03/01/2017 - 16:25

ផ្តល់ជូនរង្វាន់សារព័ត៌មាន សរសេរពីវាលរាបទន្លេគឺវឡុង

ស​មា​គម​អ្នក​កា​សែត​វៀត​ណាម សហ​ការ​ជា​មួយ​នឹង​គណៈ​ចង្អុល​ការ​តី​ណាម​បូ បាន​រៀប​ចំ​ពិ​ធី​ជូន​រង្វាន់​សារ​ព័ត៌​មាន សរ​សេរ​ពី​វាល​រាប​ទន្លេ​គឺវ​ឡុង​ឆ្នាំ​២០១៦​។

គណៈ​ចាត់​តាំង​ជូន​វិញ្ញា​បន​បត្រ​ចំ​ពោះ​វណ្ណ​កម្ម​ដែល​បាន​​ចូល​ក្នុង​រង្វង់​ផ្តាច់​ព្រ័ត្រ​។
វាល​រាប​ទន្លេ​គឺវ​ឡុង​ឆ្នាំ​២០១៦​។

លទ្ធ​ផល​មាន​វណ្ណ​កម្ម​ឆ្នើម​ចំនួន​១០ បាន​ជូន​រង្វាន់ រួម​មាន​៖ រង្វាន់​លេខ​១​ចំ​នួន​មួយ រង្វាន់​លេខ​២​ចំ​នួន​ពីរ និង​រង្វាន់​លេខ​៣​ចំ​នួន​ពីរ និង​រង្វាន់​លើក​ទឹក​ចិត្ត​ចំ​នួន​៥។ ក្រៅ​ពី​នោះ គណៈ​ចាត់​តាំង​ថែម​ទាំង​ជូន​វិញ្ញា​បន​បត្រ​សម្រាប់​វណ្ណ​កម្ម​ចំ​នួន​២២​ទៀត ដែល​បាន​ចូល​ដល់​រង្វង់​ផ្ដាច់​ព្រ័ត្រ​៕ បន្ទាប់​ពី​បំ​ផុស​ចលនា​ជិត​៦​ខែ គណៈ​ចាត់​តាំង​ទទួល​បាន​វណ្ណ​កម្ម​ចំ​នួន​២៣៩​របស់​អ្នក​និ​ពន្ធ​១៥៩​នាក់ ដែល​ជា​អ្នក​យក​ព័ត៌​មាន អ្នក​កា​សែត​ទូ​ទាំង​ប្រ​ទេស​។ តាម​គណៈ​ចាត់​តាំង​វណ្ណ​កម្ម​ដែល​ចូល​ដល់​រង្វង់​ផ្តាច់​ព្រ័ត្រ ត្រូវ​បាន​ឆ្លុះ​បញ្ចាំង​គ្រប់​ជ្រុង​ជ្រោយ ស្ថាន​ភាព​សេដ្ឋ​កិច្ច​-សង្គម​ន​យោ​បាយ វប្ប​ធម៌​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង វណ្ណ​កម្ម​ជា​ច្រើន​បាន​រក​ឃើញ​នូវ​របក​គំ​ហើញ ដែល​មាន​ឥទ្ធិ​ពល​ល្អ​ដល់​សង្គម និង​បាន​សា​ធារ​ណម​តិ​ឲ្យ​តម្លៃ​ខ្ពស់​។

លីធាន-វិមាន

ចែករំលែកអត្ថបទ