ក្រុមការងារនៃក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ អាស្រ័យអនុរដ្ឋមន្រ្តី ហ្វិញវិញអាយ ធ្វើជាប្រធាន បានអញ្ជើញទៅធ្វើការជាមួយនឹងថ្នាក់ដឹកនាំខេត្តបាកលីវ ស្តីពីការផ្សព្វផ្សាយរៀបចំទិវាវប្បធម៌ កីឡានិងទេសចរណ៍ជនរួមជាតិខ្មែរណាមបូលើកទីVII ឆ្នាំ២០១៧ នឹងប្រព្រឹត្តឡើងនៅខេត្តបាកលីវ នៅក្នុងខែវិច្ឆិកាខាងមុខ។

អនុរដ្ឋមន្រ្តី ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ ហ្វិញវិញអាយថ្លែងយោបល់ចង្អុលការនៅក្នុងអង្គប្រជុំ។
ទិវាវប្បធម៌នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ១៧ដល់ថ្ងៃ១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយមានការចូលរួមពីខេត្ត ក្រុងទាំង១២ ដែលមានជនរួមជាតិខ្មែររស់នៅកុះករ ក្នុងនោះ មានខេត្តបាកលីវ តីនិញ ប៊ិញភឿក វិញឡុង ត្រាវិញ អាងយ៉ាង កៀងយ៉ាង សុកត្រាំង ហូវយ៉ាង កាម៉ាវ ក្រុងកឹងធើនិងក្រុងហូជីមិញ ព្រមទាំងស្ថាប័ននិងអង្គភាពសហការនានារួមមាន៖នាយកដ្ឋានការងារភាគខាងត្បូង សារមន្ទីរវប្បធម៌ បណ្តាជនជាតិវៀតណាម បណ្ណាល័យជាតិវៀតណាម វិជ្ជាស្ថានភាពយន្តវៀតណាម។ល។ សកម្មភាពក្នុងទិវាវប្បធម៌រួមមាន៖សមោសរសិល្បៈមហាជន ឧទ្ទេសនាមឈុតសម្តែងដកស្រង់ពីលក្ខណៈនៃពិធីបុណ្យប្រជាប្រិយ សម្តែង បង្ហាញឧទ្ទេសនាមសម្លៀកបំពាក់ប្រពៃណីខ្មែរ; តាំងពិព័រណ៍និងឧទ្ទេសនាមរបរប្រពៃណីខ្មែរ; ឧទ្ទេសនាមវប្បធម៌ម្ហូបអាហារ; ដោះដូរសិល្បៈ សកម្មភាពកីឡា (ប្រណាំងទូក-ង បាល់ទាត់ បាល់ទះ រុញឈើ រត់ប្រណាំង បេតង់) រួមជាមួយនឹងសកម្មភាពទេសចរណ៍។
ថ្លែងយោបល់នៅក្នុងអង្គប្រជុំនេះ អនុរដ្ឋមន្រ្តី ក្រសួងវប្បធម៌កីឡានិងទេសចរណ៍ ហ្វិញវិញអាយ ឲ្យតម្លៃខ្ពស់ចំពោះការងារត្រៀមរៀបចំទិវាវប្បធម៌របស់ខេត្តបាកលីវ រួចសំណូមពរខេត្តបាកលីវ គប្បីយកចិត្តទុកដាក់ឲ្យបានប្រសើរជាងទៀតក្នុងការផ្សព្វផ្សាយ ធានាកន្លែងស្នាក់នៅ ហូបចុកឲ្យកីឡាករ-ការិនី និងតំណាងចូលរួម។ល។ អនុរដ្ឋមន្រ្តី ហ្វិញវិញអាយ ក៏សំណូមពរដល់បណ្តាខេត្ត ក្រុងនិងអង្គភាពសហការ គប្បីឧបត្ថម្ភអង្គភាព ជំហរចាត់តាំងទិវាវប្បធម៌ ទទួលបានភាពងាយស្រួលជោគជ័យ៕
(ទីភ្នាក់ងារសារព័ត៌មានវៀតណាម)-មុនី