គណៈជនជាតិក្រុងកឹងធើ បានរៀបចំសន្និបាតផ្សព្វផ្សាយ គោលការណ៍ គោលនយោបាយច្បាប់ក្នុងជនជាតិភាគតិចឆ្នាំ២០១៦ ជូនតំណាងអ្នកមានប្រជាប្រិយភាពក្នុងជនជាតិភាគតិច លើភូមិសាស្រ្តក្រុង ។ សន្និបាតលើកនេះ បានផ្សព្វផ្សាយនូវខ្លឹមសារថ្មី និងជាក់ស្តែងជាច្រើន មានដូច៖ មាត្រាមួយចំនួននៃច្បាប់កាតព្វកិច្ចយោធា ច្បាប់ប្ដឹងតវ៉ា ស្ថានភាពសមុទ្រខាងកើត និងកិច្ចការបរទេសរបស់បក្សនិងរដ្ឋ បទបញ្ជា០៩/CT របស់គណៈកម្មាធិការប្រជាជនក្រុងកឹងធើ ស្ដីពីបង្កើនការងារគ្រប់គ្រងរដ្ឋខាងទាញយកប្រភពជលផល ប្រឆាំងការនេសាទ ដោយប្រើអគ្គិសនីឆក់លើភូមិសាស្រ្ត ប្រធានបទស្ដីពីស្ថានភាពសុវត្ថិភាពចរាចរណ៍លើភូមិសាស្រ្តក្រុង។ល។
សមមិត្តឡេវុាំងតឹម អនុប្រធានប្រចាំការនៃគណៈកម្មាធិការប្រជាជនក្រុងកឹងធើ ថ្លែងការណ៍ក្នុងអង្គសន្និបាត ។
ថ្លែងយោបល់ក្នុងសន្និបាត សមមិត្ត ឡេវុាំងតឹម សមាជិកគណៈប្រចាំការបក្សក្រុង អនុប្រធានអចិន្រ្តៃយ៍នៃគណៈកម្មាធិការប្រជាជនក្រុងកឹងធើ បានធ្វើរបាយការណ៍អំពីលទ្ធផលអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ច ៩ខែដើមឆ្នាំ និងទិសដៅភារកិច្ច ចាប់តាំងពីពេលនេះរហូតដល់ចុងឆ្នាំ២០១៦ របស់ក្រុងកឹងធើ។ សមមិត្ត ឡេវុាំងតឹម បានឲ្យតម្លៃខ្ពស់ចំពោះការខិតខំ នឹងការរួមចំណែកពីសំណាក់អ្នកមានប្រជាប្រិយភាពទាំងឡាយ ជាជំហានបានលើកស្ទួយជីវភាពជនរួមជាតិភាគតិច រួមចំណែកឲ្យការអភិវឌ្ឍរួមរបស់ក្រុង។ សមមិត្ត ឡេវុាំងតឹម មានគោលបំណងឲ្យអ្នកមានប្រជាប្រិយភាពទាំងឡាយខិតខំថែមទៀត ឈានមុខក្នុងការអនុវត្តន៍គោលនយោបាយច្បាប់ រួមចំណែកធានាសន្តិសុខសណ្តាប់ធ្នាប់នៅភូមិភាគ បញ្ចេញកម្លាំងលើកទឹកចិត្ត ណែនាំមាមីងជនជាតិភាគតិច ធ្វើការរកទទួលទាន ប្រកបដោយប្រសិទ្ធភាព កសាងជីវភាពពីមួយថ្ងៃទៅមួយថ្ងៃកាន់តែសម្បូរសប្បាយ។ល។៕
ថាច់ថាញ់ភូ-សេរី