10/05/2016 - 14:38

ពង្រីកកងជួរកម្មាភិបាលជនជាតិភាគតិច

នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ទើបតែផ្តល់សច្ចានុមតិលើគម្រោងអភិវឌ្ឍ កងជួរកម្មាភិបាល បុគ្គលិក អ្នករដ្ឋការជាជនជាតិភាគតិចក្នុងដំណាក់កាលថ្មី។ ក្នុងទិសដៅខាងមុខ គឺធ្វើឲ្យសុក្រឹតប្រព័ន្ធបែបបទ គោលនយោបាយអំពីការជម្រើសប្រើការ និងគ្រប់គ្រងកងជួរកម្មាភិបាល បុគ្គលិក អ្នករដ្ឋការជាជនជាតិភាគតិច ដើម្បីកសាងនិងអភិវឌ្ឍកងជួរកម្មាភិបាល បុគ្គលិកអ្នករដ្ឋការជាជនជាតិភាគតិចមានសមត្ថភាពនយោបាយរឹងមាំ មានចរិយាសម្បត្តិ សីលធម៌ មានកម្រិតវិជ្ជា សមត្ថភាពអាជីពរួមចំណែកពង្រឹងនិងលើកកម្ពស់ប្រសិទ្ធភាពការងារគ្រប់គ្រងរដ្ឋ។

 

ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោកង្វៀនថៀនញឹុង អញ្ជើញទៅសួរសុខទុក្ខព្រះសង្ឃនៅ វត្តពិទូឃោសរង្សី។       រូប​ vietnamnet.vn

​បង្កើនដោយសមស្របនូវអត្រាកម្មាភិបាល បុគ្គលិក អ្នករដ្ឋការជាជន ជាតិភាគតិចនៅរាល់ស្ថាប័នរដ្ឋ អង្គភាពអាជីវកម្ម រដ្ឋតាំងពីមជ្ឈិមដល់មូលដ្ឋាន ពិសេសគឺនៅរាល់ភូមិភាគតំបន់ជនជាតិភាគតិច ប៉ុន្តែមិនកើនចំនួនក្របខ័ណ្ឌដែលបានថ្នាក់មានសមត្ថកិច្ចប្រគល់ជូន សមស្របជាមួយនឹងអនុក្រឹត្យលេខ១០៨/២០១៤/ NĐ-CP ចុះថ្ងៃ២០/១១/២០១៤  របស់នាយករដ្ឋមន្ត្រី នៃរដ្ឋាភិបាលស្តីពីគោលនយោបាយសម្រាំងក្រប ខ័ណ្ឌ បង្កើតប្រព័ន្ធព័ត៌មាន តួលេខឆ្លុះបញ្ចាំងស្ថានភាពកងជួរកម្មាភិបាល បុគ្គលិក អ្នករដ្ឋការជាជនជាតិភាគតិចក្នុងដំណាក់កាលបច្ចុប្បន្ន សំដៅបម្រើសកម្មភាពគ្រប់គ្រងរដ្ឋ ស្តីពីការងារកម្មាភិបាល អ្នករដ្ឋការ បុគ្គលិក ជាជនជាតិភាគតិច។ 

ដើម្បីសម្រេចបានគោលដៅខាងលើ គម្រោងនឹងដំណើរការសិក្សាស្រាវជ្រាវ កសាងកែប្រែបំពេញបន្ថែមគោលនយោបាយពិសេសដោយឡែកក្នុងការងារជម្រើស បង្កើនកម្រិតបៀវត្ស ដំឡើងសក្តិរបបគោលនយោបាយក្នុងការបណ្តុះបណ្តាល បំពាក់បំប៉នបទដ្ឋាន លក្ខណៈក្នុងការរៀបចំគម្រោង តែងតាំងមុខតំណែងដឹកនាំគ្រប់គ្រង ចំពោះកម្មាភិបាល បុគ្គលិក អ្នករដ្ឋការជាជនជាតិភាគតិច សិក្សាស្រាវជ្រាវ សេចក្តីកំណត់ របបគោលនយោបាយ ទាក់ទាញអ្នកប្រាជ្ញ មានការយកចិត្តទុកដាក់ ដើម្បីប្រើការជាសំខាន់ប្រព្រឹត្តសមរម្យមានគោលនយោបាយ បៀវត្ស ធានារ៉ាប់រងសង្គមសមស្របជាមួយ នឹងអ្នកមានសមត្ថភាពក្នុងការងារ និងសកម្មភាពវិជ្ជាជីវៈនៃកម្មាភិបាល បុគ្គលិក អ្នករដ្ឋការ ជាជនជាតិភាគតិច។

ព្រមជាមួយនោះនឹងកសាងកម្មវិធីបំពាក់ នូវចំណេះដឹងអំពីជនជាតិភាគតិចជូនកម្មាភិបាល បុគ្គលិក អ្នករដ្ឋការតាម៤ក្រុម មុខសញ្ញាៈ មុខសញ្ញាទី១ (ថ្នាក់ដឹកនាំថ្នាក់ខេត្តនិងប្រហាក់ប្រហែល) មុខសញ្ញាទី២ ( ថ្នាក់ដឹកនាំថ្នាក់មន្ទីរនិងប្រហាក់ប្រហែល) មុខសញ្ញាទី៣ (ថ្នាក់ដឹកនាំ ថ្នាក់ការិយាល័យ និងប្រហាក់ប្រហែល) មុខសញ្ញាទី៤ (កម្មាភិបាល បុគ្គលិក អ្នករដ្ឋការគ្មានទទួលមុខងារដឹកនាំ)។

ធ្វើការផ្សព្វផ្សាយដោយប្រសិទ្ធភាព នូវគោលនយោបាយស្តីពីការទាក់ទាញប្រើការ  ជាសំខាន់បង្កប្រភពបណ្តុះបណ្តាល បំពាក់បំប៉នកម្មាភិ បាលបុគ្គលិក អ្នករដ្ឋការជាជនជាតិភាគតិច បង្កើនអត្រាកម្មាភិបាល បុគ្គលិក អ្នករដ្ឋការជាជនជាតិភាគតិចដែលទទួលតំណែងថ្នាក់ដឹកនាំ គ្រប់គ្រងនៅរាល់ស្ថាប័ន អង្គភាពភូមិភាគ។ល។ ៕

ទីភ្នាក់ងារសារព័ត៌មានវៀតណាម - សុផល

ចែករំលែកអត្ថបទ