22/11/2016 - 08:57

លើកកម្ពស់គុណភាពកាសែតសម្រាប់ជនជាតិភាគតិច

មកទល់ពេលនេះ កាសែតនិងទស្សនាវដ្តីសម្រាប់ជនជាតិភាគតិច បានច្បាមតម្រង់ខ្លឹមសារផ្សព្វផ្សាយ ផ្លាស់ថ្មីរូបភាពនិងខ្លឹមសារ ធ្វើយ៉ាងណាព័ត៌មានត្រូវតែសង្ខេបខ្លី ងាយយល់ សមស្របជាមួយនឹងកម្រិតវិជ្ជារបស់មិត្តអ្នកអាន។ ជាពិសេស គុណភាពផលិតផលបោះពុម្ពផ្សាយ ត្រូវបានលើកកម្ពស់និងមានឯកទេសល្អៗច្រើន។

នោះគឺការគូសបញ្ជាក់របស់អនុប្រធាននាយកដ្ឋាននៃនាយកដ្ឋាន ផ្សព្វផ្សាយចំណុះគណៈកម្មាធិការជនជាតិ- លោកឌិញស្វឹងថាំង នៅអង្គសិក្ខាសាលាប្តូរវេនសារព័ត៌មាននិងទស្សនាវដ្តី ត្រីមាសទី III និងភារកិច្ច ត្រីមាសទី IV/ឆ្នាំ២០១៦ ។ "ស្តីពីខ្លឹមសារ របាយការណ៍ជំរុញយ៉ាងខ្លាំងក្លាការផ្សព្វផ្សាយ ឧទ្ទេសនាមគោលនយោបាយនៅតំបន់ជនជាតិភាគតិចតំបន់ភ្នំ និងតំបន់លំបាកពិសេស; ចលនាជនរួមជាតិអនុវត្តវិទ្យាសាស្រ្ត-បច្ចេកវិជ្ជាជឿនលឿនក្នុងការបង្កបង្កើនផល និងជីវភាពរស់នៅពង្រីកអត្តសញ្ញាណវប្បធម៌ប្រវេណីដ៏ល្អប្រពៃកសាងផែនមហាសាមគ្គី ជនជាតិ ការពារព្រំដែន រក្សាខ្ជាប់សន្តិសុខការពារប្រទេស ការពារបរិស្ថាន។ល។ ឧទ្ទេសនាមគំរូឈានមុខក្នុងការលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ ឈានឡើងធ្វើមានធ្វើបាន និងគំរូមនុស្សល្អការងារល្អ នៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ"- លោកឌិញស្វឹងថាំង ឲ្យដឹងដូច្នេះ។

យោងតាមគណៈកម្មាធិការជនជាតិ ការងារគ្រប់គ្រងទាញយកផលនិងរក្សាសារព័ត៌មាន ទស្សនាវដ្តីនៅលើភូមិភាគ រយៈពេលកន្លង គឺអនុវត្តដោយរបៀបរៀបរយ។ ពិសេស គឺនៅភូមិ ឃុំ សារព័ត៌មាននិងទស្សនាវដ្តី ត្រូវបានថែរក្សាទាញយកផលនៅនឹងអគារវប្បធម៌ភូមិ ឃុំផ្ទះប្រធានភូមិ អ្នកមានប្រជាប្រិយភាពជាដើម។ ក្រៅពីនោះ នៅតាមសាលារៀនផលិតផលបោះពុម្ពផ្សាយនៃសារព័ត៌មាន ត្រូវបានអាននៅរាល់ពេលសកម្មភាពក្នុងថ្នាក់រៀនឬក៏រាល់សកម្មភាព ក្រៅកម្មវិធីសិក្សា។ រាល់ផលិតផលបោះពុម្ពស្ទើរតែទាំងអស់ ក្រោយពីបានអានរួចស្រេចត្រូវបានរក្សាទុកនៅបណ្ណាល័យសាលារៀនធ្វើជាឯកសារសម្រាប់ប្អូន ៗ រៀនសូត្រ។ នៅតាមប៉ុស្តិ៍ស្ថានីយការពារព្រំដែន កាសែតបានជួយកម្មាភិបាលយុទ្ធជនការពារព្រំដែន លើកកម្ពស់ស្មារតីភ្ញាក់រលឹកខាងនយោបាយ យល់ច្បាស់ខាងវិទ្យាសាស្រ្ត បច្ចេកទេស វប្បធម៌ប្រពៃណី ទំនៀមទម្លាប់ ជំនឿរបស់ជនរួមជាតិ។ល។

ការតម្រង់ទិសសម្រាប់សារព័ត៌មាន ទស្សនាវដ្តីក្នុងត្រីមាសទីIV ឆ្នាំ២០១៦ ប្រធាននាយកដ្ឋានផ្សព្វផ្សាយ លោកវ៉ូវហឺវហ្វាក បានស្នើថា សារព័ត៌មាន គប្បីផ្តុំកម្លាំងឆ្លុះបញ្ចាំងការអនុវត្តន៍សេចក្តីសម្រេចចិត្តនៃមហាសន្និបាតទីXII របស់បក្ស; ក្នុងនោះ ផ្តោតទៅលើបង្កើនព័ត៌មាន ផ្សព្វផ្សាយកម្មវិធីសកម្មភាពរបស់បក្ខភាគគ្រប់លំដាប់ថ្នាក់; ផ្សព្វផ្សាយសម័យប្រជុំលើកទី២ រដ្ឋសភានីតិកាលទី XIV គប្បីឆ្លុះបញ្ចាំង ផ្តល់ព័ត៌មានទាន់ពេលនូវបញ្ហាដែលពាក់ព័ន្ធដល់តំបន់ជនជាតិភាគតិចតំបន់ភ្នំ និងផ្សព្វផ្សាយទិវាខួបអនុស្សាវរីយ៍ក្នុងត្រីមាសទីIV ឆ្នាំ២០១៦។ ទន្ទឹមនឹងនោះ ផ្សព្វផ្សាយ "ជំរុញយ៉ាងខ្លាំងក្លាការរៀនសូត្រ និងធ្វើតាមគំរូសីលធម៌ហូជីមិញ" គឺជាខ្លឹមសារមួយយ៉ាងសំខាន់ ទន្ទឹមនឹងការផ្សព្វផ្សាយ អនុវត្តនូវគោលនយោបាយជនជាតិ កាត់បន្ថយភាពក្រីក្រ ដោយចីរភាព កសាងជនបទថ្មីនៅតំបន់ជនជាតិភាគតិចតំបន់ភ្នំ និងតំបន់លំបាកខ្លាំង ; លទ្ធផលអនុវត្តគោលនយោបាយជនជាតិរបស់បក្ស  រដ្ឋចំពោះជនជាតិ​ភាគតិច៕

ថាញ់ផុង-លីសៀ

 

ចែករំលែកអត្ថបទ