05/04/2016 - 15:54

អ៊ំហូក្តីជំនឿជ័យជម្នះ!

ប៉ុន្មានថ្ងៃដើមឆ្នាំ ២០១៦ រួមជាមួយនឹងទូទាំងប្រទេស  ជនរួមជាតិខ្មែរនៅ​ណាមបូ អបអរសាទរខួបអនុស្សាវរីយ៍៨៦ឆ្នាំ ទិវាបង្កើតនិងភាពរីក​ចម្រើនរបស់បក្សកុម្មុយនិស្តវៀតណាម និងអនុស្សាវរីយ៍៧៥ឆ្នាំ ព្រឹត្តិការណ៍អគ្គមគ្គុទ្ទេសក៍ ហូជីមិញ គឺអ៊ំហូ ជាទីស្រឡាញ់ ត្រឡប់មកប្រទេស ដើម្បីដឹកនាំបដិវត្តន៍ វៀតណាម ទទួលបានពីជ័យជម្នះមួយទៅជ័យជម្នះមួយ។

 ឆាយាល័ក្ខណ៍អ៊ំហូបានដាក់តាំងនៅវិថីផ្កា នាឱកាសតេតប៊ិញថឹង ឆ្នាំ២០១៦។

អ៊ំហូវិលមកកាន់ប្រទេសនានិទាឃរដូវឆ្នាំ១៩៤១ គឺជាព្រឹត្តិការណ៍មួយដ៏សំខាន់ បញ្ជាក់ពីចក្ខុវិស័យទូលំទូលាយរបស់អ៊ំ ធ្វើជាមូលដ្ឋានរឹងមាំ ដើម្បីទូទាំងប្រជាជាតិ ដំណើរការធ្វើបដិវត្តន៍ខែសីហាជោគជ័យ និងឈានដល់រំដោះភាគខាងត្បូងទាំងស្រុង ឯកភាពទឹកដី។ ប៉ុន្មានថ្ងៃដំបូងសកម្មភាពបដិវត្តន៍ពោរពេញដោយភាពលំបាកក៏ដូចជាបណ្តាខែ ឆ្នាំចង្អុលការទូទាំងប្រទេសតស៊ូប្រឆាំងអាណានិគមបារាំង នៅតំបន់វៀតបាក់ លោកប្រធានហូជីមិញ បានហូបរួម ស្នាក់នៅរួមជាមួយនឹងជនរួមជាតិជាជនជាតិភាគតិច។ ហេតុនោះ មនោសញ្ចេតនារបស់អ៊ំចំពោះជនរួមជាតិ ពោរពេញដោយភាពស្មោះត្រង់ ឥតងាករេ មិនត្រឹមតែជាមនោសញ្ចេតនារបស់អ្នកដឹកនាំប្រទេស ថែមទាំងដឹងគុណចំពោះ ជនរួមជាតិដែលបានជួយទំនុកបម្រុង។ អ៊ំតែងកត់ត្រានូវសន្តានចិត្តនិងទង្វើល្អរបស់ជនរួមជាតិដែលបានឧបត្ថម្ភកម្មាភិបាលធ្វើបដិវត្តន៍។ អ៊ំអះអាងថាអាស្រ័យការជួយទំនុកបម្រុង និងការឧបត្ថម្ភក៍របស់ជនរួមជាតិបណ្តាជនជាតិ បានរួមចំណែកបង្កើតបានយុទ្ធជ័យដ៏ល្បីរន្ទឺនេះ។ ជាមួយនឹងសតិអារម្មណ៍ឥតងាករេ គឺប្រទេសវៀតណាមតែមួយប្រជាជាតិវៀតណាមតែមួយ  លោកប្រធានហូជីមិញ បានព្យាយាមកសាងផែនមហាសាមគ្គីជនជាតិ លើមូលដ្ឋានសមភាព លុបបំបាត់ការរើស អើងជាតិសាសន៍  គិតគូរលើគ្រប់វិស័យដើម្បីតំបន់ភ្នំឈានទាន់តំបន់ខ្ពង់រាប។ ទោះជានៅទីណានិងឋិតក្នុងកាលៈទេសៈណាក៏ដោយ អ៊ំតែងផ្តោតការយកចិត្តទុកដាក់ អំពាវនាវការសាមគ្គីរវាងបណ្តាជនជាតិ រវាងជនជាតិកិញនិងបណ្តាជនរួមជាតិជាជនជាតិភាគតិច រវាងជនជាតិភាគតិចជាមួយគ្នា ដើម្បីអនុវត្តការស្រេកឃ្លានដណ្តើមឯករាជ្យ សេរីភាពជូន មាតុភូមិ សុភមង្គលជូនប្រជាជន។ ក្នុងគោលគំនិតនិងមនោសញ្ចេតនារបស់ខ្លួន លោកប្រធានហូជីមិញ តែងចាត់ទុកជនជាតិទាំង៥៤ដែលរស់នៅក្នុងប្រទេសវៀតណាម គឺជាបងប្អូនក្នុងគ្រួសារតែមួយជាសមាជិកមិនអាចកាត់ផ្តាច់របស់មហាគ្រួសារប្រជាជាតិវៀតណាមបានឡើយ។ តាមប្រសាសន៍អ៊ំប្រជាជាតិ យើងត្រូវតែប្តេជ្ញាចិត្ត រួបរួមកម្លាំង ដើម្បីរក្សាខ្ជាប់សិទ្ធិសេរីភាព ឯករាជ្យ ទោះជាទន្លេអាចនឹងគោក ភ្នំអាចនឹងសឹក ប៉ុន្តែទឹកចិត្តមហាសាមគ្គីរបស់ប្រជាជាតិយើង ពុំអាចបន្ធូរបន្ថយ។ ដើម្បីអនុវត្តភាពសាមគ្គីរវាងបណ្តាជនជាតិ អ៊ំផ្តល់អនុសាសន៍ដល់ជនរួមជាតិបណ្តាជនជាតិ ត្រូវចេះស្រឡាញ់គ្នា ជួយគ្នាទៅវិញទៅមក លុបបំបាត់ការខ្វែងគំនិតអៀន ខ្មាស គោរពនិងមានភារកិច្ចចំពោះប្រទេសចំពោះជនជាតិ។ ក្នុងគោលនយោបាយចំពោះជនជាតិភាគតិច លោកប្រធានហូជីមិញតែងផ្តោតការយកចិត្តទុកដាក់គិតគូរជីវភាពរបស់ជនរួមជាតិ តាំងពីការហូបចុក ស្លៀកពាក់ ស្នាក់នៅ សុខាភិបាល អប់រំ។ល។ ពិសេស ក្នុងការងារអប់រំ អ៊ំលើកទឹកចិត្តជនរួមជាតិត្រូវតែចូលរួមរៀនសូត្រ បណ្តុះបណ្តាលបំប៉ន់កម្មាភិបាលយូរអង្វែង ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ច។ ជាមួយនឹង កិច្ចចង្អុលការជាក់ស្តែង អ៊ំតែងរំលឹកគណៈកម្មាធិការបក្សនិងរដ្ឋអំណាចភូមិភាគគ្រប់លំដាប់ថ្នាក់ គប្បីយកចិត្តទុកដាក់អភិវឌ្ឍសេដ្ឋកិច្ច ដូចជាកសាងផ្លូវគមនាគមន៍ជនបទតភ្ជាប់ពីភូមិមួយទៅភូមិមួយ បម្រើការផលិត ដឹកជញ្ជូនទំនិញ គិតគូរជីវភាពស្មារតីជូនជនរួមជាតិ សំដៅរក្សាអត្តសញ្ញាណវប្បធម៌របស់ជនជាតិខ្លួន។
បច្ចុប្បន្ន ក្នុងកិច្ចការផ្លាស់ថ្មី ឧស្សាហូបនីយកម្ម-ភាវូបនីយកម្ម និងសមា​ហរណកម្មអន្តរជាតិ។ ក្រោមពន្លឺនៃសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ស​ទូទាំងប្រទេសលើកទី XII ជនរួមជាតិបណ្តាជនជាតិភាគតិចនិយាយរួមនិងជនរួមជាតិខ្មែរនិយាយដោយឡែក គប្បីបន្តការពង្រីកប្រវេណីបដិវត្តន៍របស់មាតុភូមិ ប្រទេសជាតិ  បញ្ជាក់ក្តីជំនឿខ្ជាប់ខ្ជួននិង ជានិច្ចកាលដើរតាមមាគ៌ារបស់បក្សកុម្មុយនិស្តវៀតណាម អ៊ំហូនិងប្រ ជាជាតិយើងបានជ្រើសរើស។ ប្តេជ្ញាចិត្តកត់ត្រានិងស្មោះស្ម័គ្រអនុវត្តឲ្យបានល្អបំផុតនូវដំបូន្មានរបស់អ៊ំ "សាមគ្គី សាមគ្គី មហាសាមគ្គី។ ជោគជ័យ ជោគជ័យ មហាជោគជ័យ" បន្តការជំរុញយ៉ាងខ្លាំងក្លាការរៀនសូត្រនិងធ្វើតាមគំរូសីលធម៌ហូជីមិញ ដោយឥតឈប់ឈរ លើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន ប្តេជាចិត្តបង្ការបង្រ្កាបរាល់ឧបាយកលបំផ្លិច បំផ្លាញ បំបែកបំបាក់ផែនមហាសាមគ្គី បណ្តាជនជាតិ រួបរួមទាំងកម្លាំងកាយ កម្លាំងចិត្តកសាងប្រទេសវៀតណាមសង្គមនិយម ប្រជាជនសម្បូរសប្បាយ-ប្រទេសរឹងមាំ-ប្រជាធិបតេយ្យ-សមធម៌-អារ្យធម៌!៕

តឹងភុក-មុនី

ចែករំលែកអត្ថបទ