បើកសម័យប្រជុំលើកទី៣ រដ្ឋសភានីតិកាល XIV បានបើកសម័យប្រជុំនៅ សាលប្រជុំយៀងហុង អគាររដ្ឋសភា (ហាណូយ)។ តាមការគ្រោងទុក សម័យប្រជុំនឹងអូសបន្លាយ២២,៥ថ្ងៃ ចាប់ពីថ្ងៃទី២២/៥ដល់ថ្ងៃទី២១/៦ ។ ក្នុងសម័យប្រជុំនេះ ជាលើកដំបូងការចោទសួរនិងស្រាយបំភ្លឺនឹងកើនរយៈពេលពី២,៥ថ្ងៃទៅ៣ថ្ងៃ។
សម័យប្រជុំលើកទី៣ រដ្ឋសភានីតិកាល XIV
សម័យប្រជុំលើកទី៣ រដ្ឋសភានីតិកាល XIV នឹងត្រួតពិនិត្យផ្តល់សច្ចា ប័នលើគម្រោងច្បាប់ចំនួន១៣ ពង្រាងសេចក្តីសម្រេចចិត្តចំនួន៥ និង ពិភាក្សាយោបល់អំពីគម្រោងច្បាប់ផ្សេងៗចំនួន៥។
រដ្ឋសភាចំណាយពេលប្រមាណ៦,៥ថ្ងៃ ដើម្បីត្រួតពិនិត្យ ពិភាក្សាអំពី បញ្ហាទាំងឡាយ មានដូច៖ របាយការណ៍របស់រដ្ឋាភិបាល ស្ដីពីការវាយ តម្លៃបំពេញបន្ថែមនូវលទ្ធផលអនុវត្តផែនការអភិវឌ្ឍសេដ្ឋកិច្ច- សង្គម និងថវិការដ្ឋឆ្នាំ២០១៦; ស្ថានភាពអនុវត្តផែនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម កិច្ចនិងថវិការដ្ឋ ក្នុងប៉ុន្មានខែដើមឆ្នាំ២០១៧; ផ្តល់សច្ចាប័នទូទាត់ថវិកា រដ្ឋឆ្នាំ២០១៥។
រដ្ឋសភាបានពិភាក្សាយោបល់ស្ដីពីខ្លឹមសារ សំណងជំនួយតាំងទីលំនៅ ថ្មីទៅជាគម្រោងរង ដើម្បីផ្សព្វផ្សាយគម្រោងចំណត់យន្តហោះអន្តរ ជាតិឡុងថាញ់; រដ្ឋសភាត្រួតពិនិត្យដ៏ម៉ឹងម៉ាត់បំផុតនៃការអនុវត្តន៍គោល នយោបាយច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារដំណាក់កាល ២០១១-២០ ១៦៕
ទីភ្នាក់ងារសារព័ត៌មានវៀតណាម-វិមាន