08/08/2016 - 16:09

តំណាងរដ្ឋសភាជាជនជាតិភាគប្តេជ្ញាចិត្តសម្រេចល្អភារកិច្ច​ដែលបានប្រគល់ជូន

កន្លងហើយ នៅហាណូយ បណ្តាសមមិត្តថ្នាក់ដឹកនាំបក្ស រដ្ឋ បានរៀបចំពិធីជួបជុំតំណាងរដ្ឋសភា៨៦រូប នីតិកាល XIV ដែលជាជនជាតិភាគតិច។

ថ្នាក់ដឹកនាំបក្ស រដ្ឋថតរូបអនុស្សាវរីយ៍ជាមួយនឹងតំណាង រដ្ឋសភានីតិកាល XIV

ដែលជាជនជាតិភាគតិច។
 

នៅពិធីជួបជុំ ជំនួសមុខឲ្យថ្នាក់ដឹកនាំបក្ស និងរដ្ឋ ប្រធានរដ្ឋសភាង្វៀន ធីគឹងឹុងបានប្រសិទ្ធពរបណ្តាតំណាងរដ្ឋសភា នីតិកាល XIV ដែលជាជនជាតិភាគតិច បានជនរួមជាតិ អ្នកបោះឆ្នោតទំនុកចិត្ត បោះឆ្នោតតំណាងរដ្ឋសភា។ ប្រធានរដ្ឋសភា ង្វៀនធីគឹងឹុង មានប្រសាសន៍៖ប៉ុន្មានឆ្នាំកន្លង បក្ស និងរដ្ឋ យើងបានអនុវត្តនូវគោលនយោបាយជាច្រើនសម្រាប់​អភិវឌ្ឍនៅលើគ្រប់វិស័យ និងបង្កលក្ខណសម្បត្តិដើម្បីជនរួមជាតិជាជនជាតិភាគតិចមានស្មារតីឈានឡើងចាកផុតពីភាពអត់ឃ្លានក្រីក្រ ពង្រីកកម្លាំងផ្ទាល់ខ្លួន សាមគ្គីឆ្លងកាត់រាល់ការលំបាក សាកល្បង ស្រុះចិត្ត ស្រុះគំនិតការពារសមិទ្ធិផលបដិវត្តន៍ ប្តេជ្ញាចិត្តកសាងភូមិ ស្រុកសម្បូររុងរឿង។ កម្មវិធីវិនិយោគទុនជាច្រើនជូនតំបន់ជនជាតិភាគតិច បានអនុវត្តប្រកបដោយប្រសិទ្ធភាព ជំនួយណែនាំជនរួមជាតិជាជនជាតិភាគតិចឈានឡើង ខិតជិតជាមួយនឹងវិទ្យាសាស្រ្តបច្ចេកទេស ជឿនលឿនដើម្បីអនុវត្តទៅក្នុងការផលិតនិងជីវភាព លើកតម្កើងតម្លៃវប្បធម៌បណ្តាជនជាតិវៀតណាម។ល។ ជាពិសេសបក្សនិងរដ្ឋបានអនុវត្តនូវគោលនយោបាយ ពិសេសគិតគូរដល់ការបណ្តុះបណ្តាលបំពាក់បំប៉នកងជួរកម្មាភិបាលជាជនជាតិភាគតិច ដើម្បីមកដល់សព្វថ្ងៃនេះ មានកងជួរកម្មាភិបាលមានមុខជំនាញ មានចំណេះដឹងខ្ពស់ ហ៊ានគិត ហ៊ានធ្វើ ហើយជាគំរូក្នុងការចលនាជនរួមជាតិជាជនជាតិភាគតិចបោះ បង់ទំនៀមទម្លាប់ឱនថយ កសាងជនបទថ្មីលំនឹងគិតគូរគ្រប់ជ្រុងជ្រោយដល់ជីវភាពសម្ភារៈ ស្មារតីជូនជនរួមជាតិជាជនជាតិភាគតិច ។ ដើម្បីសម្រេចបានបណ្តាទិសដៅអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ច តាមសេចក្តីសម្រេចនៃមហាសន្និបាតបក្សលើកទីXII ដែលបានកំណត់ប្រធានរដ្ឋ សភាបានសំណូមពរបណ្តាតំណាងរដ្ឋសភាជាជនជាតិភាគតិច គប្បីធ្វើឲ្យជាក់ច្បាស់បណ្តាគោលការណ៍ គោលមាគ៌ា គោលនយោបាយរបស់បក្សនិងរដ្ឋ របស់រដ្ឋធម្មនុញ្ញ ឆ្នាំ២០១៣ ឲ្យទៅជាច្បាប់ទៅជាសេចក្តីសម្រេចនៃរដ្ឋសភាទៅជាកម្មវិធីសកម្មភាពរបស់រដ្ឋាភិបាល ដើម្បីដោះស្រាយនូវការលំបាក ចំពាក់ទាក់ទិនឲ្យឆាប់មានប្រសិទ្ធភាពជួយឲ្យតំបន់ជនជាតិភាគតិច តំបន់ភ្នំ អភិវឌ្ឍរហ័ស ចីរភាព សមាហរ័ណជាមួយ នឹងការអភិវឌ្ឍន៍រួមរបស់ប្រទេស។ សំណូមពរតំណាងរដ្ឋសភា ក្រុមប្រឹក្សាជនជាតិ និងបណ្តាស្ថាប័នរបស់រដ្ឋសភា គប្បីបង្កើនការយកចិត្តទុកដាក់បង្កើនសកម្មភាពឃ្លាំមើល វាយតម្លៃបំពេញបន្ថែមឲ្យបានសុក្រឹតប្រពន្ធគោលនយោបាយច្បាប់ ដែលទាក់ទិនដល់ការងារជនជាតិ។ បង្កើនសកម្មភាពឃ្លាំមើល ចោទសួរ បកស្រាយដែលទាក់ទិនដល់ភារកិច្ចគ្រប់គ្រងរដ្ឋក្នុងការអនុវត្តន៍ បណ្តាគោលនយោបាយជនជាតិ។ល។

