ក្រុមសប្បុរសជនវត្តពិទូឃោសរង្សី ក្រុងកឹងធើ រួមនឹងសមូហភាពកម្មាភិបាលវិជ្ជាស្ថាននយោបាយជាតិហូជីមិញ សហការអនុវត្តដំណើរទៅកាន់ប្រភព ដើម្បីតបស្នងសងគុណគ្រួសារឋិតក្នុងក្របខ័ណ្ឌ គោលនយោបាយនៅឃុំហ្វៀងហោយ ស្រុកកាងឡុង ខេត្តត្រាវិញ នាឱកាសរំលឹកខួបអនុស្សាវរីយ៍ ទិវាយុទ្ធជនពលី ពិការថ្ងៃ២៧ ខែកក្កដា ឆ្នាំ២០១៧។ ហ្វៀងហោយ ជាឃុំមានគ្រួសារឋិតក្នុងក្រខ័ណ្ឌគោលនយោបាយ ភាគច្រើនគឺជនជាតិខ្មែរ។ ក្រុមសប្បុរជនសង់ផ្ទះឧបការគុណ១ខ្នងតម្លៃ១០០លានដុង ជូនគ្រួសារឋិតក្នុងក្របខ័ណ្ឌគោលនយោបាយ និងជូនប្រាក់ដល់១៥០គ្រួសារដែលឋិតក្នុងក្របខ័ណ្ឌគោលនយោបាយនៅភូមិលឺវតឺ ក្នុងមួយគ្រួសារចំនួន២០០ពាន់ដុង។
ចំណែកព្រះតេជព្រះគុណលីហុង ព្រះចៅអធិការវត្តពិទូឃោសរង្សី អនុប្រធានប្រចាំការសមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិក្រុងកឹងធើ រួមនឹងក្រុមសប្បុរសជនរបស់វត្ត ជូនអំណោយ១៥០ចំណែក សរុបតម្លៃជាង៤០លានដុង ដល់គ្រួសារឋិតក្នុងក្របខ័ណ្ឌគោលនយោបាយ៕
ថាញ់ភូ-មុនី