៅកាន់ភូមិវប្បធម៌ឌិញខាញ់ ត្រូវបានប្រជាជនបរិច្ចាគដីនិងជំនួយសម្ភារៈកសាង។
អនុវត្តកម្មវិធីទិសដៅជាតិ ស្តីពីកសាងជនបទថ្មី ឃុំឌិញម៉ូងបានកសាងសម្រេចរួចរាល់ឃុំជនបទថ្មី។ ដល់ចុងខែកក្កដា ឆ្នាំ២០១៧ ឃុំឌិញម៉ូង បានសម្រេចលក្ខឋានមូលដ្ឋានសម្ភារៈវប្បធម៌និងភាគកម្រិតប្រជាជនចូលរួមធានារ៉ាប់រងសុខាភិបាលជាង៨៥%។ នេះគឺជាលក្ខឋានពីរចុងក្រោយក្នុងចំណោមក្រមលក្ខឋានទាំង១៩ហើយត្រូវបានអនុវត្តឆាប់ជាងត្រីមាសទី១បើប្រៀបធៀបជាមួយនឹងផែនការដាក់ចេញ។ លោកង្វៀនវាំុងធឿ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំឌិញម៉ូង ឲ្យដឹង៖ “ឌិញម៉ូង មានជនរួមជាតិខ្មែរជិត៣០០គ្រួសារ។ ពិសេស គឺមាមីងតែងឈានមុខមិនអល់អែកក្នុងការរួមវិភាគទានកសាងជនបទថ្មី។ មានគ្រួសារខ្លះបានរួមចំណែកយ៉ាងសកម្ម ដូច៖ បរិច្ចាគដីជំនួយសម្ភារៈ កម្លាំងពលកម្ម ចលនាអ្នកភូមិផងរបងជាមួយរួមចំណែកកសាងជនបទថ្មី។ មានគ្រួសារជនជាតិខ្មែរជាង២០គ្រួសារ បានបរិច្ចាគដីកសាងជនបទថ្មីនៅឃុំឌិញម៉ូងផងដែរ។ ក្នុងនោះ គ្រួសារបរិច្ចាគដីច្រើនបំផុតគឺជាង២០០០ម៉ែត្រការ៉េ។ មានគ្រួសារខ្លះបរិច្ចាគដីផង ឧបត្ថម្ភសម្ភារៈកសាងស្ពានបេតុងផង គិតជាតម្លៃទឹកប្រាក់ចំនួន៣០លានដុង”។
ការកសាងសម្រេចរួចរាល់ឃុំជនបទថ្មី គឺជាឱកាសជួយគ្រួសារជាច្រើនចាកផុតពីភាពក្រីក្រ លើកស្ទួយគុណភាពជីវភាព។ បច្ចុប្បន្ន អត្រាគ្រួសារក្រីក្រនៅឃុំឌិញម៉ូង នៅត្រឹម៣,៥%ប៉ុណ្ណោះ។ តួយ៉ាងដូចភូមិវប្បធម៌ឌិញខាញ់A មានមាមីងខ្មែរ១២គ្រួសារ។ មុនឆ្នាំ២០១២ មាន១១/១២គ្រួសារក្រីក្រ មកទល់ពេលនេះ នៅតែ១គ្រួសារក្រីក្រ អាស្រ័យម្ចាស់គ្រួសារមានវ័យចំណាស់ អនាថា។ លោកដងវាំុងវ៉ង់ ប្រធានភូមិឌិញខាញ់A ឲ្យដឹងដោយក្តីរីករាយ៖ “បច្ចុប្បន្ន គ្រួសារខ្មែរនៅភូមិឌិញខាញ់A មានជីវភាពលំនឹងគ្រួសារខ្លះឈានឡើងធូរធារគ្រាន់បើ។ អាស្រ័យហេតុនោះ ជនរួមជាតិខ្មែរមិនត្រឹមតែបរិច្ចាគដី សម្ភារៈ កសាងស្ពាន ផ្លូវជនបទប៉ុណ្ណោះទេ ថែមទាំងសាមគ្គីរួមវិភាគទានកសាងព្រះវិហារ កុដិ សាលាក្នុងវត្តអម្ពវ័ន សម្រាប់មាមីងខ្មែរទាំង២ភូមិ គឺភូមិឌិញខាញ់និងឌិញខាញ់ទៀតផង”៕
ថាញ់ភូ-លីសៀ