មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

24/04/2017 - 15:59

ចាកផុតពីភាពក្រីក្រដោយចីរភាព

បណ្ឌិតសាស្ត្រាចារ្យរង ង្វៀនក្វឹកយុង នាយកវិជ្ជាស្ថានរដ្ឋបាលតំបន់៤ ឲ្យដឹង៖ ប្រធានបទ"កាត់បន្ថយភាពក្រីក្រចំពោះជនរួមជាតិខ្មែរតីណាមបូ ក្នុងដំណើរការអភិវឌ្ឍន៍ដោយចីរភាព" របស់បណ្ឌិតវ៉ធីកឹមធូ បានឆ្លុះបញ្ចាំងពីសភាពពិតនៃជីវភាពជនរួមជាតិខ្មែរនាបច្ចុប្បន្ន។ 

ផ្លូវចូលទៅកាន់អនុសង្កាត់ស្វឹងភូ ទីប្រជុំជនទិញបៀង ​ស្រុកទិញបៀង ខេត្តអាងយ៉ាង
 បានក្រាលបេតុងរួចរាល់។

តាម​លទ្ធ​ផល​ស្រាវ​ជ្រាវ​របស់​បណ្ឌិត​ វ៉ធីកឹមធូ អា​ស្រ័យ​គោ​លនយោ​ បាយ​វិនិ​យោ​គទុន​ពិសេស​ដោយ​ឡែក​រ​បស់រដ្ឋ​ ថ្មី​ៗ​នេះ​ជីវ​ភាព​ជន​រួម​ ជាតិ​ខ្មែរ​មាន​ការ​លូត​លាស់​ ការ​រស់​នៅ​មាន​លំ​នឹង​សេដ្ឋ​កិច្ច​រីក​ចម្រើន​។​ ក្រៅ​ពី​គោ​លនយោ​បាយ​អា​ទិភាព​ទាន់​ពេល​ និង​ភាព​រ​វៀសរ​វៃរបស់​ភូមិ​ ភាគ​ក្នុង​ការ​កសាង​ទម្រង់​រូប​ភាព​សេដ្ឋ​កិច្ច​ សមស្រប​នឹង​ការ​អភិវឌ្ឍ​ន៍ របស់​តំ​បន់​នីមួយ​ៗ​ បាន​នា​ំមក​នូវ​ប្រ​សិ​ទ្ធជាប្រាកដ​។​ បណ្ឌិត​សាស្ត្រាចារ្យ​រង​ង្វៀន​ក្វឹ​កយុង ឲ្យ​ដឹង​៖ "លក្ខណៈ​ពិសេស​នៃ​ការ​តាំង​ទីលំ​នៅ​ របស់​ជន​ជាតិ​ខ្មែរ​នៅ​វាល​រាប​ទន្លេ​គឺវ​ឡុង​និយាយ​រួម​ គឺរស់​នៅ​តាម​ជួរ​ដី​ ផ្នោ​ ក្បែរ​មាត់​សមុទ្រ​ មាត់​ទន្លេ​ ជើង​ភ្នំ​ ចង្កេះ​ភ្នំ​ ហេតុ​នោះ​លក្ខណ​ សម្បត្តិ​ជាក់​ស្ដែង​ដើម្បី​អភិវឌ្ឍ​សេដ្ឋ​កិច្ច​មិន​ដូច​គ្នា​។​ ដូច្នេះ​ការ​ធ្វើ​តាម​គំ​រូ​ តែមួយ​ (ខ្វះ​ការ​ច្នៃ​ប្រ​តិដ្ឋ​ក្នុង​កម្ម​វិធី​) នៅ​ក្នុង​គម្រោង​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ គឺមិន​នា​ំមក​នូវ​ប្រ​សិ​ទ្ធភាព​។​ ប្រ​ការ​នេះ​មាន​ន័យ​ថា​ ផ្តើម​ពី​ភាព​រ​វៀស រវៃរបស់​ភូមិ​ភាគ​នា​នា​ នៅ​ពេល​ផ្សព្វ​ផ្សាយ​ អនុវត្ត​ទម្រង់​រូប​ភាព​សេដ្ឋ​ កិច្ច​នោះ​ហើយ​ ដែល​បាន​ជួយ​ឲ្យ​ជន​រួម​ជាតិ​ខ្មែរ​ពង្រីក​ប​ាននូវ​ឧត្តមភាព​ របស់​ខ្លួន​"។​

