26/07/2016 - 10:00

យុវជនខេត្តសុកត្រាំងជិត១.០០០រូបចូលរួម យុទ្ធនាការយុវជន វិស្សមកាលស្ម័គ្រចិត្ត

សម្ព័ន្ធយុវជនខេត្តសុកត្រាំង ទើបតែរៀបចំពិធីចេញដំណើរក្នុងយុទ្ធនា ការយុវជនវិស្សមកាលស្ម័គ្រចិត្តឆ្នាំ២០១៦ ជាមួយនឹងបធានបទ "យុវជន ពួតដៃកសាងជនបទថ្មីនិងអារ្យធម៌ទីក្រុង"។ ពិធីចេញដំណើរបាន ទាក់ទាញសម្ព័ន្ធយុវជន យុវជន ក្នុងខេត្តនិងនិស្សិតសាលាមហាវិទ្យាល័យនានាក្នុងតំបន់ចូលរួមជិត ១.០០០ រូប។

ថ្នាក់ដឹកនាំខេត្តសុកត្រាំងជូនទង់ចេញដំណើរដល់យុទ្ធ នាការវិស្សម

កាលស្ម័គ្រចិត្តឆ្នាំ ២០១៦ ។

យុទ្ធនាការយុវជនវិស្សមកាលស្ម័គ្រចិត្តឆ្នាំ ២០១៦ របស់ខេត្តសុកត្រាំង បានផ្ដុំកម្លាំងធ្វើសកម្មភាពសំខាន់ៗ ជាក់ស្តែងមានដូច ៖ កម្មវិធីជំនួយ កម្លាំងរដូវប្រឡង យុទ្ធនាការវិស្សមកាលបៃតងស្ម័គ្រចិត្ត យុទ្ធនាការ ផ្កាក្ងោកក្រហមស្ម័គ្រចិត្ត យុទ្ធនាការរដូវសម្រាកពណ៌លឿងស្ម័គ្រចិត្ត និងយុទ្ធនាការចេញដំណើរទ័ពបៃតងស្ម័គ្រចិត្ត។ល។

សម្ព័ន្ធយុវជនកងទ័ពការពារព្រំដែនសុកត្រាំង ទើបរៀបចំពិធីចេញដំណើរក្នុងយុទ្ធនាការយុវជន វិស្សមកាលស្ម័គ្រចិត្តឆ្នាំ២០១៦ផងដែរ។ រួមមានសម្ព័ន្ធយុវជនរបស់កងទ័ពការពារព្រំដែនខេត្តនិងសម្ព័ន្ធយុវជន ឃុំថាមដូងចូលរួមជាង២០០រូប។ សម្ព័ន្ធយុវជនទាំងឡាយបានចូលរួមសកម្មភាពតាមដងផ្លូវសម្ព័ន្ធយុវជនភូមិយ៉ូ-ថ ឃុំថាមដូង ស្រុកម៉ីស្វៀង មានដូច៖ កាប់ឆ្ការគុម្ពោតព្រៃ ជម្រះស្មៅតាមដងផ្លូវ ដាំឈើចំនួន២០០ ដើម នៅសងខាងផ្លូវប្រវែងជាង៣គីឡូម៉ែត្រ; ចលនាប្រជាជនធ្វើរបង បង្គោលទង់; ចូលរួមវិនិច្ឆ័យ បោសសំអាតសំរាម; ជីករណ្តៅចោលសំរាមឲ្យសុសឯងចំនួន៣០រណ្តៅ ។ល។៕

លីធាន-សេរី

ចែករំលែកអត្ថបទ