ប្រភេទទ័ពពិសេស បានប្រារព្ធពិធីខួបអនុស្សាវរីយ៍៥០ឆ្នាំ ទិវាប្រវេណី ប្រភេទទ័ពពិសេស (១៩ខែមីនា ឆ្នាំ១៩៦៧-១៩ ខែមីនា ឆ្នាំ២០១៧) និង ទទួលគ្រឿងឥស្សរិយយសស្នាដៃប្រយុទ្ធលេខមួយ។ នៅក្នុងពិធីនេះ អ្នកតំណាងទាំងឡាយ បានរំលឹកឡើងវិញនូវប្រពៃណីដ៏ត្រចះត្រចង់ របស់ប្រភេទទ័ពពិសេស និងគូសបញ្ជាក់ពីស្នាដៃយុទ្ធជ័យរបស់ប្រភេទ ទ័ពពិសេស បានរួមចំណែកធ្វើឲ្យកាន់តែប្រសើរឡើងនូវទង់ជ័យប្តេជ្ញា ប្រយុទ្ធ ប្តេជ្ញាឈ្នះរបស់កងទ័ពប្រជាជនវៀតណាម រួមចំណែកយ៉ាងសំខាន់ជាមួយនឹងកងទ័ពប្រជាជនទូទាំងប្រទេសវាយបណ្តេញទាំងស្រុង កងទ័ពឈ្លានពាន កសាងនិងការពាររឹងមាំមាតុភូមិវៀតណាមសង្គមនិយម។
លោកប្រធានរដ្ឋ ត្រឹងដាយក្វាង ប្រទានគ្រឿងឥស្សរិយយសស្នាដៃប្រយុទ្ធ
លេខមួយដល់ប្រភេទទ័ពពិសេស។
ជំនួសមុខបក្ស រដ្ឋ លោកប្រធានរដ្ឋ ត្រឹងដាយក្វាង បានស្ងើចសរសើរនូវស្នាដៃឆ្នើមរបស់កងទ័ពពិសេសនិយាយរួម ប្រភេទទ័ពពិសេសនិយាយដោយឡែក ក្នុងរយៈពេលជាង៥០ឆ្នាំកន្លង។ លោកប្រធានរដ្ឋ ត្រឹងដាយក្វាង គូសបញ្ជាក់៖ ភារកិច្ចក្នុងដំណាក់កាលថ្មីរបស់ប្រភេទ ទ័ពពិសេស កាន់តែធ្ងន់ធ្ងរឡើង ពីព្រោះតម្រូវការពីមួយថ្ងៃទៅមួយថ្ងៃកាន់តែខ្ពស់ ទាមទារប្រភេទទ័ពពិសេស ត្រូវតែខិតខំអស់ពីសមត្ថភាព ជាងទៀតឆ្លៀតឱកាសឆ្លងកាត់លំបាក សាកល្បង សម្រេចជោគជ័យ លើទិសដៅ ភារកិច្ចកសាងនិងការពារមាតុប្រទេស ក្នុងដំណាក់កាលជំរុញខ្លាំងក្លាឧស្សាបូនីយកម្ម ភាវូបនីយកម្មទំនើប និងសមាហរណកម្ម អន្តរជាតិនៃប្រទេសជាតិ។ ដើម្បីសម្រេចភារកិច្ចដ៏ធ្ងន់ធ្ងរ ប្រកបដោយភាពត្រចះត្រចង់យ៉ាងក្រៃលែងទាំងនោះ លោកប្រធានរដ្ឋ សំណូមពរ៖ ប្រភេទទ័ពពិសេស គប្បីជ្រួតជ្រាបស៊ីជម្រៅ និងអនុវត្តយ៉ាងម៉ឺងម៉ាត់ មានប្រសិទ្ធភាពរាល់សេចក្តីសម្រេចបទបញ្ជាពីថ្នាក់លើ សំខាន់គឺ សេចក្តីសម្រេចនៃមហាសន្និបាត XII របស់បក្ស និងសេចក្តីសម្រេច មជ្ឈិម៨ (នីតិកាលXI) ស្តីពី "យុទ្ធសាស្រ្តការពារមាតុប្រទេសក្នុងស្ថាន ភាពថ្មី" រួមជាមួយនឹងភារកិច្ចយោធាការពារប្រទេស ផ្តោតទៅលើការ ងារក្តោបក្តាប់ វិភាគ វាយតម្លៃនិងព្យាករណ៍ច្បាស់លាស់ពីស្ថានកាណ៍ ពិសេសគឺការប្រែប្រួលដែលពាក់ពន្ធដល់កិច្ចការការពារប្រទេស សន្តិ សុខ ដើម្បីម្ចាស់ការធ្វើសេនាធិការជូនបក្ស រដ្ឋ គណៈកម្មាធិការយោធា មជ្ឈិម និងក្រសួងការពារប្រទេស អំពីគោលការណ៍ ដំណោះស្រាយ សមស្រប មិនទុកឲ្យមានភាពអសកម្ម ចៃដន្យនៅគ្រប់កាលៈទេសៈ។ ទន្ទឹមនឹងផ្តោតទៅលើការស្រាវជ្រាវ គំនិតច្នៃប្រតិដ្ឋ អភិវឌ្ឍវិធីសាស្រ្ត ប្រយុទ្ធពិសេស ឲ្យបានសមស្របនឹងលក្ខណៈដែលមុខសញ្ញាប្រយុទ្ធមានការផ្លាស់ថ្មីជាច្រើន។ លោកប្រធានរដ្ឋ ត្រឹងដាយក្វាង សង្ឃឹមថា កងជួរកម្មាភិបាល យុទ្ធជន អ្នកប្រយុទ្ធ បុគ្គលិកចំណុះប្រភេទទ័ពពិ សេសនឹងបញ្ចេញកម្លាំងរៀនសូត្រ ដុះខាត់ លត់ដំសីលធម៌បដិវត្តន៍ ពង្រីកគុណសម្បត្តិ "ពិសេស" ក្នុងនាមជាកងទ័ព "ពិសេស" សមតាមបណ្តាំលោកប្រធានហូជីមិញ៖ "ការប៉ិនប្រសប់គឺការឈ្លាសវៃពិសេស" ។ បច្ចេកទេសត្រូវតែលត់ដំស្ទាត់ជំនាញ។ ផ្ទៃក្នុងត្រូវតែសាមគ្គីគ្នា។ វិន័យត្រូវតែតឹងរ៉ឹង"។ ស្ថាប័ន និងអង្គភាពនីមួយៗ ជានិច្ចកាលត្រូវផ្លាស់ថ្មី លើកកម្ពស់គុណភាពលត់ដំ លើកកម្ពស់ចំណេះវិជ្ជាទូទៅនិងសមត្ថ ភាពត្រៀមប្រយុទ្ធ ព្រមទាំងផ្តោតទៅលើការកសាងអង្គការបក្សស្អាត ស្អំរឹងមាំ អង្គភាពរឹងមាំទាំងស្រុង ទទួលនិងសម្រេចរាល់ភារកិច្ចឆ្នើម ដែលប្រគល់ជូនស័ក្តិសមជាកងកម្លាំងពិសេសចំណាន កងកម្លាំងប្រយុទ្ធពិសេស ស្មោះត្រង់ចំពោះបក្ស រដ្ឋ កងទ័ពនិងប្រជាជន។
ក្រៅពីគ្រឿងឥស្សរិយយសស្នាដៃប្រយុទ្ធលេខមួយ អាស្រ័យបក្ស រដ្ឋ ប្រទានក្នុងពិធីនេះដែរ ប្រភេទទ័ពពិសេស ថែមទាំងមានកិត្តិយសបានទទួលគ្រឿងឥស្សរិយយស Issara លេខមួយ ពីសាធារណរដ្ឋប្រជាមានិតឡាវនិងគ្រឿងឥស្សរិយយសអង្គរ ពីព្រះរាជាណាចក្រកម្ពុជាប្រទាន ផងដែរ៕
យោងៈqdnd.vn - លីសៀ