រដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជនជាតិ ឌោវុាំងចៀង អញ្ជើញទៅសួរសុខទុក្ខសមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិខេត្តសុកត្រាំង និងសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ ព្រមទាំងព្រះឧបជ្ឈាយ៍ យ៉ឿងញើុង អនុប្រធានក្រុមប្រឹក្សាវិន័យធរនៃសមាគមព្រះពុទ្ធសាសនាវៀតណាម ប្រធានគណៈអភិបាលនៃសមាគមព្រះពុទ្ធសាសនាវៀតណាមខេត្តសុកត្រាំង។
ក្នុងឱកាសនេះ គណៈប្រតិភូបានស្តាប់ ព្រះឧបជ្ឈាយ៍យ៉ឿងញើុង ជូន ព័ត៌មានអំពីស្ថានការណ៍ជីវភាពវប្បធម៌ ស្មារតីរបស់មាមីង និងសម្តែង នូវការដឹងគុណចំពោះបក្ស រដ្ឋដែលមានគោលនយោបាយជាច្រើន ផ្តោតការយកចិត្តទុកដាក់គិតគូរដល់ជនរួមជាតិខ្មែរ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច; គោលនយោបាយ សាសនា បានបង្កលក្ខណសម្បត្តិងាយស្រួលបំ ផុតសម្រាប់ព្រះសង្ឃសិក្សារៀនសូត្រ និងវត្តខ្មែរនានាក្នុងការជួសជុល កសាងសំណង់ក្នុងវត្ត។ ពិសេសគឺខេត្តសុកត្រាំង មានកិត្តិយសដែលបានមជ្ឈិមវិនិយោគទុនរាប់សិបពាន់លានដុង កសាងសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ សម្រាប់បណ្តុះបណ្តាលព្រះសង្ឃខ្មែរ ។ល។
សមមិត្តឌោវុាំងចៀង ក៏បានស្ងើចសរសើរដល់ព្រះឧបជ្ឈាយ៍ ព្រះតេជព្រះគុណគ្រប់ព្រះអង្គ ដែលបានលះបង់កម្លាំងកាយ កម្លាំងបញ្ញាអស់ពីព្រះទ័យចំពោះការងារសាសនា ជនជាតិ រួមចំណែកធ្វើឲ្យខេត្តសុកត្រាំងអភិវឌ្ឍស្មើនឹងខេត្តនានាក្នុងតំបន់៕
យ្វីអាញ់-លីសៀ