នោះគឺកិច្ចចង្អុលការរបស់សមមិត្ត ឡេវុាំងតឹម អនុប្រធានប្រចាំការនៃគណៈកម្មាធិការប្រជាជនក្រុងកឹងធើ នៅក្នុងអង្គសន្និបាតបូកសរុបការងារជនជាតិឆ្នាំ២០១៦របស់ក្រុង។ សមមិត្តឲ្យតម្លៃខ្ពស់ចំពោះលទ្ធផល សកម្មភាពរបស់គណៈជនជាតិ និងអង្គភាពបម្រើការការងារជនជាតិនានា នៅភូមិភាគបានផ្សព្វផ្សាយអនុវត្តល្អការងារជនជាតិក្នុងឆ្នាំ២០១៦។ ជាពិសេសគោលនយោបាយជំនួយដីនៅ ផ្ទះនៅ កាត់បន្ថយភាពក្រីក្រក្នុងជនជាតិភាគតិច និងចលនាសង្គមូបនីយកម្មបណ្តាប្រភពកម្លាំងដើម្បីគិតគូជីវភាពនៅតំបន់ជនជាតិភាគតិច។ល។
ថ្នាក់ដឹកនាំគណៈជនជាតិជូនលិខិតសរសើរដល់បុគ្គល និងសមូហភាពសម្រេច
ស្នាដៃឆ្នើមក្នុងការងារជនជាតិឆ្នាំ២០១៦។
នៅពេលខាងមុខ ទន្ទឹមនឹងការផ្សព្វផ្សាយបណ្តាគោលនយោបាយរបស់រដ្ឋ គណៈជនជាតិក្រុងបន្តការប្រមូលផ្តុំប្រភពធនធាននៃសង្គមូបនីយកម្ម និងប្រើប្រាស់ទាំងស្រុងបណ្តាប្រភពកម្លាំងជំនួយជនជាតិភាគតិច ឲ្យបានចាកផុតពីភាពក្រីក្រដោយចីរភាព។ ម្ចាស់ការកសាង កម្មវិធីសហការជាក់ស្តែងប្រចាំឆ្នាំ ទន្ទឹមនឹងនោះ បន្តការសហការជាមួយអង្គភាពនានា ដែលមានសកម្មភាពផ្សារភ្ជាប់ជាមួយនឹងជនជាតិភាគតិច សំដៅអនុវត្តឲ្យបានល្អជាងទៀតនូវការងារជនជាតិ; បន្តការជំនួយ កសាងជួសជុលកន្លែងគោរពបូជាស្របច្បាប់របស់ជនរួមជាតិ ជាជនជាតិភាគតិចឲ្យបានសមរម្យ ដើរទន្ទឹមនឹងការអភិវឌ្ឍន៍ ពង្រីកតួនាទីរបស់អ្នកមុខអ្នកការសាសនា អ្នកមានប្រជាប្រិយភាព ឆ្លងតាមរយៈបុណ្យទានផ្សេងៗ ដើម្បីផ្សព្វផ្សាយ ចលនា ណែនាំជនរួមជាតិភាគតិចអនុវត្តតាមច្បាប់ អភិវឌ្ឍសេដ្ឋកិច្ច សំដៅលើកស្ទួយគុណភាព រស់នៅរបស់ជនរួមជាតិ។
តាមគណៈជនជាតិឆ្នាំ២០១៦ ក្រុងកឹងធើ បានផ្សព្វផ្សាយអនុវត្តដោយប្រសិទ្ធភាព បណ្តាគោលម៌ាគាគោលនយោបាយរបស់បក្សនិងរដ្ឋ។ ជាក់ស្តែងក្រុងបានជំនួយថវិកាទិញដីលំនៅជូនគ្រួសារជនជាតិភាគតិចដែលមានស្ថានភាពលំបាកចំនួន១១០គ្រួសារ សរុបថវិកាជាង១០ពាន់លានដុង; កសាងផ្ទះមហាសាមគ្គីចំនួន៥១ខ្នង ជូនគ្រួសារជនរួមជាតិខ្មែរនៅស្រុកកើ-ដ ដែលបានជំនួយដីនៅ ផ្ទះនៅបង្កើនចំនួនគ្រួសារ ដែលបានជំនួយដីលំនៅ ផ្ទះនៅ នៅស្រុកកើ-ដ ដល់ទៅ៨៧គ្រួសារ; ឧបត្ថម្ភជាង១៦៥លានដុង ជូនគ្រួសារចំនួន៥០៥ ដែលជាគ្រួសារឋិតក្នុងក្របខណ្ឌទទួលផលតាមសេចក្តីសម្រេចលេខ១០២/ ២០០៩/QĐ-TTg ស្តីពីគោលនយោបាយឧបត្ថម្ភផ្ទាល់ជូនប្រជាជនឋិតក្នុងក្របខណ្ឌគ្រួសារក្រីក្រនៅតំបន់លំបាក; ចលនារដ្ឋាភិបាលជប៉ុនជំនួយឥតសំណងកសាងស្ពានជនបទ៣ខ្សែ ដោយតម្លៃជាង១,៦ពាន់លានដុង សម្រាប់មាមីងខ្មែរនៅតំបន់ជ្រៅនៃស្រុកកើ-ដ និងស្រុកថើយឡាយ។ គណៈជនជាតិនៅទាំងធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជន ក្រុងរៀបចំទៅសួរសុខទុក្ខ ប្រសិទ្ធពរជនរួមជាតិជាជនជាតិភាគតិចក្នុងឱកាសបុណ្យទានផ្សេងៗ និងបានជូនអំណោយគិតជាថវិកាសរុបជាង២,៣ ពាន់លានដុង៕
ថាច់ថាញ់ភូ