អ៊ំហូគឺមគ្គុទេសក៍ហូជីមិញ អ៊ំមិនត្រឹមតែជាអ្នកដឹកនាំបដិវត្តន៍ដ៏មហស្ចារ្យ ប៉ុណ្ណោះទេ តែថែមទាំងជាអ្នកដែលជនជាតិទាំងឡាយក្នុងសហគមន៍ បណ្តាជនជាតិវៀតណាមដឹងគុណយ៉ាងជ្រាលជ្រៅទៀតផង។ មុននេះ៧៥ឆ្នាំ និទាឃរដូវឆ្នាំ១៩៤១ ក្រោយពី៣០ឆ្នាំចេញទៅស្វែងរកមាគ៌ាសង្គ្រោះជាតិ អ៊ំហូវិលមកប្រទេសដឹកនាំបដិវត្តន៍រំដោះប្រទេស ជាតិដោយផ្ទាល់។
រូបថតអ៊ំហូក្នុងឱកាសបុណ្យចូលឆ្នាំតេតរបស់ជនជាតិ។
ជំនួសមុខជនរួមជាតិទូទាំងប្រទេស មាមីងបណ្តាជនជាតិនៅប៉ាក់បរ (កាវបាំង) ទទួលអ៊ំហូដែលបានវិលមក។ ផ្តើមពីនោះ ខែឧសភា ឆ្នាំ១៩៤១ សន្និបាតមជ្ឈិមលើកទី៨ របស់បក្សយើង បានប្រជុំកំណត់ចេញនូវគោលមាគ៌ាតស៊ូរំដោះប្រជាជាតិ។ បន្ទាប់ពី វិលមកប្រទេស ហូជីមិញបានដំណើរការសកម្មភាពបំផុសចលនាមហាជន។ អ៊ំចងក្រងឯកសារហ្វឹកហាត់កម្មាភិបាលដោយផ្ទាល់ក្នុងនោះ អ៊ំសំណូមពរកម្មាភិបាល ត្រូវតែ៖ "ស្វែងយល់ទំនៀមទម្លាប់ រៀនភាសាភូមិភាគជាដើម"។ តាមប្រសាសន៍របស់លោកប្រធានហូជីមិញ ប្រទេសវៀតណាម បានរំដោះគឺជាលក្ខខ័ណ្ឌដែលត្រូវការមុនបង្អស់ ដើម្បីជនជាតិភាគតិចបានរំដោះ; ប្រទេសវៀតណាមបានអភិវឌ្ឍ គឺជាលក្ខណសម្បត្តិសម្រាប់ការអភិវឌ្ឍន៍បណ្តាជនជាតិភាគតិច។ មួយឆាកជីវិត អ៊ំហូតែងមានមនោសញ្ចេតនា និងយកចិត្តទុកដាក់ពិសេសដល់ជនជាតិភាគតិច។ អ៊ំចាត់ទុកការងារប្រជាចលនាជាសំខាន់ ផ្តើមពីការចលនារហូតដល់ការអប់រំ ឧបត្ថម្ភជនជាតិភាគតិច ដើម្បីជនរួមជាតិ មានស្មារតី សាមគ្គីនិងសមភាពជនជាតិ ធ្វើឲ្យជនរួមជាតិជម្នះនូវ ទំនៀមទម្លាប់ឱនថយ គិតគូរអភិវឌ្ឍផលិតកម្ម ដើម្បីសន្សឹមៗធ្វើឲ្យជីវភាពជនជាតិភាគតិចបានចាកផុតពីភាពអត់ឃ្លាននិងភាពក្រីក្រ ។ វីរបុរសសើងតង ជាជនជាតិខ្មែរនៅក្រុងកឹងធើ បច្ចុប្បន្នចូលនិវត្តន៍ជាអ្នកបានជួបអ៊ំជាច្រើនលើក រៀបរាប់៖ អ៊ំប្រៀនប្រដៅ គប្បីជំរុញយ៉ាងខ្លាំងក្លាការបំបាត់គ្រោះមិនចេះអក្សរ រក្សាប្រពៃណី វប្បធម៌ដ៏ល្អប្រសើរ របស់ប្រជាជាតិនិងត្រូវចេះសាមគ្គី។ អ៊ំសំណូមពរ រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ត្រូវតែយកចិត្តទុកដាក់ដល់ជីវភាពជនជាតិភាគតិច ។ល។ អនុវត្តគោលការណ៍ គោលនយោបាយត្រូវតែកៀកជិត សមស្របជាមួយនឹងស្ថានភាពរាល់ទីកន្លែងនីមួយៗ។
មកទល់ពេលនេះ ទស្សនទានសាមគ្គីបណ្តាជនជាតិ និងលើកកម្ពស់ ជីវភាពរបស់ជនរួមជាតិ តាមប្រសាសន៍របស់អ៊ំនៅតែមានតម្លៃដូចដើម ហើយតែងបានបង្ហាញជាប្រចាំនៅក្នុងគោលនយោបាយរបស់បក្សនិងរដ្ឋយើង។ ឆ្លងតាមរយៈនោះ ជីវភាព សម្ភារៈ ស្មារតីរបស់ជនជាតិភាគតិចវៀតណាមនិយាយរួម និងជនរួមជាតិខ្មែរណាមបូនិយាយដោយឡែក ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែអភិវឌ្ឍ។ ទិវាខួបកំណើតរបស់អ៊ំ ឆ្នាំនេះក៏ជាឱកាសខួបអនុស្សាវរីយ៍៧៥ឆ្នាំ ទិវាអ៊ំហូវិលមកប្រទេសដឹកនាំបដិវត្តន៍រំដោះប្រទេសជាតិដោយផ្ទាល់។ រួមជាមួយនឹងទូ ទាំងប្រទេស ជនរួមជាតិខ្មែរណាមបូរំឭកគុណអ៊ំហូអស់មួយជីវិត ដើម្បីប្រទេសជាតិ ដើម្បីប្រជាជននិងសច្ចាក្នុងចិត្តថា ជានិច្ចកាលត្រូវតាមមាគ៌ាដែលអ៊ំជ្រើសយក ! ៕
តឹងភុក-វិមាន