02/08/2016 - 08:45

រដ្ឋសភាសម្រេចការងារបោះឆ្នោតបេក្ខភាពរដ្ឋថ្នាក់កំពូល

នៅសម័យប្រជុំលើកទី១ រដ្ឋសភា នីតិកាល XIV បានបោះឆ្នោតតែងតាំង លោកស្រីង្វៀនធីគឹមង៉ឹង ប្រធានរដ្ឋសភានីតិកាល XIII បន្តកាន់តំណែងជាប្រធានរដ្ឋសភានីតិកាល XIV ។ រដ្ឋសភាក៏បានបោះឆ្នោត តែងតាំងលោកត្រឹងដាយក្វាង បន្តកាន់តំណែងជាប្រធានរដ្ឋ អាណត្តិកាល ២០១៦ -២០២១ និងបោះឆ្នោតតែងតាំង សមមិត្ត ង្វៀនស្វឹងភុក ជាប់ឆ្នោតជាថ្មី ជានាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលអាណត្តិកាល២០១៦ -២០២១។ រដ្ឋសភាក៏បានអនុម័តអំពីរចនាសម្ព័ន្ធរបស់រដ្ឋាភិបាលអាណត្តិកាល២០១៦-២០២១។
 

ប្រធានរដ្ឋសភានីតិកាល XIV ង្វៀន ធីគឹមង៉ឹង ធ្វើពិធីសច្ចាប្រ ណិធានកាន់តំណែង។


រដ្ឋសភាបានបោះឆ្នោតជ្រើសរើសបណ្តាមុខតំណែង អនុប្រធានរដ្ឋ ប្រធានតុលាការប្រជាជនកំពូល ប្រធានអយ្យការប្រជាជនកំពូលផ្តល់ សច្ចាប័នលើសំណើររបស់រដ្ឋាភិបាល ស្តីពីការតែងតាំងឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីនិងសមាជិកឯទៀតរបស់រដ្ឋាភិបាល។ ផ្តល់សច្ចាប័នលើសំណើររបស់ប្រធានរដ្ឋ ស្តីពីបញ្ជីរាយនាមបណ្តាអនុប្រធានរដ្ឋ និងសមាជិកក្រុមប្រឹក្សាការពារជាតិ-សន្តិសុខ។

រដ្ឋសភាបានអនុម័តរបាយការណ៍របស់រដ្ឋាភិបាល ស្តីពីស្ថានភាពអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកិច្ច និងថវិការដ្ឋក្នុង៦ខែ ដើមឆ្នាំ ២០១៦ និងវិធានការដំណោះស្រាយ អនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកិច្ច និងថវិការដ្ឋក្នុង៦ខែចុងឆ្នាំ២០១៦ ។ អនុម័តិសេចក្តីសម្រេច ស្តីពីកម្មវិធីសកម្មភាពឃ្លាំមើលរបស់រដ្ឋសភា ឆ្នាំ២០១៧ ។ សេចក្តីសម្រេចស្តីពីកម្មវិធីកសាងច្បាប់ បទបញ្ញត្តិ ឆ្នាំ២០១៦ ។ សេចក្តីសម្រេចស្តីពីការបង្កើតក្រុមឃ្លាំមើលឯកទេសបទ និងសេចក្តីសម្រេចស្តីពីផ្តល់សច្ចាប័នលើការទូទាត់ថវិការដ្ឋឆ្នាំ២០១៤៕

តាមប្រភព ៈ    chinhphu.vn

 

ចែករំលែកអត្ថបទ