ថ្នាក់ដឹកនាំខេត្តសុកត្រាំង ចូលរួមនៅពិធីបង្ហាញមុខកាសែត សុកត្រាំងអេឡិចត្រូនិច។
អេឡិចត្រូនិចកាលពីថ្ងៃ៣ ខែកុម្ភៈ ឆ្នាំ២០១៧ កាសែតសុកត្រាំង សហការជាមួយនឹងគណៈឃោសនាអប់រំ នៃគណៈកម្មាធិការបក្សខេត្តសុកត្រាំង រៀបចំពិធីបង្ហាញមុខកាសែតសុកត្រាំងអេឡិចត្រូនិច (www.baosoctrang.org.vn) ថវិកាវិនិយោគដំបូងសម្រាប់ការកសាងកាសែតសុកត្រាំង អេឡិចត្រូនិច គឺជាង៥៥០លានដុង ថវិកាដំណើរការប្រចាំឆ្នាំ (ដំណាក់កាល២០១៦-២០១៨) គឺ១,៥ពាន់លានដុង។ កាសែតសុកត្រាំងអេឡិចត្រូនិច ត្រូវបានកសាងជាទ្រង់ទ្រាយធំ ល្បឿននិងប្រដាភ្ជាប់ខ្ពស់ មានលទ្ធភាពអាចឆ្លើយតបទៅនឹងតម្រូវការបើកមើលក្នុងពេលតែមួយ ពី៥០០.០០០ដល់១លានលើក។ តាមការគ្រោងទុកដល់ឆ្នាំ២០១៩ កាសែតសុកត្រាំងអេឡិចត្រូនិចនឹងពង្រីកបន្ថែម កាសែតអេឡិចត្រូនិចជាភាសាខ្មែរនិងភាសាអង់គ្លេស៕
លីធាង-មុនី