កាលពីថ្ងៃ២៩ ខែមេសា ឆ្នាំ២០១៦ គណៈជនជាតិក្រុងកឹងធើ បានរៀបចំពិធីរំលឹកអនុស្សាវរីយ៍៧០ឆ្នាំ ទិវាប្រពៃណីស្ថាប័នបម្រើការងារជន ជាតិ(៣/៥/១៩៤៦-៣/៥/២០១៦)។ ចូលរួមក្នុងអង្គសន្និបាត មានថ្នាក់ដឹកនាំនាយកដ្ឋានភូមិភាគ III (គណៈកម្មាធិការជនជាតិ) គណៈកម្មាធិការបក្សក្រុង ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន បណ្តា គណៈ ផ្នែក អង្គការមហាជនក្រុងកឹងធើ អ្នកមុខអ្នកការសាសនា សមាគមបណ្តាជនជាតិ។
បុគ្គលទាំងឡាយដែលមានស្នាដៃឆ្នើម ទទួលមេដាយអនុស្សាវរីយ៍ ដើម្បីបុព្វហេតុ" អភិវឌ្ឍបណ្តាជនជាតិ" របស់គណៈកម្មាធិការជនជាតិ។
នៅក្នុងពិធីនេះ តំណាងទាំងឡាយបានរំលឹកឡើងវិញនូវដំណាក់ការបង្កបង្កើត និងអភិវឌ្ឍន៍របស់ស្ថាប័នបម្រើការផ្នែកការងារជនជាតិរបស់មជ្ឈិមនិងក្រុងកឹងធើ។ ថ្វីត្បិតតែឆ្លងកាត់សម័យកាលជាច្រើនមានឈ្មោះហៅច្រើន រចនាសម្ព័ន្ធក៏ផ្សេងគ្នា ប៉ុន្តែស្ថាប័នរដ្ឋ ការបម្រើការផ្នែកការងារជនជាតិ មានភារកិច្ចរួមតែមួយជាប្រចាំនោះ គឺធ្វើសេនាធិការជូនបក្ស និងរដ្ឋាភិបាលកសាងនិងផ្សព្វផ្សាយ អនុវត្តគោលនយោបាយជនជាតិ គិតគូរការអភិវឌ្ឍន៍លើគ្រប់វិស័យសម្រាប់បណ្តាជនជាតិភាគតិច។ ក្រុងកឹងធើ មានជនជាតិភាគតិចចំនួន២៧ ភាគច្រើនគឺជន ជាតិខ្មែរ ចិនមានប្រវេណីសាមគ្គីជួយគ្នាទៅវិញទៅមក។ ស្ថាប័នបម្រើ ការផ្នែកការងារជនជាតិក្រុងកឹងធើ មានប្រវេណីជាយូរអង្វែងមកហើយ ជាស្ថានប័នដើមនៃគណៈជនជាតិក្រុងកឹងធើសព្វថ្ងៃ។ អាស្រ័យចូលរួម យ៉ាងសកម្មរបស់បណ្តាស្ថាប័ន បម្រើការងារជនជាតិ ធ្លុងមហាសាមគី្គជនជាតិលើភូមិសាស្រ្តក្រុងកឹងធើ មិនបង្អង់ត្រូវបានពង្រឹងរឹងមាំជីវភាពរបស់ជនរួមជាតិភាគតិច ពីមួយថ្ងៃកាន់តែមានការរីកចម្រើន ។ ជាមួយសមិទ្ធផលសម្រេចបាន គណៈកម្មាធិការជនជាតិក្រុងកឹងធើ បានថ្នាក់ដឹកនាំមជ្ឈិមនិងក្រុង ប្រទានជូនកិត្តិនាមដ៏ខ្ពង់ខ្ពស់ជាច្រើន។
ថ្លែងយោបល់ក្នុងអង្គសន្និបាត តំណាងជាច្រើនបានសម្ដែងនូវមោទន ភាពអំពីប្រពៃណី និងការប្តេជ្ញាចិត្តជាមួយនឹងការងារជនជាតិ ជាពិសេសគឺក្នុងសម័យសមាហរណកម្មនាបច្ចុប្បន្ន។ ស្របយោបល់ជាមួយនឹងតំណាងទាំងឡាយ សមមិត្តឡេវុាំងតឹម អនុប្រធានអចិន្រ្តៃយ៍នៃគណៈកម្មាធិការប្រជាជនក្រុង គោរពនិងលើកសរសើរប្រពៃណីរបស់ ស្ថាប័នបម្រើការងារជនជាតិនិយាយរួម និងក្រុងកឹងធើនិយាយដោយឡែក។លើកសរសើរនូវការខិតខំរបស់ស្ថាប័នបម្រើការងារជនជាតិ លើភូមិសាស្រ្តក្រុងរាល់សម័យកាល។ ឆ្លងតាមរយៈនោះ បង្កើននូវចំណង សាមគ្គីបណ្តាជនជាតិ រួមចំណែកក្នុងការអភិវឌ្ឍន៍ក្រុង សមមិត្តអំពាវ នាវកម្មាភិបាល អ្នករដ្ឋការ បុគ្គលិក ស្ថាប័នបម្រើការងារជនជាតិគ្រប់លំដាប់ថ្នាក់នៅក្រុងកឹងធើ បន្តការពង្រីកប្រពៃណីរបស់ផ្នែកនិងសមិទ្ធ ផលដែលសម្រេចបានសកម្មកសាងរឹងមាំ ធ្លុងមហាសាមគ្គីបណ្តាជនជាតិលើភូមិសាស្រ្តក្រុង តាមគោលលំនាំ " សមភាព សាមគ្គីជួយគ្នាទៅវិញទៅមកដើម្បីអភិវឌ្ឍ" ។ល។
ស្របក្នុងឱកាសនេះ ទទួលការផ្តល់ភារៈរបស់ថ្នាក់ដឹកនាំនៃគណៈកម្មាធិការជនជាតិ សមមិត្ត ហ្វិញធីសុមាលី នាយិការនៃនាយកដ្ឋានភូមិភាគ III បានជូនមេដាយអនុស្សាវរីយ៍ "ដើម្បីបុព្វហេតុ អភិវឌ្ឍបណ្តាជនជាតិ" ចំនួន៣៧គ្រឿងសម្រាប់បុគ្គល និងប័ណ្ណសរសើរចំនួន២សម្រាប់បុគ្គល និងសមូហភាពមានស្នាដៃឆ្នើមក្នុងបុព្វហេតុអភិវឌ្ឍន៍របស់បណ្តាជនជាតិវៀតណាម៕
ដំណឹងនិងរូបថត ៖ ថាច់ថាញ់ភូ