10/05/2016 - 09:17

អនុស្សាវរីយ៍៧០ឆ្នាំ ទិវាបង្កើតស្ថាប័នគ្រប់គ្រងរដ្ឋ ស្ដីពីការងារជនជាតិ

ខ័ណ្ឌនិញកេវ (ក្រុងកឹងធើ) ទើបតែរៀបចំខួបអនុស្សាវរីយ៍៧០ឆ្នាំ ទិវាបង្កើតស្ថាប័នគ្រប់គ្រងរដ្ឋ ស្ដីពីការងារជនជាតិ ( ថ្ងៃ៣ ខែឧសភា ឆ្នាំ១៩ ៤៦-ថ្ងៃ៣ ខែឧសភា ឆ្នាំ២០១៦)។  ក្នុងឱកាសនេះ តំណាងទាំងឡាយបានរំលឹកឡើងវិញនូវប្រវត្តិសាស្រ្តនៃការបង្កើតអភិវឌ្ឍអង្គភាព។ ការិយាល័យជនជាតិត្រូវបានវាយតម្លៃជាអង្គភាពបានធ្វើសេនាធិការជូន ភូមិភាគអនុវត្តបានល្អនូវការងារជនជាតិលើភូមិសាស្រ្ត។
 

គណៈកម្មាធិការប្រជាជនខ័ណ្ឌនិញកេវជូនលិខិតសរសើរ ដល់សមូហភាពដែលសម្រេចស្នាដៃល្អ ក្នុងការអនុវត្តន៍ការ ងារជនជាតិ។

ស្របឱកាសនេះដែរ គណៈកម្មាធិការប្រជាជនខ័ណ្ឌនិញកេវ បានជូនលិខិតសរសើរដល់សមូហភាពចំនួន១១ និងបុគ្គលចំនួន២២ដែលសម្រេចបានស្នាដៃល្អក្នុងការអនុវត្តន៍ការងារជនជាតិ ដំណាក់កាល ២០១១-២០១៥។ ក្រៅពីនោះ គណៈកម្មាធិការប្រជាជនខ័ណ្ឌនិញកេវក៏ បានរំលឹកគុណដល់សប្បុរសជនទាំងឡាយ ដែលបានរួមវិភាគទាន ឧបត្ថម្ភយ៉ាងច្រើនដល់ស្ថាប័នមានសមត្ថកិច្ច ដើម្បីគិតគូរជីវភាពជូនជនជាតិភាគតិចលើភូមិសាស្រ្តខ័ណ្ឌ ៕

ថាច់ថាញភូ - សេរី

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ខ័ណ្ឌនិញកេវ