ក្រុមការងាររបស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា អាស្រ័យដោយអនុប្រធានរដ្ឋសភា ភុងក្វឹកហៀង ធ្វើជាប្រធានក្រុម អញ្ជើញមកធ្វើការជាមួយនឹងថ្នាក់ដឹកនាំខេត្តត្រាវិញ ស្ដីពីស្ថានភាពអភិវឌ្ឍសេដ្ឋកិច្ច-សង្គម កម្មវិធីទិសដៅជាតិកសាងជនបទថ្មី។
អនុប្រធានរដ្ឋសភា ភុងក្វឹកហៀង ថ្លែងយោបល់ក្នុងឱកាស ធ្វើការជា
មួយថ្នាក់ដឹកនាំខេត្តត្រាវិញ។
រាយការណ៍ជូនអនុប្រធានរដ្ឋសភា ប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ លោកដុងវុាំងឡឹម ឲ្យដឹង ត្រាវិញជាខេត្តមានចំណុចចាប់ផ្ដើមទាបទ្រង់ទ្រាយខឿនសេដ្ឋកិច្ចនិងការសន្សំវិនិយោគទុននៅមានកម្រិត ប្រភពចំណូលថវិកាឆ្លើយតបបានត្រឹម២៥%តម្រូវការចំណាយរបស់ខេត្ត។ ល្បឿនកំណើនសេដ្ឋកិច្ច (GRDP) ក្នុងអំឡុង៨ខែដើមឆ្នាំ ប៉ាន់ស្មានសម្រេច៦,២៦% ក្នុងនោះកសិកម្មថយចុះ១២,៨% រុក្ខកម្ម ថយចុះ៣,១៨% ជលផលថយចុះ១០,១២% ឧស្សាហកម្មកើន៩៨,៩% សំណង់កើន១០,៨៩% សេវាកម្មកើន៤,៣២%។ តាមការព្យាករណ៍រហូតដល់ដំណាច់ឆ្នាំ ខេត្តពិបាកនឹងអនុវត្តសម្រេចគោលដៅនៃល្បឿន កំណើនសេដ្ឋកិច្ច តាមសេចក្ដីសម្រេចដាក់ចេញពី១១%-១២%។ ចំពោះការអនុវត្តន៍បង្វែររចនាសម្ព័ន្ធកសិកម្ម និងការកសាងជនបទថ្មី រហូត មកទល់ពេលនេះខេត្តសម្រេច៦២%នៃផែនការ ប្រភពចំណូលកើនពី ១-១,៥ដង បើប្រៀបនឹងការផលិតស្រូវ។ បច្ចុប្បន្ន ខេត្តមានឃុំ ២២/ ៨៥ សម្រេចលក្ខឋានកសាងជនបទថ្មី។
ខេត្តត្រាវិញសំណូមពរ មជ្ឈិមយកចិត្តទុកដាក់ឧបត្ថម្ភវិនិយោគកសាង សំណង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជា សាងសង់របាំងការពារ ច្រាំងប្រឡាយក្វាងចាញ់បូ ឧបត្ថម្ភវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវគមនាគមន៍នៅឃុំកោះចំនួន៤ចំណុះ ស្រុកយៀងហាយ វិនិយោគបង្កើនកម្រិតផ្លូវជាតិ៥៣, ៥៤ និង៦០ ឆ្លងកាត់ភូមិសាស្រ្តខេត្ត។ ខេត្តបានដាក់សំណើទិញស្ពានកោចៀងពី ឬសុំរំលែកកម្រៃប្រមូលពន្ធមួយ ចំណែកដល់ខេត្ត សម្រាប់វិនិយោគកសាងជនបទថ្មីលើភូមិសាស្រ្តខេត្ត។ ខេត្តក៏បានដាក់សំណើដល់ក្រសួង ផ្នែកមជ្ឈិម ជំនួយអនុវត្តរាល់វិធានការការពារបរិស្ថាន ចំពោះគម្រោងមួយចំនួនលើភូមិសាស្រ្តខេត្ត ។
អនុប្រធានរដ្ឋសភា ភុងក្វឹកហៀង បានវាយតម្លៃខ្ពស់ចំពោះការប្រឹង ប្រែងឆ្លងកាត់រាល់ការលំបាករបស់ខេត្តត្រាវិញ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ជាពិសេសគឺ ការអនុវត្តន៍កម្មវិធីបង្វែររចនាសម្ព័ន្ធកសិកម្ម កម្មវិធីកសាងជនបទថ្មី។ អនុប្រធានរដ្ឋសភា សំណូមពរខេត្ត គប្បីផ្ដុំកម្លាំងអនុវត្តការងាររៀបចំតំបន់ផលិតកម្មតាមទិសដៅទំនិញ និងលើកកម្ពស់សង្វាក់តម្លៃ។ ចំពោះការកសាងជនបទថ្មី ខេត្តគប្បីពិនិត្យឡើង វិញនូវរាល់ការលំបាក ភាពខ្វះចន្លោះ ដើម្បីបង្កើតវិធានការដោះស្រាយសមស្របជាមួយនឹងស្ថានភាពជាក់ស្ដែង សំដៅប្រមូលផ្ដុំពង្រីកទម្រង់រូបភាពអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព ជាមួយនឹងលក្ខណៈ ពិសេសរបស់ភូមិភាគ។ ចំពោះសំណើរបស់ខេត្ត អនុប្រធានរដ្ឋសភា ភុងក្វឹកហៀង កត់សម្គាល់និងដាក់សំណើជូនរដ្ឋសភា រដ្ឋាភិបាលពិនិត្យជំនួយ៕
យោងទីភ្នាក់ងារសារព័ត៌មានវៀតណាម-ពេជ្រសឿន