07/02/2017 - 08:38

បក្សជាមួយនឹងនិទាឃរដូវ

ឈានចូលនិទាឃរដូវម្តងៗ សហគមន៍ប្រជាជាតិវៀតណាម ក្នុងនោះ មានជនរួមជាតិខ្មែរណាមបូ រំលឹកនូវព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមុននេះ ៨៧ឆ្នាំ ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ១៩៣០ ជាប្រភពនាំមកនូវជ័យជម្នះជូនប្រជាជាតិ។ 

ក្បួនដង្ហែទង់បក្សទង់ជាតិក្នុងថ្ងៃជួបជុំរបស់ប្រជាជាតិវៀតណាម។

ក្រោយពីរយៈកាលបង្កើតបាន១៥ឆ្នាំ ក្រោមការដឹកនាំរបស់បក្ស និង អ៊ំហូ បក្សរួមជាមួយនឹងប្រជាជនក្រោកឡើងធ្វើកុប្បកម្មបដិវត្តន៍ ខែសីហា ឆ្នាំ១៩៤៥ ដណ្តើមឡើងវិញនូវខឿនឯករាជ្យ សេរីភាព បង្កើតប្រទេសវៀតណាម សាធារណរដ្ឋប្រជាធិបតេយ្យ។ បក្សដឹកនាំប្រជាជនទទួលបានជ័យជម្នះក្នុងការធ្វើសង្រ្គាមទាំង២លើក តស៊ូប្រឆាំងអាណា និគមបារាំងនិងចក្រពត្តិអាមេរិក។ ភាគខាងត្បូងបានរំដោះទាំងស្រុង ឯកភាពទឹកដីទូទាំងប្រទេសឈានឡើង សង្គមនិយមជាមួយនឹងភារកិច្ចជាយុទ្ធសាស្រ្តចំនួន២  នោះគឺកសាងនិងការពាររឹងមាំមាតុភូមិវៀតណាមសង្គមនិយម...។

មហាសន្និបាតលើកទី XII សម្រេចជោគជ័យ គូសបញ្ជាក់៣០ឆ្នាំ មាគ៌ាផ្លាស់ថ្មីរបស់បក្ស ទទួលបានជ័យជម្នះដ៏ធំធេងនិងមានអត្ថន័យជាប្រវត្តិសាស្រ្ត។ បក្សយើងដឹកនាំដំណើរការសេដ្ឋកិច្ចទីផ្សារ តាមទិសដៅសង្គមនិយម ដោយទទួលបានលទ្ធផលយ៉ាងសកម្ម។ ប្រទេសឈានឡើង ជម្នះលំបាក លំនឹងម៉ាក្រូសេដ្ឋកិច្ច ធានាសុខុមាលភាពសង្គម រក្សាកំណើនក្នុងកម្រិតសមស្រប ម្ចាស់ការ និងខ្នះខ្នែងសមាហរណកម្មអន្តរជាតិ។ ជីវភាព សម្ភារៈនិងស្មារតីរបស់ប្រជាជន ត្រូវបានធ្វើឲ្យប្រ សើរគួរឲ្យកត់សម្គាល់ ឆ្លងផុតពីប្រទេសក្រីក្រ យឺតអភិវឌ្ឍ។ ប្រព័ន្ធ​នយោបាយ និងផែនមហាសាមគ្គីទូទាំងជនជាតិត្រូវបានពង្រឹងពង្រីក។ ន យោបាយសង្គមកិច្ចមានភាពលំនឹង សន្តិសុខការពារប្រទេសត្រូវបានរក្សាខ្ជាប់។ ឋានៈនិងតួនាទីរបស់ប្រទេសយើង លើឆាកអន្តរជាតិពីមួយថ្ងៃទៅមួយថ្ងៃត្រូវបានលើកកម្ពស់។ ឆ្នាំ២០១៧ ប្រទេសយើងបន្តការ ជម្រុញយ៉ាងខ្លាំងក្លាការអនុវត្តន៍ សេចក្តីសម្រេចមហាសន្និបាតលើកទីXII របស់បក្ស ពិសេសគឺភារកិច្ចសំខាន់ៗក្នុងអាណត្តិកាលនិងសេចក្តីសម្រេចមជ្ឈិម៤ នីតិកាលXII ស្តីពីបង្កើនការកសាង រៀបចំបក្ស ទប់ស្កាត់និងរុញច្រានទៅក្រោយនូវភាពឱនថយខាងសតិអារម្មណ៍ នយោបាយ សីលធម៌ ផ្នត់រស់នៅនិងការបង្ហាញពី "ភាពប្រែប្រួលដោយខ្លួនឯង" "ផ្លាស់ប្តូរដោយខ្លួនឯង" ក្នុងផ្ទៃក្នុងធ្វើឲ្យច្បាស់នូវសភាពការណ៍ មូលហេតុនិងរាល់ដំណោះស្រាយ ដើម្បីកម្មាភិបាលបក្ខជន គ្រប់រូបនិងរាល់អង្គការបក្សរឹតតែរឹងមាំ និងមានភាពកាន់តែប្រសើរជាង។ នោះគឺជាកត្តាធ្វើឲ្យប្រជាជនវៀតណាមគ្រប់រូប ដាក់ជំនឿទៅលើការ ដឹកនាំរបស់បក្ស។

អំណរនិទាឃរដូវឌិនយ៉ូវ២០១៧ ជនរួមជាតិខ្មែរណាមបូ ជឿជាក់មានតែបក្សកុម្មុយ និស្តវៀតណាម ទើបនាំមកនូវនិទាឃរដូវជូនប្រទេសជាតិ ប្រជាជាតិ ដូចដំបូន្មានរបស់​លោកប្រធានហូជីមិញជាទីគោរពដែលបាន​អះអាង៖ "ក្រៅពីប្រយោជន៍របស់ប្រជាជន របស់ប្រជាជាតិបក្ស គ្មានទទួលប្រយោជន៍អ្វីផ្សេង!"៕

តឹងភុក-មុនី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
មហាសន្និបាតលើកទី XII