ជំនួសមុខឲ្យតំណាងរដ្ឋសភា៨៦រូប នីតិកាលXIV ដែលជាជនជាតិភាគតិច រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិ ឌោវុាំងចៀង បានថ្លែងអំណរគុណចំពោះបក្ស រដ្ឋ និងរដ្ឋសភា ដែលបានរៀបចំពិធីជួបជុំប្រកបទៅដោយអត្ថន័យនេះ។ នេះជាមនោសញ្ចេតនាដ៏ជ្រាលជ្រៅរបស់ថ្នាក់ដឹកនាំបក្ស រដ្ឋ និងរដ្ឋសភាផ្តល់ជូនចំពោះជនរួមជាតិជាជនជាតិភាគតិចជាង១៤លាននាក់ នៅប្រទេសយើង។ ជាមួយនឹងមុខតំណែងរបស់ខ្លួន តំណាងរដ្ឋសភាជាជនជាតិភាគតិចគ្រប់រូបនឹងបន្តការរួមចំណែកជាកម្លាំងកាយចិត្ត ដើម្បីពង្រឹងកសាងផែនមហាសាមគ្គីជនជាតិពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរឹងមាំ។ ខិតខំឆ្លងកាត់រាល់ការលំបាក សាកល្បងជំរុញមាំអភិវឌ្ឍសេដ្ឋកិច្ច បំបាត់ភាពអត់ឃ្លាន បន្ថយភាពក្រីក្រ ព្រួតដៃកសាងជីវភាពសុខដុមរមនានិងសុភមង្គល៕

ថាញ់ផុង - សុផន

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
នីតិកាល XIV