21/03/2016 - 14:30

ក្រុងកឹងធើ សកម្មផ្សព្វផ្សាយការងារបោះឆ្នោត

គំនូរបំផុសចលនាបោះឆ្នោត តំណាងរដ្ឋសភានីតិកាលទី១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់។ 

តាមគណៈកម្មាធិការបោះឆ្នោតតំ​ណាង​រដ្ឋ​សភា នី​តិ​កាល​ទី​១៦ និង​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​កឹង​ធើ អា​ណត្តិ​កាល​២០១៦​-​២០២១ ក្រុង​កឹង​ធើ បាន​ទទួល​គ្រប់​១៤​សំ​ណុំ​បែប​បទ បេក្ខ​ជន​ឈរ​ឆ្នោត​តំ​ណាង​រដ្ឋ​សភានី​តិ​កាល​ទី​១៦ របស់​ស្ថា​ប័ន អង្គ​ភាព​ទាំង​១២​ឧទ្ទេស​នាម​ជូន គ្មាន​សំណុំ​បែប​បទ​ណា​ឈរ​ឆ្នោត​ដោយ​ខ្លួន​ឯង​។​ គណៈកម្មាធិការ បោះឆ្នោតក្រុងក៏ទទួលបាន១១៣សំណុំបែប​បទឈរឆ្នោតតំណាងក្រុម ប្រឹក្សាប្រជាជនក្រុង អាណត្តិកាល​២០១៦​-២០២១​។ ក្នុងនោះ មានសំណុំបែបបទចំនួន៤ច្បាប់  ឈរឆ្នោតដោយខ្លួនឯង។ បណ្តាស្ថាប័ន អង្គភាព ឧទ្ទេស​នាម បេក្ខជនឈរឆ្នោតតំណាងរដ្ឋសភា និងតំណាងក្រុមប្រឹក្សាប្រជាជនក្រុង សុទ្ធតែធានាគ្រប់ចំនួន ត្រូវតាមរចនា​សម្ពន្ធ​និងសមសភាព។ គណៈកម្មាធិការបោះឆ្នោតក្រុង ក៏បានប្រគល់សំណុំបែបបទ បេក្ខជនឈរឆ្នោតតំណាងរដ្ឋសភា នីតិកាលទី​១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនក្រុង អាណត្តិកាល​​២០១៦​​-​​២០២១ ជូនគណៈអចិន្រ្តៃយ៍នៃគណៈ​កម្មាធិការរណសិរ្សមាតុភូមិវៀតណាមក្រុង ដើម្បីអនុវត្តរាល់ជំហានសន្និសីទពិភាក្សាតាមសេចក្តីកំណត់។

គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការរណសិរ្ស​មាតុ​ភូមិ​វៀត​ណាម គ្រប់​លំដាប់​ថ្នាក់​របស់ក្រុង នឹងរៀបចំបានល្អ​សន្និ​បាត សន្និសីទពិភាក្សាលើកទី២ ក្នុងការបោះឆ្នោតតំណាងរដ្ឋសភា នីតិកាលទី​១៦  និងតំណាងក្រុមប្រឹក្សាប្រជា​ជន​គ្រប់​​លំ​ដាប់ថ្នាក់ អាណត្តិកាល​២០១៦​-​២០២១​។ រៀបចំសន្និបាតយកមតិយោបល់ម្ចាស់ឆ្នោតកន្លែងរស់​នៅចំ​ពោះ​បេក្ខ​ជន ឈរឆ្នោតតំណាងរដ្ឋសភា នីតិកាលទី​១៦  និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់​តាម​សេច​ក្តី​កំ​ណត់​៕

ចែករំលែកអត្ថបទ