05/07/2016 - 10:39

វៀតណាម-កម្ពុជាបង្កើនសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ច

សហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ចរវាងប្រទេសទាំងពីរវៀតណាម-កម្ពុជាសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ។ វៀតណាមកំពុងជាដៃគូ​ពាណិជ្ជកម្មធំលំដាប់ទី៣ និងឈរលេខ៥ក្នុងចំណោមវិនិយោគិនបរទេសចូលបណ្តាក់ទុននៅកម្ពុជា។

 ច្រកទ្វារព្រំដែនវៀតណាម-កម្ពុជា សកម្មភាពប្រកបដោយប្រសិទ្ធភាពបានជំរុញសេដ្ឋកិច្ចប្រទេសទាំងពីរអភិវឌ្ឍ។

តាមស្ថិតិរបស់ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម តម្លៃពាណិជ្ជកម្មទ្វេ​ភាគីរវាងវៀតណាម-កម្ពុជា នៅឆ្នាំ២០១៥សម្រេច៣,៣៧០ពាន់លាន USD។ ដោយឡែកនៅត្រីមាសទី១ឆ្នាំ២០១៦ តម្លៃពាណិជ្ជកម្មទ្វេភាគី សម្រេចជិត១ពាន់លានUSD  (កើន៤,៣%បើប្រៀបធៀបជាមួយនឹងឆ្នាំ២០១៥)។  ប្រទេសទាំងពីរខិតខំអនុវត្តសម្រេចទិសដៅ តម្លៃពាណិជ្ជកម្ម៥ពាន់លានUSD នាពេលខាងមុខ។ កម្ពុជាកំពុងជាទីផ្សារនីហរ័ណធំ លំដាប់ទី១៦របស់វៀតណាម។ មុខទំនិញឧស្សាហកម្ម (ផលិតផលដែកថែបជីវាយនភ័ណ្ឌគ្រឿងម៉ាស៊ីន គ្រឿងបន្លាស់ជាតិជ័រ។ល។ ជាមុខទំ​និញស្រូបអត្រាខ្ពស់លើតម្លៃនីហរ័ណរបស់វៀតណាមនាំចូលកម្ពុជា។ វៀតណាម​វិនិ​យោគទុននៅកម្ពុជា កើនជាលំដាប់រៀងរាល់ឆ្នាំ គ្របដណ្ដប់នៅ១៦/២៥តំបន់ខេត្ត ក្រុងរបស់កម្ពុជាក្នុងរយៈពេលកន្លង។ គិតមកទល់ខែឧសភាឆ្នាំ២០១៦ វៀតណាមបានបណ្តាក់ទុននៅកម្ពុជាលើ គម្រោងចំនួន១៧២ ជាប្រទេសឈរលេខ៥ក្នុងចំណោម៥០ប្រទេស និងតំបន់ដែនដីនានាដែលបានបណ្តាក់ទុននៅកម្ពុជា។ សកម្មភាពវិនិយោគទុនរបស់វៀតណាមគឺលើវិស័យទាំង១៥របស់កម្ពុជា។ ក្នុងនោះ ប្រមូលផ្តុំច្រើនបំផុតលើវិស័យកសិកម្ម រុក្ខកម្ម ឋាមពលហិរញ្ញវត្ថុ ធនាគារធានាហានិភ័យសង្គម ប្រៃសនីយ៍ ទូរគមនាគមន៍ កែច្នៃ ដឹកជញ្ជូន ឃ្លាំងស្តុកពាណិជ្ជកម្ម នីហរ័ណអាហរ័ណ សុខាភិបាល ​សំណង់។ល។ អំពីវិស័យទេសចរណ៍ ភ្ញៀវទេសចរវៀតណាមទៅទេសចរនៅកម្ពុជា ជារៀងរាល់ឆ្នាំមានចំនួនច្រើនបំផុត។ ឆ្នាំ២០១៥ ភ្ញៀវទេសចរវៀតណាម ទៅទេសចរនៅកម្ពុជាសម្រេចប្រមាណ១លានលើកនាក់ ភ្ញៀវទេសចរកម្ពុជាមកទេសចរនៅវៀតណាមសម្រេចប្រមាណជិត ២១០. ០០០លើកនាក់។

គណៈកម្មាធិការចម្រុះវៀតណាម-កម្ពុជា អំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្តបច្ចេកទេស រៀបចំកិច្ចប្រជុំបាន១៤លើក  កិច្ចប្រជុំសហប្រតិបត្តិការ និងអភិវឌ្ឍនៅតាមខេត្តតំបន់ព្រំដែនវៀតណាម -កម្ពុជា រៀបចំប្រជុំបាន៨លើក។ ក្រសួង ផ្នែក ភូមិភាគនានាដែលជាប់ពាក់ព័ន្ធរបស់ប្រទេសទាំងពីរ ក៏បានផ្តោតការយកចិត្តទុកដាក់ជំរុញ ឧបត្ថម្ភគ្នាទៅវិញទៅមកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច បង្កើនការដោះដូរ វប្បធម៌ ទំនាក់ទំនងសហការសុខាភិបាល រៀបចំពិធីជួបជុំប្រជាជននៅសងខាងព្រំដែនជារឿយៗ និងរៀបចំពិធីចុះហត្ថលេខាលើផែនការសហប្រតិបត្តិការប្រចាំឆ្នាំ។ បង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខ-ការពារប្រទេសភាគីសងខាងសហការស្អិតល្មួត ក្នុងការទំនាក់ទំនងព័ត៌មាន ដោះស្រាយបានល្អនូវរាល់ករណីដែលកើតមាននៅតំបន់ព្រំដែន បង្កើនការយាមល្បាតរួមនៅតំបន់សមុទ្រ សហប្រតិបត្តិការស្អិតល្មួត ក្នុងការងាររុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលពលីជីវិតក្នុងសម័យសង្រ្គាមនៅកម្ពុជា បញ្ជូនមកស្រុកបន្តការបញ្ជាក់ពីគោលការណ៍ មិនអនុញ្ញាតិឲ្យអានុភាពអមិត្តប្រើប្រាស់ដែនដីរបស់ប្រទេស មួយធ្វើសកម្មភាពបំផ្លិចបំផ្លាញសន្តិសុខ ស្ថិរភាពរបស់ប្រទេសមួយ ។ ភាគី សងខាងខិតខំអនុវត្តការងារខណ្ឌសីមា បោះបង្គោលព្រំដែនដី គោកឲ្យបានសម្រេចរួចរាល់នាពេលឆាប់ៗនេះ។

រដ្ឋាភិបាលប្រទេសទាំង២វៀតណាម-កម្ពុជា អះអាងទំនាក់ទំនងប្រទេសជិតខាង មិត្តភាពសហប្រតិបត្តិការលើគ្រប់វិស័យ ត្រូវបានធានាជានិច្ច  ពិសេសគឺកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគទុនបន្តការអភិវឌ្ឍន៍៕

ថាញ់ផុង-មុនី

 

ចែករំលែកអត្ថបទ