05/12/2016 - 16:29

វាលរាបទន្លេគឺវឡុងអនុវត្តល្អនូវគោលនយោបាយជនជាតិ

អាស្រ័យដោយគោលការណ៍គោលនយោបាយរបស់បក្ស និងរដ្ឋ​ ជីវភាពរបស់ជនរួមជាតិខ្មែរនៅវាលរាបទន្លេគឺវឡុង មានការរីកចម្រើនគួរកត់សំគាល់។  

រយៈពេលកន្លង អាស្រ័យបានផ្សព្វផ្សាយ អនុវត្តព្រមៗគ្នានូវគោលការណ៍ គោលនយោបាយរបស់បក្សនិងរដ្ឋ សម្រាប់ជនរួមជាតិភាគតិច  មានដូច៖ វិនិយោគទុនកសាងហេដ្ឋារចនាសម្ព័ន្ធ បណ្តុះបណ្តាលវិជ្ជាជីវៈនិងដោះស្រាយការងារធ្វើផ្ដល់ជូនដីសង់ផ្ទះ ឧបត្ថម្ភការសង់ផ្ទះ ផ្ទេរជូនទម្រង់រូបភាព ដាំដុះ និងចិញ្ចឹមសត្វ ផ្គត់ផ្គង់ពូជដំណាំ ពូជសត្វ ចិញ្ចឹម ទឹកស្អាតប្រើប្រាស់។ល។  ម្ល៉ោះហើយ ជីវភាពរបស់ជនរួមជាតិភាគតិច មួយភាគធំនៅបាកលីវ សុកត្រាំង និងត្រាវិញ មានការរីក ចម្រើនយ៉ាងច្បាស់ក្រឡែត អត្រាគ្រួសារក្រីក្រថយចុះជាលំដាប់ រៀងរាល់ឆ្នាំ។ល។ នៅខេត្តសុកត្រាំង ខេត្តបានផ្ដុំកម្លាំងកសាងហេដ្ឋារចនាសម្ព័ន្ធ ជំនួយអភិវឌ្ឍផលិតកម្ម ជំនួយជួសជុល កែលម្អសំណង់នានា ពីកម្មវិធី១៣៥ សរុបទឹកប្រាក់ជាង៥០ពាន់លានដុង។ ទន្ទឹមនឹងនោះ អនុវត្តសេចក្ដីសម្រេចលេខ៧៥៥សរុប ថវិកាជិត២៥ពាន់លានដុង ខេត្តឧបត្ថម្ភ កសាងអណ្តូងស្នប់ចំនួន៣១៣ ជួយខួងអណ្ដូងជូនគ្រួសារ ចំនួន៩៣៨ ក្នុងនោះ មានគ្រួសារជនរួមជាតិខ្មែរចំនួន៧២៣  បានប្រើ ប្រាស់ទឹកស្របអនាម័យកសាងសំណង់ បង្កើនកម្រិតប្រព័ន្ធផ្គត់ផ្គង់ ទឹកប្រមូលផ្ដុំចំនួន២៤ចុះទៅស្រុកទីប្រជុំជននានា។ ខេត្តត្រាវិញ បែងចែកប្រភពទុនជាង៤២ពាន់លានដុង សម្រាប់កសាងកែលម្អសំ ណង់ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសចំនួន៧៥ជូនដល់ឃុំចំនួន២២ និងភូមិចំនួន៣៧ដែលជាឃុំ  ភូមិលំបាកខ្លាំងនៅលើភូមិសាស្រ្តខេត្ត ជំនួយដល់គ្រួសារក្រីក្រជិត១.០០០គ្រួសារ អនុវត្តទម្រង់រូបភាពអភិវឌ្ឍ ផលិតកម្មចំនួន៤៤។ល។ ផ្សព្វផ្សាយប្រភពទុនជិត២១ពាន់លានដុង ជំនួយជនរួមជាតិខ្មែរជាង១៦.០០០គ្រួសារ មានទឹកស្អាតប្រើប្រាស់ (គិតមធ្យមភាគ១,៣លានដុង/គ្រួសារ)។ ទូទាំងខេត្តមាន ២.០១០ គ្រួសារ បានឧបត្ថម្ភដីសង់ផ្ទះសរុប៧២៨.៧១១ម២ សរុបថវិកាជាង៦៥ ពាន់លានដុងតាមគោលនយោបាយដោះស្រាយដីសង់លំនៅឋាន និងដោះស្រាយការងារធ្វើជូនសហគមន៍ជនជាតិភាគតិចក្រីក្រ ជីវភាពជួបការលំបាកនៅតំបន់វាលរាបទន្លេគឺវឡុងដំណាក់កាល២០១៣ -២០១៥​តាមសេចក្ដីសម្រេចលេខ២៩/២០១៣/QĐ-TTg។ ក្រៅពីនោះ  ភូមិភាគ​ទាំងឡាយនៅទាំងអនុវត្តគោលនយោបាយជាច្រើន ចំពោះអ្នកមានប្រ ជាប្រិយ​ភាពក្នុងជនជាតិភាគតិច ផ្ដល់សៀវភៅ កាសែត ទស្សនាវដ្ដី ជូនតំបន់ជនជាតិភាគតិចតំបន់លំបាក។ល។

អនុប្រធានគណៈកម្មាធិការជនជាតិ ឡេសើុងហាយ បានឲ្យតម្លៃខ្ពស់​ប្រសិទ្ធភាពនៃការផ្សព្វផ្សាយគោលនយោបាយជនជាតិ ក្នុងឆ្នាំ​២០១៦​របស់ខេត្ត។ ជនរួមជាតិខ្មែរ    ត្រូវបានគិតគូរគ្រប់សព្វទាំងជីវភាព សម្ភារៈ​និងស្មារតី។ ផ្ដើមពីនោះ ជនរួមជាតិខ្នះខ្នែងជាមួយនឹងរដ្ឋអំ ណាច ព្រួតដៃថែរក្សា និងពង្រីកនូវអត្តសញ្ញាណវប្បធម៌ជនជាតិពង្រឹង ពង្រីក បង្កើនផែនមហាសាមគ្គីទូទាំងជនជាតិ។ល។ ជាពិសេស អាស្រ័យអនុវត្តបានល្អការងារផ្សព្វផ្សាយ លើកកម្ពស់ស្មារតី ភ្ញាក់រលឹក ក្នុងសហគមន៍ ស្ដីពីគោលការណ៍ គោលនយោបាយច្បាប់របស់បក្ស និងរដ្ឋ ម្ល៉ោះហើយជនរួមជាតិបណ្ដាជនជាតិរស់នៅស្រុះស្រួល សាមគ្គីគ្នាក្នុងសហគមន៍ ខ្នះខ្នែងចូលរួមជាមួយនឹងសកម្មភាពរួមរបស់សហគមន៍ រក្សាលំនឹងស្ថានភាពសន្តិសុខជនបទ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមក្នុងតំបន់៕

ធីធាន-ថាញ់ផុង បកប្រែ៖ ថាច់សេរី 

 

ចែករំលែកអត្ថបទ