សម័យប្រជុំលើកទី១១ រដ្ឋសភានីតិកាលទី១៣ បានបើកយ៉ាងមហោឡារិកនៅវិមានរដ្ឋសភា (ហាណូយ) ។ សម័យប្រជុំលើកនេះ តាមការគ្រោងទុកនឹងធ្វើការរវាង១៩ថ្ងៃ ជាមួយនឹងបរិមាណ ការងារដ៏ច្រើនសំខាន់បំផុត គឺធ្វើឲ្យសុក្រឹតនូវការរៀបចំអង្គការចាត់តាំងនៃបណ្តាស្ថាប័នរដ្ឋ; ពិនិត្យពិច័យ បូកសរុបសកម្មភាពរបស់អង្គការចាត់តាំងរដ្ឋនៃអាណត្តិកាលកន្លង; ពិនិត្យនិងសម្រេចផែនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ចក្នុង រយៈកាល៥ឆ្នាំ។
ទិដ្ឋភាពនៃសម័យប្រជុំលើកទី១១ រដ្ឋសភា នីតិកាលទី១៣។
លោកប្រធានរដ្ឋសភា ង្វៀនសិញហ៊ុង មានប្រសាសន៍៖ ក្នុងប៉ុន្មានខែ ដើមឆ្នាំ២០១៦ សេដ្ឋកិច្ច-សង្គមកិច្ចប្រទេសយើងសម្រេចបានលទ្ធផល គួរឲ្យមោទនៈ។ ម៉ាក្រូសេដ្ឋកិច្ចជាមូលដ្ឋានបានលំនឹង; កំណើនសេដ្ឋកិច្ចមានភាពល្អប្រសើរជាបន្ត បរិស្ថានវិនិយោគទុននិងធ្វើអាជីវកម្មបានកែលំអ។ អប់រំនិងបណ្តុះបណ្តាលវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាវប្បធម៌ សង្គម សុខាភិបាលមានជំហានអភិវឌ្ឍ។ សុខុមាលភាពសង្គមត្រូវបានធានាផលប្រយោជន៍សង្គមនិងជីវភាពប្រជាជនត្រូវបានកែលំអជាបន្ត។ ស្ថានភាពសង្គមលំនឹង; សក្តានុពលការពារប្រទេសត្រូវបានបង្កើន;សន្តិសុខនយោបាយ សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គម ត្រូវបានរក្សារឹងមាំជាបន្ត។ ទំនាក់ទំនងការបរទេស សហប្រតិបត្តិការ សមាហរ ណកម្មអន្តរជាតិទទួលបានលទ្ធផលលេចធ្លោជាច្រើន ឋានៈរបស់ប្រ ទេសវៀតណាមលើឆាកអន្តរជាតិត្រូវបានបង្កើនជាបន្ត។ល។
សម័យប្រជុំលើកទី១១នេះ មានបរិមាណការងារនិងខ្លឹមសារសំខាន់ៗជាច្រើន។ ពិសេស រដ្ឋសភានឹងពង្រឹងនូវអង្គការចាត់តាំងនៃបណ្តាស្ថាប័នរដ្ឋ; ពិនិត្យពិច័យ បូកសរុបសកម្មភាពរបស់អង្គការចាត់តាំងរដ្ឋនៃអាណត្តិកាលកន្លង; ពិនិត្យសម្រេចផែនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ច ៥ឆ្នាំ៕
យោង៖ ĐCSVN - ប្រែៈ សុផន