រយៈកាលកន្លង ទន្ទឹមនឹងការងារផ្សព្វផ្សាយផែនការ ឯកសារចង្អុលការ ការងារជនជាតិ គណៈជនជាតិក្រុងកឹងធើ នៅទាំងអនុវត្តបានល្អនូវគោលនយោបាយគិតគូរជីវភាពជូនមាមីងជនជាតិភាគតិច។ល។
កម្មាភិបាលជនជាតិពិនិត្យពិច័យឯកសារផ្សព្វផ្សាយពីរភាសាវៀត-ចិន វៀត-ខ្មែរ មុនពេលចេញផ្សាយ។
នាឱកាសបុណ្យទានរបស់ជនរួមជាតិភាគតិច រាល់ថ្នាក់ ផ្នែកមជ្ឈិម និង ក្រុងកឹងធើបានរៀបចំពិធីចួបជុំ បង្កើតក្រុមប្រតិភូទៅសួរសុខទុក្ខ ប្រសិទ្ធពរ ជូនអំណោយដល់វត្តខ្មែរ គ្រួសារជនរួមជាតិភាគតិចក្រីក្រ ជិត ក្រ ដែលជួបការលំបាក អ្នកមានប្រជាប្រិយភាពឆ្នើមក្នុងជនរួមជាតិភាគ តិច រៀបចំពិនិត្យជំងឺ និងជូនថ្នាំដោយឥតគិតថ្លៃ សរុបថវិកាជាង២ពាន់ លានដុង។ ឱកាសអនុស្សាវរីយ៍៧០ឆ្នាំទិវាថ្ងៃបង្កើតស្ថាប័នគ្រប់គ្រងរដ្ឋ ស្តីពីការងារជនជាតិ(៣/៥/១៩៤៦-៣/៥/២០១៦) គណៈជនជាតិរៀបចំ ដាក់ឲ្យប្រើប្រាស់ស្ពានជនបទចំនួន៣ខ្សែ អាស្រ័យរដ្ឋាភិបាលជប៉ុនធ្វើ ហិរញ្ញប្បទាននៅស្រុកកើ-ដ និងស្រុកថើយឡាយ សាងសង់ថ្មី និងជួស ជុលផ្ទះមហាសាមគ្គីជាច្រើនខ្នងជូនជនរួមជាតិភាគតិច។ល។ អនុវត្តល្អ ការបង្កើនតួនាទីអ្នកមានប្រជាប្រិយភាពក្នុងជនរួមជាតិភាគតិច ដូចជា រៀបចំទាក់ទងទៅវិញទៅមក ដោះដូរបទពិសោធន៍ ជូនកាសែតឲ្យអ្នក មានប្រជាប្រិយភាព រៀបរៀងផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធដលការងារ ជនជាតិ និងឯកសារផ្សព្វផ្សាយពីរភាសាវៀត-ចិនវៀត-ខ្មែរ។ កម្មវិធី សហការស្តីពីការងារជនជាតិ ឆ្នាំ២០១៦ រវាងគណៈជនជាតិជាមួយនឹង មន្ទីរផ្នែកចំនួន១៣ ដែលបានអនុវត្តដោយប្រសិទ្ធភាព។ ការអនុវត្តន៍ គម្រោងការឃោសនា ផ្សព្វផ្សាយច្បាប់ជូនប្រជាជននៅជនបទ និងជន រួមជាតិភាគតិចនៅតាមខណ្ឌ ស្រុក មានដូចជាវិញថាញ់កើ-ដ អ៊ូរមូង ប៊ិញធ្វី។ល។ ការងារបង្កើន អភិរក្សអក្សរសាស្រ្ត លក្ខណៈបុណ្យប្រពៃ ណីរបស់ជនរួមជាតិបានល្អប្រសើរ។
សមមិត្ត លឿងវុាំងទ្រឺ ប្រធានគណៈជនជាតិក្រុងកឹងធើ ឲ្យដឹង៖ ការងារ ជនជាតិ ដែលប្រព្រឹត្តទៅដោយប្រសិទ្ធភាព គឺអាស្រ័យនូវការយកចិត្ត ទុកដាក់ ចង្អុលការរបស់គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនក្រុង និងការខិតខំប្រឹងប្រែងរបស់ប្រព័ន្ធបំពេញការងារជនជាតិ។ ឆ្លងតាមរយៈនោះ ជីវភាព សម្ភារៈនិងស្មារតីរបស់ជនរួមជាតិភាគតិច នៅលើភូមិសាស្រ្តក្រុងបានកើនឡើង បង្កើនស្មារតីសាមគ្គីជួយគ្នាទៅ វិញទៅមកជម្រុញការអនុវត្តន៍ទិសដៅសេដ្ឋកិច្ច - សង្គមរបស់ភូមិភាគ សម្រេចលទ្ធផលល្អ។ ស្ថានភាពសន្តិសុខ នយោបាយសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមក្នុងជនរួមជាតិភាគតិចតែងបានលំនឹង។ "ក្នុងរយៈ ពេលខាងមុខ គណៈជនជាតិក៏ដូចជាការិយាល័យជនជាតិ ការិយាល័យ ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនខណ្ឌ ស្រុក នឹងផ្តុំកម្លាំង អនុវត្តផែនការដែលបានដាក់ចេញឲ្យបានសម្រេច ដោយប្រសិទ្ធភាព ខ្ពស់ ម្ចាស់ការចំពោះការងារ ដើម្បីភារកិច្ចផែនការការងារជនជាតិ ឆ្នាំ ២០១៦ បានសម្រេចលទ្ធផលល្អ " សមមិត្តលឿងវុាំងទ្រឺ បានគូស បញ្ជាក់ដូច្នេះ៕
ថាញ់ផុង-សុផល