15/03/2016 - 08:19

ជីវភាពជនរួមជាតិអ្នកកាន់សាសនា ជនជាតិភាគតិចមានការផ្លាស់ប្តូរយ៉ាងសកម្ម

គណៈចង្អុលការការងារសាសនា-ជនជាតិក្រុងកឹងធើ ទើបតែរៀបចំអង្គសន្និបាតបូកសរុបការងារឆ្នាំ​២០១៥ និងផ្សព្វផ្សាយទិសដៅភារកិច្ចឆ្នាំ ២០១៦។ ឆ្នាំកន្លង ស្ថានភាពសាសនានៅលើភូមិសាស្រ្ត  ក្រុងបានលំនឹងជាបន្ត សកម្មភាពសាសនាប្រព្រឹត្តទៅត្រឹមត្រូវតាមគោលការណ៍ច្បាប់របស់រដ្ឋ មូលដ្ឋានគោរពបូជាត្រូវបានវិនិយោគជួសជុលកសាង សមរម្យ។

សមមិត្ត ផាមវុាំងហីវ អនុលេខាប្រចាំការនៃគណៈ កម្មាធិការ បក្សក្រុង ជូនលិខិតសរសើរដល់សមូហភាពដែល សម្រេចស្នាដៃឆ្នើមក្នុងការងាររបស់ គណៈចង្អុលការការ ងារសាសនា-ជនជាតិឆ្នាំ ២០១៥។ 

មូលដ្ឋានសាសនាទាំងឡាយ សកម្មចូលរួមការងារសប្បុរសធម៌ ចលនាប្រឡងប្រណាំងសេ្នហាជាតិ រួមចំណែកជាមួយនឹងក្រុងអនុវត្ត គោលនយោបាយសុខុមាលភាពសង្គម កសាងភូមិភាគរីកចម្រើន។ ជនរួមជាតិភាគតិចមានមោទនភាព ដោយបានការយកចិត្តទុកដាក់របស់គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ រដ្ឋអំណាចក្នុងការអនុវត្តន៍គោលនយោបាយមានដូច៖ ការកាត់បន្ថយភាពក្រីក្រលើកស្ទួយជីវភាព ។ល។ គណៈចង្អុលការការងារសាសនា-ជនជាតិ តាំងពីក្រុងទៅដល់ខណ្ឌ ស្រុក តែងបានរៀបចំរឹងមាំ ម្ចាស់ការពិនិត្យនិងលើកឡើងវិធានការដោះស្រាយចំពោះករណីដែលជាប់ពាក់ព័ន្ធដល់សាសនា។ ពង្រឹងការងារផ្សព្វផ្សាយ ផ្គួបផ្សំជាមួយនឹងការអនុវត្តន៍បានល្អនូវគោលនយោបាយសាសនាជនជាតិ។ ការតស៊ូបង្ការទប់ស្កាត់ដោយប្រសិទ្ធភាពចំពោះ អានុភាពអមិត្ត ឆ្លៀតយកបញ្ហាសាសនាធ្វើសកម្មភាពបំពាន់ច្បាប់ ត្រូវបានរាល់ស្ថាប័នភូមិភាគយកចិត្តទុកដាក់អនុវត្ត រួមចំណែករក្សាលំនឹងសន្តិសុខនយោបាយ  សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមនៅលើភូមិសាស្រ្ត។ល។

ថ្លែងការណ៍នៅក្នុងអង្គសន្និបាត សមមិត្តផាមវុាំងហីវ បានសំណូមពរ គ្រប់ស្ថាប័នគ្រប់ផ្នែកគប្បីផ្តុំកម្លាំងផ្សព្វផ្សាយអនុវត្តឲ្យបានល្អនូវគោលការណ៍ គោលនយោបាយ ស្តីពីការងារជនជាតិរួមចំណែកលើកស្ទួយ ជីវភាព សមា្ភរៈ ស្មារតីជូនជនរួមជាតិភាគតិច កសាងប្រព័ន្ធនយោបាយ មូលដ្ឋានក្នុងតំបន់ដែលមានអ្នកកាន់សាសនាជនជាតិឲ្យបានរឹងមាំ ។ បង្កើនការពង្រីកបក្ខជនក្នុងជនរួមជាតិ​ភាគតិច ឧស្សាហ៍ហ្វឹកហាត់ផ្គត់ ផ្គង់ចំណេះដឹងស្តីពីសាសនា ជនជាតិជូនកម្មាភិបាលស្នូល កសាងនិងពង្រីកកងជួរស្នូល ក្នុងសាសនា និងអ្នកមានប្រជាប្រិយភាពក្នុងជនរួម ជាតិភាគតិច។ ជំរុញការរៀនសូត្រនិងធ្វើតាមគំរូសីលធម៌ហូជីមិញ។ បើកទូលាយទម្រង់រូបភាព គំរូជឿនលឿនបង្កលក្ខណសម្បត្តិងាយស្រួលដើម្បីសាសនាជនជាតិ  ចូលរួមសកម្មភាពសប្បុរសធម៌សង្គម ។ល។
ឱកាសនេះដែរ គណៈប្រជាចលនានៃគណៈកម្មាធិការបក្សក្រុងជូនលិខិតសរសើរដល់សមូហភាពចំនួន៥ ដែលសម្រេចស្នាដៃឆ្នើមក្នុងការងាររបស់គណៈចង្អុលការការងារសាសនា-ជនជាតិឆ្នាំ២០១៥៕

ថាញ់ធី-សុផល

 

ចែករំលែកអត្ថបទ