19/07/2016 - 09:09

វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ច តំបន់វាលរាបទន្លេគឺវឡុងលើកទី៩

គណៈចង្អុលការតីណាមបូបានសហការជាមួយនឹងក្រសួង គណៈ ផ្នែក មជ្ឈិម គណៈកម្មា​ធិការប្រជាជនក្រុងហូជីមិញ និងគណៈកម្មាធិការប្រជាជន១៣ខេត្ត ក្រុង តំបន់តីណាមបូ រៀបចំវេទិកាសហប្រតិបត្តិការ សេដ្ឋកិច្ចតំបន់វាលរាបទន្លេគឺវឡុងលើកទី៩ ឆ្នាំ២០១៦ (MDEC- ហូវ យ៉ាង២០១៦)។

 

ឧបនាយករដ្ឋមន្រ្តី វឿងឌិញហ្វែ លើកសរសើរអាជីវកម្ម ទាំងឡាយនៅ MDEC ២០១៦។

នេះជាសកម្មភាពចងសម្ព័ន្ធ សំដៅ បង្កើនកិច្ចសហប្រតិបត្តិការ និងចងសម្ព័ន្ធរវាងភូមិភាគនានាក្នុងតំបន់; រវាងវាលរាបទន្លេគឺវឡុងជាមួយនឹង ក្រសួង ផ្នែក នៃមជ្ឈិម; រវាងវាលរាបទន្លេគឺវឡុងជាមួយនឹងតំបន់ភូមិភាគទាំងឡាយក្នុងប្រទេស និងអន្តរជាតិ សំដៅជំរុញយ៉ាងខ្លាំងក្លាការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកិច្ច និងកិច្ចការបរទេសពង្រីកសក្ដានុពលឧត្ដម ភាពខាងផលិតកសិកម្មរបស់តំបន់។

មានប្រសាសន៍ចង្អុលការក្នុងវេទិកា ឧបនាយករដ្ឋមន្រ្តី វឿងឌិញហ្វែអះ អាង៖ វាលរាបទន្លេគឺវឡុងជាតំបន់វាលរាបដែលមានជីជាតិមួយក្នុងចំណោមវាលរាបទាំងឡាយ ដែលបរិមាណផលសម្រេចខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍ និងឈរលេខ១ក្នុងប្រទេស បរិមាណផលស្រូវស្រូបអត្រា ៥០% បរិមាណផលចិញ្ចឹមជលផលស្រូបអត្រា៦៥% បរិមាណផលផ្លែ ឈើស្រូបអត្រា៧០%នៃបរិមាណផលទូទាំងប្រទេស រួមចំណែកអង្ករនី ហរ័ណ៩៥% និងបរិមាណផលនីហរ័ណត្រី៦០%របស់វៀតណាម។ ថ្វីបើដូច្នោះក៏ដោយ វាលរាបទន្លេគឺវឡុងគឺតំបន់ទទួលរងយ៉ាងធ្ងន់ធ្ងរ ដោយផលបះពាល់នៃការប្រែប្រួលអាកាសធាតុរាំងស្ងួត ជ្រាបជាតិប្រៃ និងទឹកសមុទ្រកើនឡើងបានញុាំងឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរក្នុងផលិត កសិកម្ម រុក្ខកម្ម ជលផល ក៏ដូចជាជីវភាពរបស់ប្រជាជនក្នុងតំបន់។ ជាមួយនឹងចក្ខុវិស័យប្រកាន់យក "សុវត្ថិភាព សម្បូរបែបនិងចីរភាព" ធ្វើជាត្រីវិស័យសម្រាប់អភិវឌ្ឍតំបន់វាលរាបទន្លេគឺវឡុង បក្ស រដ្ឋសភា រដ្ឋាភិបាលគ្រប់ស្ថាប័នបក្ស និងរដ្ឋអំណាចបណ្តាខេត្តនានានៅតំបន់វាលរាបទន្លេគឺវឡុងបាន និងកំពុងឆ្ពោះទៅរកវិធានការដោះស្រាយរួម ប្រកបដោយលក្ខណៈចាំបាច់ ជាក់ស្ដែង និងប្រកបដោយលក្ខណៈជាយុទ្ធសាស្រ្តយូរអង្វែង មានលក្ខណៈថ្នាក់ជាតិ អន្តរផ្នែក អន្តរតំបន់ ដើម្បីម្ចាស់ការក្នុងការសមាហរណកម្ម សម្របនឹងការប្រែប្រួលអាកាសធាតុ ធានាការចិញ្ចឹមជីវិតដោយចីរភាពជូនប្រជាជនក្នុងតំបន់។

MDEC ២០១៦ នឹងមានសំណើស្នើសូមជាច្រើនចំពោះបក្ស រដ្ឋ ធ្វើឲ្យសុក្រឹតយន្តការ គោលនយោបាយ សកម្មភាពដើម្បីទិសដៅ "សុវត្ថិភាព សម្បូរបែបនិងចីរភាព" ជូនតំបន់វាលរាបទន្លេគឺវឡុង។ ទន្ទឹមនឹងនោះ អាជីវកម្ម អ្នកឧបត្ថម្ភនិងភូមិភាគទាំងឡាយមានឱកាសល្អដើម្បីធ្វើកិច្ចសហប្រតិបត្តិការ;  ខេត្តនានាមានគោលនយោបាយ វិធានការឧបត្ថម្ភ ជាក់ស្ដែងជូនវិនិយោគិន  សមស្របជាមួយនឹងគោលនយោបាយរួមនិងលក្ខណសម្បត្តិ ជាក់ស្តែងរបស់ភូមិភាគ; អនុវត្តបានល្អការងារកែទម្រង់ រដ្ឋបាល បង្កលក្ខណសម្បត្តិងាយស្រួលបំផុតសម្រាប់អាជីវកម្មវិនិយោគទុន តាមស្មារតីនៃសេចក្ដីសម្រេច ៣៥ របស់រដ្ឋាភិបាល ស្ដីពីជំនួយនិងការអភិវឌ្ឍន៍អាជីវកម្មវៀតណាមរហូតដល់ឆ្នាំ២០២០។

ស្របក្នុងឱកាសនេះដែរ គណៈរៀបចំ MDEC-ហូវយ៉ាង២០១៦ បានប្រកាសមូលនិធិសុខុមាលភាពសង្គមសម្រាប់តំបន់តីណាមបូ និងខេត្តហូវយ៉ាងឆ្នាំ២០១៦ សរុបថវិកា៩២៧ពាន់លានដុង ព្រមទាំងលើកសរសើរបណ្តាអង្គភាពនានា ជំនួយសុខុមាលភាពសង្គមជូនតំបន់ក្នុងរយៈពេល កន្លង៕

ថាញ់ផុង  - ថាច់សេរី

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
MDEC- ហូវ យ៉ាង២០១៦