26/07/2016 - 10:06

ពង្រីកប្រវេណីបដិវត្តន៍ក្នុងជនរួមជាតិខ្មែរ

សំណង់" វិមានរំលឹកប្រវេណីបដិវត្តន៍ជនជាតិខ្មែរភូមិដៃទទឹង" ត្រូវបានកសាងក្នុងបរិវេណវត្ត សាមគ្គីសុវណ្ណនទី (ដៃទទឹង) សរុបថវិកាកសាង ១,៥ពាន់លានដុង ទើបនឹងសម្ពោធក្នុងពេលថ្មីៗនេះ រួមចំណែកពង្រីកប្រវេណីបដិវត្តន៍ក្នុងជនរួមជាតិខ្មែរ។

 

 

 តំណាងទាំងឡាយចូលរួមពិធីកាត់ខ្សែបូ។

ភូមិយ៉ុងត្រាញ (ដៃទទឹង) ឃុំតឹបង៉ាយ ស្រុកទីវកឹង ខេត្តត្រាវិញ គឺជាកន្លែងកកើតចលនាបដិវត្តន៍របស់ជនរួមជាតិខ្មែរនៅណាមបូ ចាប់ពី បក្សកុម្មុយនិស្ដវៀតណាម ទើបតែបង្កើតមកម៉្លេះ។ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់បក្ស ជនរួមជាតិខ្មែរនៅភូមិយ៉ុងត្រាញ រួមជាមួយនឹងជន ជាតិទាំងឡាយក្នុងភូមិសាស្រ្ត បំណងចិត្តមួយថ្លើមមួយ ដើរតាមបក្ស និងអ៊ំហូ។ ក្នុងនោះ លោកមហាសើុងថុង ជាកុលបុត្រដ៏ឆ្នើមរបស់ភូមិ យ៉ុងត្រាញ ជាអ្នកឈានមុខកៀរគរ ដឹកនាំបញ្ញវន្ត ព្រះសង្ឃជនរួមជាតិ​ខ្មែរ​ស្នេហាជាតិតំបន់ណាមបូដើរតាមសច្ចធម៌របស់បក្ស ឧត្ដមគតិរបស់អ៊ំហូ រួមជាមួយនឹងជនជាតិជាបងប្អូនចូលរួមចំណែកដ៏ធំក្នុងបុព្វហេតុ បដិវត្តន៍រំដោះប្រជាជាតិឯកភាពទឹកដី។ ក្នុងចលនាកម្ទេចភូមិយុទ្ធ សាស្រ្តឆ្នាំ១៩៦២-១៩៦៣ ដោយបានបដិវត្តន៍បញ្ចុះបញ្ចូលធ្វើឲ្យមាន ការភ្ញាក់រលឹក មានកងអនុសេនាតូចមួយរបស់សត្រូវនាំយកអាវុធមក ចុះចូលជាមួយបដិវត្តន៍។ ឆ្នាំ១៩៦៨ អាមេរិកទម្លាក់គ្រាប់បែកធ្វើឲ្យស្លាប់មនុស្ស១០នាក់និងរងរបួសជាច្រើនរូប។ ភូមិយ៉ុងត្រាញមានយុទ្ធ ជនពលី៥៩រូប អ្នកម្តាយវៀតណាមវីរភាព៩រូប។

ជាមួយនឹងស្នាដៃខាងលើ កម្មាភិបាល បញ្ញវន្ត ព្រះសង្ឃនិងជនរួមជាតិ ខ្មែរភូមិយ៉ុងត្រាញនិយាយដោយឡែក កម្មាភិបាល បញ្ញវន្តនិងជនរួម ជាតិខ្មែរណាមបូនិយាយរួម សុទ្ធតែមានបំណងប្រាថ្នាកសាង "វិមានរំ លឹកប្រវេណីបដិវត្តន៍ជនជាតិខ្មែរ" តាំងនៅភូមិដៃទទឹង។ ព្រមទាំងមាន លោកសើុងស៊ុងសើុងអតីតសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុប្រធានគណ​អចិន្រ្តៃយ៍នៃគណៈចង្អុលការតីណាមបូ ផ្ដួចផ្ដើមសូមអនុញ្ញាតគោលការណ៍ បវារណាថវិកានិងរៀបចំកសាងវិមានរំលឹកនៅទីនេះ។ ការផ្ដួចផ្ដើមកសាងវិមានរំលឹកត្រូវបានគណៈ​កម្មាធិការបក្សខេត្តត្រាវិញ ពិសេសគឺលោកត្រឹងទ្រីយុង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សខេត្ត ឯកភាពគោលការណ៍ក្នុងសេចក្ដី ប្រកាសលេខ​​២២៥-TB/TU ចុះថ្ងៃ០៧/ ៥/២០១៣  រួចបានរដ្ឋាភិបាលជំនួយថវិកា១,៥ពាន់លានដុងសម្រាប់កសាងវិមានរំលឹក។ ថ្លែងក្នុងពិធី សម្ពោធព្រះឧបជ្ឈាយ៍ ថាច់សុខសាន្ត ប្រធានគណៈអភិបាលសមាគមពុទ្ធសាសនាខេត្ត និងជាអនុប្រធានសមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិខេត្តត្រាវិញ មានព្រះថេរដីកា៖ "វិមានរំលឹកប្រវេណីបដិវត្តន៍ជនជាតិខ្មែរគឺកន្លែងរំលឹកដឹងគុណវីរយុទ្ធជនទាំងឡាយ និងចារឹកឈ្មោះ កុលបុត្រឆ្នើមរបស់ឃុំតឹបង៉ាយនិយាយដោយឡែក និងខេត្តត្រាវិញនិយាយរួម បានពលីជីវិតដើម្បីខឿនឯករាជ្យ សេរីភាពនៃមាតុភូមិវៀតណាមសង្គមនិយម។ ទន្ទឹមនឹងនោះ អប់រំប្រវេណីស្នេហាជាតិ ស្មារតីក្លាហាន ឆន្ទៈ មិនចុះញ៉មរបស់ប្រជាជាតិយើងក្នុងសង្រ្គាមតស៊ូការពារមាតុប្រទេសទុកជូនអ្នកជំនាន់ក្រោយ។ល។"

សឺនម៉ាល័យ - សេរីភាព

 

ចែករំលែកអត្ថបទ