30/05/2016 - 20:37

បង្កើនទំនាក់ទំនងដៃគូលើគ្រប់វិស័យរវាងវៀតណាម - អាមេរិក

ទទួលការអញ្ជើញរបស់ប្រធានរដ្ឋ ត្រឹងដាយក្វាង លោកប្រធានាធិបតី អាមេរិក បារ៉ាក់អូបាម៉ា បានធ្វើដំណើរមកទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម ពីថ្ងៃទី២៣-២៥ ខែឧសភា ឆ្នាំ២០១៦។ លោកបារ៉ាក់អូបាម៉ា ជាប្រធានាធិបតីអាមេរិកទីបីកំពុងកាន់ដំណែងបានមកធ្វើទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមបន្តបន្ទាប់ ចាប់តាំងពីប្រទេសទាំង ពីរមានទំនាក់ទំនងធម្មតានៅក្នុងឆ្នាំ១៩៩៥។

ប្រធានរដ្ឋ ត្រឹង ដាយក្វាង និងលោកប្រធានាធិបតីអាមេរិក បារ៉ាក់អូបាម៉ា នៅក្នុងសន្និសីទសាព័ត៌មានរួមថ្ងៃទី ២៣ ខែឧសភា។ រូបថត៖ ញ៉ាងសាង ទីភ្នាក់ងារសារព័ត៌មានវៀតណាម។

តំណាងឲ្យថ្នាក់ដឹកនាំបក្ស រដ្ឋ និងប្រជាជនវៀតណាម លោកប្រធានរដ្ឋ ត្រឹងដាយក្វាង បានស្វាគមន៍លោកប្រធានាធិបតីអាមេរិក បារ៉ាក់អូបាម៉ា និងគណៈប្រតិភូជាន់ខ្ពស់របស់អាមេរិក មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ ស្របឱកាសមកបំពេញទស្សនាកិច្ចនេះ ភាគីទាំងពីរបានសម្រេចនូវលទ្ធផលមួយចំនួន និងកិច្ចព្រមព្រៀងសំខាន់ៗ ខាងសេដ្ឋកិច្ច-ពាណិជ្ជកម្មសុខាភិបាល; អប់រំនិងបណ្តុះបណ្តាល អនុវត្តច្បាប់និងតុលាការ ទំនាក់ទំនងប្រជាជន។ល។ លោកប្រធានរដ្ឋ ត្រឹងដាយក្វាង បានមានប្រសាសន៍៖ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានដោះ ដូរទស្សនៈគ្នាអំពីទិសដៅទំនាក់ទំនងវៀតណាម- អាមេរិក នៅពេលខាងមុខ និងបណ្តាវិធានការសំដៅបង្កើនកិច្ចសហប្រតិបត្តិការស៊ីជម្រៅ សង្កត់ធ្ងន់លើសារៈសំខាន់នៃការកសាងទំនុកចិត្ត និងអាទិភាពក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍ រួមមាន៖សេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគទុន វិទ្យាសាស្រ្ត-បច្ចេកវិទ្យា បណ្តុះបណ្តាលប្រភពធនធានមនុស្ស និងទប់ទល់ការប្រែប្រួលអាកាសធាតុ អះអាងពីការខិតខំឲ្យបានឆាប់នូវការ អនុម័តិ អនុសញ្ញាដៃគូឆ្លងកាត់សមុទ្រប៉ាស៊ីហ្វិក (TPP)។

លោកប្រធានាធិបតីអាមេតិក បារ៉ាក់អូបាម៉ា បានសម្ដែងនូវសេចក្តីរីករាយ ពេលមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ហើយបានផ្ញើជូនប្រជាជនវៀតណាមនូវបិយវាចាសួស្ដីមិត្តភាព សហប្រតិបត្តិការពីប្រជាជនអាមេរិក។ លោកប្រធានាធិបតីអាមេរិក បារ៉ាក់អូបាម៉ា ចែករំលែកទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងវៀតណាម ផ្តើមពីគ្មានសហប្រតិបត្តិការជម្លោះ ឆ្លងកាត់ដំណាក់ការសម្រុះសម្រួលជាងពីរទសវត្សរ៍ កន្លង ឥឡូវបានឋិតនៅក្នុងកម្រិតខ្ពស់ថ្មីមួយ គឺសហរដ្ឋអាមេរិកកំពុងជម្រុញយ៉ាងខ្លាំងក្លានូវទំនាក់ទំនងជិតស្និទ្ធជាង ជ្រាលជ្រៅជាងជាមួយនឹងវៀតណាម៕

ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បារ៉ាក់អូបាម៉ា