02/08/2016 - 09:10

ជួយប្រជាជនអភិវឌ្ឍសេដ្ឋកិច្ច

សាខាបក្សភូមិយ៉ោងកៅ (ភូមិព្រះប្រាង្គ) ឃុំង៉ុកបៀង ស្រុកថ្កូវ ខេត្តត្រាវិញ បានខ្នះខ្នែងឧបត្ថម្ភកំណត់ទិស ជំនួយប្រជាជនក្នុងភូមិអភិវឌ្ឍសេដ្ឋកិច្ច រួមចំណែកកសាងជនបទថ្មី។

 

 

 សមមិត្តថាច់ធឿន (ឈរខាងស្ដាំ) កំពុងសំណេះសំណាល ជាមួយនឹងប្រជាជនអំពីបរិមាណផលសណ្តែកដីរៀបនឹង ប្រមូលផល។

សាខាបក្សភូមិព្រះប្រាង្គ មានបក្ខជន២៥រូប ក្នុងនោះមានបក្ខជនខ្មែរ ១៩រូប។ សមមិត្ត ថាច់តាយ លេខាសាខាបក្សភូមិ ឲ្យដឹង៖ " សាខាបក្ស តែងកំណត់ទិសដៅភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ច គឺជាជំហានដំបូងដើម្បីធា នាជីវភាពជូនប្រជាជន។ ភូមិព្រះប្រាង្គមានផ្ទៃដីកសិកម្ម២៧៣ហិកតា ក្នុងនោះ ផ្ទៃដីចំនួន១៩៧,៧ហិកតាផលិតស្រូវ២រដូវនិងដំណាំ១រដូវផ្ទៃ ដីផលិតមួយមុខ៧៥,៣ហិកតា។ ដំណាំមុខព្រួញរបស់ប្រជាជននៅភូមិ ព្រះប្រាង្គរួមមាន៖ ពោត សណ្តែកដី ត្រសក់ អន្លក់ត្រាវ។ ពិសេសគឺ ម្ទេសខ្មាំង ជាប្រភេទដំណាំត្រូវបានសាខាបក្សជំរុញទឹកចិត្តប្រជាជន បើកទូលាយផ្ទៃដីផលិតកម្ម ត្បិតអីម្ទេសកំពុងមានតម្លៃ មានសហករណ៍ មកប្រមូលទិញនៅនឹងកន្លែង។ មកទល់សព្វថ្ងៃ ទូទាំងភូមិបានពង្រីក ផ្ទៃដីដាំម្ទេសប្រមាណ៦,៨ហិកតា"។ ឈានមុខក្នុងការចលនាបង្វែររច នាសម្ព័ន្ធផលិតកម្ម គ្មានអ្នកណាក្រៅពីសមាជិកក្នុងសាខាបក្សនោះឡើយ។  មានដូច សមមិត្ត តឺង៉ុកង៉ៀ ជាអ្នកឈានមុខក្នុងការចលនាដាំ ម្ទេសខ្មាំង។ សមមិត្ត គឹមត្រឹង ប្រធានសាខាសមាគមអតីតយុទ្ធជនជា មួយនឹងទម្រង់រូបភាពដាំពោតបង្កាត់លើផ្ទៃដីជាង១ហិកតា។ ព្រមជាមួយនោះ សមមិត្ត គឹមត្រឹងក៏ជាប្រធានក្រុមសហការដាំពោតបង្កាត់ ដោយមានសមាជិក៤៥រូបចូលរួម។ សមមិត្ត ថាច់ធឿន អនុលេខាសាខា បក្សភូមិព្រះប្រាង្គ ជាមួយនឹងទម្រង់រូបភាពផលិតស្រូវ១រដូវនិងដំ ណាំ២រដូវ (ពោតនិងសណ្តែកដី)។ ដោយបានបក្ខជនអនុវត្តមុន ប្រជា ជនអនុវត្តតាមក្រោយ ហើយនាំមកនូវលទ្ធផលគួរឲ្យកត់សម្គាល់។ ឆ្លង តាមរយៈនោះ មានគ្រួសារជាច្រើនរកបានប្រាក់ចំណេញរាប់រយលាន ដុង/ ឆ្នាំ។

ក្រៅពីការដាំដុះ សាខាបក្សភូមិព្រះប្រាង្គ នៅទាំងជំរុញទឹកចិត្តប្រជាជន ពង្រីកការចិញ្ចឹមសត្វទៀតផង។ ក្នុងភូមិមានក្រុមសហការចិញ្ចឹមគោ បន្តពូជ១ក្រុម មានសមាជិក១១រូប អាស្រ័យលោកកៀងហ៊ុង សមាជិក សមាគមអតីតយុទ្ធជនធ្វើជាប្រធានក្រុម។ ជាមួយនឹងរបៀបធ្វើខាងលើ សាខាបក្សភូមិ ព្រះប្រាង្គបានចលនាមហាជនអភិវឌ្ឍសេដ្ឋកិច្ចសម្រេចប្រសិទ្ធភាពខ្ពស់ រួមចំណែកបង្កើនប្រាក់ចំណូលមធ្យមភាគ២២,៤លាន ដុង/នាក់/ឆ្នាំ។ ឆ្នាំ២០១៥ ភូមិលុបបំបាត់គ្រួសារក្របាន១៦គ្រួសារ។ ចាប់ពីពេលនេះ រហូតដល់ចុងឆ្នាំ សាខាបក្សភូមិព្រះប្រាង្គនឹងផ្ដុំកម្លាំង ឧបត្ថម្ភគ្រួសារខ្វះដីផលិតកម្ម រក្សានិងពង្រីករបរប្រពៃណី (ដាល់អំបុក) បង្កើតក្រុមបេះផ្លែម្ទេស ប្រឡេះមើមសណ្តែកដី ប្រឡេះពោត។ល។

វាយតម្លៃអំពីសាខាបក្សភូមិព្រះប្រាង្គ សមមិត្តថាច់ថាញ់មី អនុលេខាគណៈកម្មាធិការបក្សឃុំង៉ុកបៀង ឲ្យដឹង៖ "ចាប់តាំងពីឆ្នាំ២០១០ មកទល់ពេលនេះ សាខាបក្សភូមិព្រះប្រាង្គ សុទ្ធតែសម្រេចកិត្តិនាមជាសាខាបក្ស ស្អាតស្អំ រឹងមាំ រួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តន៍ជោគជ័យ ទិសដៅអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ច និងកសាងសម្រេចជោគជ័យ​ឃុំជន​បទថ្មី"

សឺនម៉ាល័យ-សេរី 

ចែករំលែកអត្ថបទ