25/10/2016 - 09:03

បំផុសចលនារួមវិភាគទាន ជំនួយជនរួមជាតិតំបន់ភូមិភាគ កណ្ដាល

 

លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹងភុក និងសមាជិកខុទ្ទកាល័យរដ្ឋាភិបាល  រួមវិភាគទានជំនួយជនរួមជាតិតំបន់ភូមិភាគកណ្ដាល។​ មានប្រសាសន៍ក្នុងពិធីបំផុសចលនា រួមវិភាគទាន ជំនួយជនរួមជាតិភូមិភាគកណ្ដាល ជំនះការខូចខាតបណ្ដាលមកពីភ្លៀងជំនន់ អាស្រ័យដោយខុទ្ទកាល័យ រដ្ឋាភិបាលរៀបចំឡើង  លោកនាយករដ្ឋ មន្ត្រីង្វៀន ស្វឹងភុក មានប្រសាន៍ចែករំលែកអំពីការខូចខាតដែលបណ្ដាលមកពីភ្លៀងជំនន់ចំពោះជនរួមជាតិភូមិភាគកណ្ដាល រយៈពេលកន្លងហើយ ឥឡូវនេះព្យុះលេខ៧បន្តជះឥទ្ធិពលដល់ប្រទេសយើង។ លោកនាយក រដ្ឋមន្ត្រី អំពាវនាវ៖ "ជំនួសមុខរដ្ឋាភិបាល ខ្ញុំសំណូមពរដល់រាល់អង្គការ បុគ្គល ជនរួមជាតិក្នុងទូទាំងប្រទេស ដោយទឹកចិត្តអាណិតមេត្តា ចែករំលែកនូវការលំបាកចំពោះប្រជាជននៅតាមតំបន់ដែលទទួលរងគ្រោះ មហន្តរាយ "។

យោងតាមស្ថិតិជាបណ្ដោះអាសន្នភ្លៀងជំនន់កន្លងហើយ បានបណ្ដាលឲ្យមនុស្សស្លាប់ និងបាត់ខ្លួនចំនួន២៩នាក់ ផ្ទះជាង១២១.០០០ខ្នងរង ការខូចខាតសំណង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដូចជាដំណាក់សុខាភិបាល មន្ទីរពេទ្យ សាលារៀន ផ្លូវថ្នល់ ព្រែកប្រឡាយជន់លិច ​ ខូចខាតជីវភាពប្រជាជនតំបន់រងគ្រោះមហន្តរាយភ្លៀងជំនន់ កំពុងជួបការលំ បាកយ៉ាងខ្លាំង។ ដើម្បីទប់ទល់ជំនះផលវិបាកដែលគ្រោះមហន្តរាយ បណ្ដាលមកពីភ្លៀងជំនន់  លោកនាយករដ្ឋមន្ត្រី នៃរដ្ឋាភិបាលមាន សេចក្ដីចង្អុលការជាច្រើន ខ្នះខ្នែងជួយជនរួមជាតិតំបន់ភូមិភាគ កណ្ដាលជំនះគ្រោះមហន្តរាយបណ្ដាលមកពីភ្លៀងជំនន់៕

យោងតាម chinhphu.vn  ប្រែសម្រួលៈ ពេជ្រសឿន

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ភូមិភាគកណ្ដាល