រយៈពេលកន្លង ទម្រង់រូបភាពគំរូឆ្នើមជាច្រើនរបស់ជនរួមជាតិ និងសាសនានានាក្នុងការងារសុខុមាលភាពសង្គម ក៏ដូចជាការចលនាកសាងជីវភាពវប្បធម៌នៅតំបន់តាំងទីលំនៅ រក្សាសន្តិសុខសណ្តាប់ធ្នាប់លើភូមិសាស្រ្ត។ល។ ទម្រង់រូបភាពទាំងនេះ បានបង្ហាញច្បាស់ពីកាតព្វកិច្ចរបស់សាសនាចំពោះសង្គម រួមចំណែកជាក់ស្តែងក្នុងការកសាងនិងអភិវឌ្ឍប្រទេសជាតិ។
ព្រះសង្ឃរួមមតិយោបល់ជាមួយនឹងរដ្ឋអំណាច ដើម្បីមានគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនរួមជាតិខ្មែររស់នៅកុះករ។
នេះគឺជាការគូសបញ្ជាក់របស់នាយករដ្ឋមន្រ្តី ង្វៀងស្វឹងភុក នៅអង្គសន្និសីទបំភ្លឺនូវសំនួរនិងសំណើរបស់ជនរួមជាតិអ្នកកាន់សាសនា ដើម្បីអនុវត្តពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានភាពប្រសើរ មានប្រសិទ្ធភាពជាងទៀតច្បាប់ស្តីពីជំនឿសាសនា អាស្រ័យរដ្ឋាភិបាលរៀបចំឡើង។ តាមស្ថិតិរបស់គណៈសាសនានៃរដ្ឋាភិបាល បច្ចុប្បន្ន រដ្ឋទទួលស្គាល់និងផ្តល់អាជ្ញាប័ណ្ណ សកម្មភាពឲ្យអង្គការសាសនាចំនួន៣៩ និងធម្មនិកាយមួយដោយមានសាសនិកជាង២៤លាននាក់ ស្រូបអត្រា២៧% នៃចំនួនប្រជាជនក្នុងទូទាំងប្រទេស អ្នកមុខអ្នកការសាសនាជិត៥៣ពាន់អង្គនិងរូប គណៈកម្មការ អាចារ្យវត្តចំនួន១៣៣,៧ពាន់រូប មូលដ្ឋាន ជំនឿសាសនាមានជិត២៨ពាន់មូលដ្ឋាន។ អ្នកមុខអ្នកការសាសនាតំណាងឲ្យអង្គការសាសនា ថ្លែងយោបល់នៅក្នុងសន្និសីទ សុទ្ធសឹងគូសបញ្ជាក់៖ ពិតមែនសាសនានីមួយៗ ដឹកនាំបរិស័ទគោរពប្រតិបត្តិសាសនា តាមមាគ៌ាទិសដៅ និងគោលលំនាំដោយឡែកៗក៏ដោយ ប៉ុន្តែសុទ្ធសឹងមានទិសដៅតែមួយគឺរស់នៅ "ប្រតិបត្តិល្អការងារសាសនាអនុវត្តល្អការងារសង្គម" ផ្សារភ្ជាប់រួមដំណើរជាមួយនឹងប្រទេសជាតិ។ អង្គការសាសនានានា រួមចំណែកក្នុងការរក្សាបំពេញនិងធ្វើឲ្យសប្បូរបែបតម្លៃវប្បធម៌ប្រពៃណី ប្រកបដោយលក្ខណៈមនុស្សធម៌ សីលធម៌ មានឥទ្ធិពលយ៉ាងសកម្មក្នុងជីវភាពសង្គម និងជាបណ្តាញព័ត៌មានដ៏សំខាន់ រួមចំណែកផ្សព្វផ្សាយគោលការណ៍ គោលនយោបាយរបស់បក្សនិងច្បាប់របស់រដ្ឋ ស៊ីជម្រៅក្នុងជីវភាព។ តំណាងអង្គការសាសនានានាឲ្យតម្លៃខ្ពស់ចំពោះច្បាប់ជំនឿសាសនា ទើបបានរដ្ឋសភាផ្តល់សច្ចាប័ននាសម័យប្រជុំលើកហើយ និងស្នើសូមរដ្ឋាភិបាលចង្អុលការដល់គណៈ ផ្នែកមជ្ឈិម ឆាប់ប្រកាសនូវសារាចរណែនាំអនុវត្តច្បាប់ ដើម្បីយកទៅអនុវត្តក្នុងជីវភាពឲ្យបានឆាប់ៗ។
យោងតាមនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ក្នុងអំឡុងពេលនៃដំណើរការបដិវត្តន៍ដណ្តើមបានឯករាជ្យរំដោះប្រជាជាតិ កសាងនិងការពារមាតុភូមិ បក្សនិងរដ្ឋយើងតែងអះអាងឥតងាករេនូវទស្សនៈគោរព និងការពារសិទ្ធិសេរីការជំនឿសាសនារបស់ប្រជាជន ព្រមទាំងអនុវត្តគោលនយោបាយ សាមគ្គី សាសនា ដើម្បីកសាងផែនមហាសាមគ្គីទូទាំងប្រជាជន បម្រើកិច្ចការកសាងនិងការពារមាតុភូមិ។ រយៈពេលកន្លង ដោយបានការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋ រាល់គោលនយោបាយនិងច្បាប់ជំនឿសាសនា ត្រូវបានស្ថាប័នពាក់ព័ន្ធផ្សព្វផ្សាយយ៉ាងហ្មត់ចត់ ការពារសិទ្ធិសេរីជំនឿសាសនារបស់ប្រជាជន ត្រូវតាមការកំណត់របស់រដ្ឋធម្មនុញ្ញនិងច្បាប់ ជាពិសេសបន្ទាប់ពីច្បាប់ជំនឿសាសនា ប្រកាសជាធរមាន។
នាយករដ្ឋមន្រ្តី សំណូមពរក្រសួង ផ្នែកសមត្ថកិច្ច គណៈកម្មាធិការបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ គប្បីបន្តការគិតគូរអភិវឌ្ឍសេដ្ឋកិច្ច-សង្គម លើកស្ទួយជីវភាពសម្ភារៈ ស្មារតីជូនប្រជាជន ពិសេសគឺនៅតំបន់ជនរួមជាតិអ្នកកាន់សាសនា៕
ថាញ់ផុង-មុនី