តាម​ប្រ​សាសន៍​បណ្ឌិត​ង្វៀន​ក្វឹ​កយុង រយៈ​កាល​កន្លង​ ដោយ​ប្រ​ភព​ទុន​ ជាច្រើន​របស់​មជ្ឈិម​និង​ភូមិ​ភាគ​ ខេត្ត​ ក្រុង​នា​នា​នៅ​តំ​បន់​វាល​រាប​ទន្លេ​ គឺវ​ឡុង​ បាន​ប្រ​មូល​ផ្តុំ​ប្រ​ភព​កម្លាំង​ ជំ​រុញ​ការ​អភិវឌ្ឍ​ន៍សេដ្ឋ​កិច្ច​-វប្បធម៌​-សង្គម​ នៅ​តំ​បន់​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ ឆ្លង​តាម​រយៈ​កម្ម​វិធី​ សេច​ក្តី​សម្រេច​ចិត្ត​របស់​នា​យក​រ​ដ្ឋមន្ត្រី​នៃ​រដ្ឋា​ភិបាល​។​ មក​ទល់​ពេល​ នេះ​ មាន​ឃុំ​លំ​បាក​ពិសេស​រាប់​រយ​បាន​វិនិ​យោ​គទុន​ កសាង​ហេដ្ឋា​រច នា​សម្ពន្ធ​ ធ្វើ​ជាគ្រឹះ​ អភិវឌ្ឍ​សេដ្ឋ​កិច្ច​។​ តួយ៉ាង​ដូច​ នៅ​ឃុំ​ថើយ​ដុង​ ស្រុក​កើ-ដ ជាឃុំ​លំ​បាក​ពិសេស​របស់​ក្រុង​កឹង​ធើ។​ អា​ស្រ័យ​ការ​វិនិ​ យោ​គទុន​ព្រម​ៗ​គ្នា​របស់​រដ្ឋ​ បាន​ជាអគ្គិ​សនី​ ផ្លូវ​ថ្នល់​ អគារ​សិក្សា​ ដំ​ ណា​ក់​សុខា​ភិបាល​របស់​ឃុំ​ថើយ​ដុង​ ត្រូវ​បាន​កសាង​សមរម្យ​។​ ការ​ កសាង​ផ្លូវ​វាល​រាប​កម្រិត​៥​មួយ​ខ្សែ​ ពី​មជ្ឈ​មណ្ឌល​រដ្ឋ​បាល​ស្រុក​កើ-ដ ទៅ​មជ្ឈ​មណ្ឌល​ឃុំ​នៅ​ផ្សារណុកប​ាំង បាន​ធ្វើ​ឲ្យ​មុខ​មា​ត់ឃុំ​ជន​បទ​ ផ្លាស់​ថ្មី​ទាំង​ស្រុង​ បើ​ប្រៀប​នឹង​មុន​នេះ​។​ បង​ដាវ​មិញ​ទ្រុង​ នៅ​ភូមិ​ថើយ​ ត្រឿង​១​ ឃុំ​ថើយ​ដុង​ ឲ្យ​ដឹង​៖  "ឥឡូ​វមិន​ត្រឹម​តែផ្លូវ​ចូល​ឃុំ​បាន​កសាង​ ថ្មី​ប៉ុណ្ណោះ​ទេ​ រីឯ​ផ្លូវ​ចូល​ទៅ​កាន់​ភូមិ​នា​នា​ ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​ នៅ​កុះ​ករ​ក៏​បាន​ក្រាល​បេ​តុង​រួច​រាល់​ដែរ​ ស្ពាន​បេ​តុង​ បាន​កសាង​ជំ​នួស​ ឲ្យ​ស្ពាន​ស្នួរ ហេតុ​នោះ​ការ​ធ្វើ​ដំ​ណើរទៅ​មក​ប​ានងាយ​ស្រួល​ណា​ស់​។​ ហេដ្ឋា​រចនា​សម្ព័ន​្ធ​អភិវឌ្ឍ​តាម​ទិស​ដៅ​ទំ​នើប​ បាន​បង្ក​លក្ខណៈ​ងាយ​ ស្រួល​ជូន​ជន​រួម​ជាតិ​ខ្មែរ​ បង្ខិត​ជិត​ជាមួយ​នឹង​វិទ្យា​សាស្រ្ត​បច្ចេក​ទេ​ស  ដោះ​ដូរ​ ពាណិ​ជ្ជកម្ម​ជាមួយ​នឹង​មជ្ឈ​មណ្ឌល​ក្រុង​ រក​ប​ានប្រាក់​ចំ​ណូល​ គួរ​ឲ្យ​កត់​សម្គាល់​"។​ អា​ស្រ័យ​ហេតុ​នោះ​ ថើយ​ដុង​បាន​ចាក​ចេញ​ពី​កម្ម​ វិធី​១​៣​៥​។​ លោក​យ័ញ​ថា​ញ់ លេខា​គណៈ​កម្មា​ធិការ​បក្ស​ឃុំ​ថើយ​ស្វឹង​ ស្រុក​កើ-ដ ក្រុង​កឹង​ធើ (ឃុំ​ថើយ​ស្វឹង​ បាន​ចែក​ចេញ​ពី​ឃុំ​ថើយ​ដុង​ ក្រោយ​ពី​ចាក​ចេញ​ពី​កម្ម​វិធី​១​៣​៥​) ឲ្យ​ដឹង​៖ "ក្រោយ​ពី​បង្កើត​ឃុំ​ថ្មី​ភ្លាម​ ថើយ​ស្វឹង​បាន​ក្រុង​យក​ចិត្ត​ទុក​ដាក់​វិនិ​យោ​គទុន​ កសាង​សំ​ណង់​សំ​ ខាន់​ៗ​ព្រម​ៗ​គ្នា​ជាច្រើន​មាន​ដូច​៖ ដំ​ណា​ក់​សុខា​ភិបាល​ សាលា​មតេ្តយ្យ​ សម្រេច​បទ​ដ្ឋាន​ជាដើម​។​ ពិសេស​ ដង​ផ្លូវ​ចូល​ទៅ​កាន់​ភូមិ​នា​នា​ ដែល​ មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​បាន​ក្រាល​បេ​តុង​រួច​រាល់​ ទឹក​ស្អាត​ អគ្គិ​ សនី​បាន​តភ្ជាប់​ទៅ​ដល់​គ្រួ​សារ​ខ្មែរ​នីមួយ​ៗ​។​ អា​ស្រ័យ​មាន​ផ្លូវ​គមនា​ គមន៍ងាយ​ស្រួល​ ជន​រួម​ជាតិ​ខ្មែរ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំ​ណើរ ទៅ​មក​ ជួញ​ដូរ​ធ្វើ​ការ​រក​ស៊ី​ ផ្តើម​ពី​នោះ​ អត្រា​គ្រួ​សារ​ក្រី​ក្រត្រូវ​បាន​កាត់​ បន្ថយ​ជាលំ​ដាប់​"។​

