14/06/2016 - 15:51

ថ្នាក់ដឹកនាំក្រុងកឹងធើទទួលគណៈប្រតិភូជាន់ខ្ពស់នៃកង យោធពលខេមរភូមិន្ទកម្ពុជា

គណៈប្រតិភូជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទកម្ពុជា អាស្រ័យឯកឧត្តម នាយឧត្តមសេនីយ៍ សៅសុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើជាប្រធានក្រុម ទើបបានអញ្ជើញមកជំនួបបដិសណ្ឋារៈថ្នាក់ដឹកនាំក្រុងកឹងធើ។ រួមមានសមមិត្ត វ៉ថាញថុង  ប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ ផាមយ៉ាទុក អនុលេខានៃគណៈកម្មាធិការបក្សក្រុងកឹងធើ ជាមួយនឹងថ្នាក់ដឹកនាំមន្ទីរ ផ្នែកនានាទទួលស្វាគមន៍គណៈប្រតិភូ។

សមមិត្ត វ៉ថាញថុង ប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ (ខាងស្ដាំ) ជូនវត្ថុអនុស្សាវរីយ៍ដល់ឯកឧត្ដមសៅសុខា។


ឯកឧត្តម សៅសុខា អំណរគុណចំពោះការទទួលដ៏កក់ក្តៅរបស់ថ្នាក់ដឹកនាំក្រុងកឹងធើ។ លើកដំបូងបង្អស់មកទស្សនាក្រុងកឹងធើ ឯកឧត្តម សៅសុខា សំដែងការរីករាយនិងស្ងើចសរសើរចំពោះភាពស្រស់ស្អាត និងការរីកចម្រើនរបស់ក្រុងកឹងធើ ខណៈពេលទៅទស្សនាមណ្ឌលទេសចរណ៍ល្បីៗមួយចំនួននៅភូមិភាគ។  ឆ្លងតាមរយៈដំណើរទស្សនកិច្ចដោះដូរប្រកួតកីឡាបាល់ទាត់លើកនេះ ឯកឧត្តម សៅសុខាមានបំណងចងចំណងមិត្តភាព​រ​វាងក្រុងកឹងធើ និងព្រះរាជាណាចក្រកម្ពុជា បន្តការពង្រីកទំនាក់ទំនង សាមគ្គីភាពមិត្តភាពនៅពេលទៅមុខជាបន្ត។ ឯកឧត្តម សៅសុខា បានបង្ហើបវាចាអញ្ជើញថ្នាក់ដឹកនាំក្រុងកឹងធើ ទៅទស្សនកិច្ចប្រទេសកម្ពុជា ឯកឧត្តម្ភក៏មានបំណងធ្វើបុណ្យដង្ហែផ្កានៅ ព្រះរាជាណាចក្រកម្ពុជា  ដើម្បីចលនាប្រជាជនរួមវិភាគទានទឹកប្រាក់ ឧបត្ថម្ភក្រុងកឹងធើ កសាងវិជ្ជាស្ថានពុទ្ធសាសនាទក្ខិណនិកាយខ្មែរ។ ក្នុងពេលជំនួប សមមិត្ត វ៉ថាញថុង ប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ សំដែងការរីករាយពេលទទួលគណៈប្រតិភូជាន់ខ្ពស់ និងក្រុមកីឡាករបាល់ទាត់នៃកងយោធពលខេមរភូមិន្ទមកទស្សនកិច្ច ដោះ ដូរប្រកួតបាល់ទាត់នៅក្រុងកឹងធើ។

សមមិត្ត ប្រធានគណៈកម្មាធិការប្រជាជន ក្រុងកឹងធើសង្កត់ធ្ងន់ថា៖នេះ ជាព្រឹត្តការណ៍ បញ្ជាក់​ពីចំណងសាមគ្គីរវាងប្រជាជនប្រទេសទាំងពីរនិយាយរួមនិងក្រុងកឹងធើ-ព្រះរាជា​ណា​ចក្រកម្ពុជានិយាយដោយឡែក ។ យោងប្រសាសន៍ប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹង​ធើ និងព្រះរាជាណាចក្រកម្ពុជាធ្លាប់មានទំនាក់ទំនងមិត្តភាពយូរអង្វែង។ រយៈពេលកន្លង ថ្នាក់ដឹកនាំទាំងទ្វេភាគី បានរៀបចំគណៈប្រតិភូទៅមកសួរ សុខទុក្ខ ពិភាក្សាសហប្រតិបត្តិការជាច្រើនលើកនិងក្រុងកឹងធើ ក៏បានជំនួយព្រះរាជាណាចក្រកម្ពុជាលើវិស័យជាច្រើន។ សមមិត្តក៏បានចែករំលែកព័ត៌មានក្រុងកឹងធើ កំពុងខ្នះខ្នែងផ្សព្វផ្សាយគម្រោងកសាងវិជ្ជា ស្ថានពុទ្ធសាសនាទក្ខិណនិកាយខ្មែរនៅសង្កាត់ចូវវុាំងលីម ខ័ណ្ឌអូរម៉ូង ។ ឆ្លងតាមរយៈកម្មវិធីជំនួយសហការប្រតិបត្តិការ ទំនាក់ទំនងនានា សមមិត្តមានគោលបំណងចងចំណងមិត្តភាពប្រពៃណីល្អរវាងវៀតណាម -កម្ពុជា ក្រុងកឹងធើ- ព្រះរាជាណាចក្រកម្ពុជាតែងតែអភិវឌ្ឍល្អ ប្រពៃជិតដិតនិងចីរភាពនៅរាល់វិស័យ។

ក្នុងថ្ងៃនេះផងដែរ គណៈប្រតិភូជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញទៅទស្សកិច្ច សួរសុខទុក្ខ សំណេះសំណាល់ជាមួយនឹងថ្នាក់ដឹកនាំបញ្ជាការដ្ឋានយោធភូមិភាគ៩ និង​គណៈចង្អុលការតីណាមបូ៕

ហ៊ុងវឹង - សេរី

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ឯកឧត្ដមសៅសុខា