នៅ​ខេត្ត​ត្រា​វិញ​ ធន​ាគារ​គោ​លនយោ​បាយ​សង្គម​ សហកា​រជាមួយ​នឹង​ មន្ទីរ​កសិកម្ម​និង​អភិវឌ្ឍ​ជន​បទ​ខេត្ត​ បាន​ផ្សព្វ​ផ្សាយ​ទម្រង់​រូប​ភាព​ជូន​ គ្រួ​សារ​ខ្មែរ​ក្រី​ក្រ បុល​ទុន​និង​ណែ​នា​ំបច្ចេក​ទេ​សចិញ្ចឹម​គោ​ បង្កាត់​ស៊ី​ន សម្រេច​ទិន្ន​ផល​ខ្ពស់​ ហើយ​មាន​គ្រួ​សារ​ក្រី​ក្រជាច្រើន​បាន​ចាក​ផុត​ពី​ ភាព​ក្រី​ក្រ។​ តួយ៉ាង​ដូច​ជា​បង​ស្រី​គឹម​ធីលិន នៅ​ឃុំ​ហា​មយ៉ាង​ ស្រុក​ថ្កូវ​ ដំ​បូង​ បង​ស្រី​បាន​រដ្ឋ​ឧបត្ថម្ភ​កូន​គោ​ពូជ​១​ក្បាល​។​ ក្រោយ​មក​គោ​នោះ​ កើត​កូន​ជាបន្ត​បន្ទាប់​ បង​លក់​យក​ប​្រាក់សង់​បាន​ផ្ទះ​។​ បង​ស្រី​លិន ឲ្យ​ ដឹង​៖ "ប្រាក់​បាន​មក​ពី​លក់​គោ​    រួម​ជាមួយ​នឹង​ប្រាក់​រដ្ឋ​ឧបត្ថម្ភ​សម្រាប់​ គ្រួ​សារ​ក្រី​ក្រសង់​ផ្ទះ​ ខ្ញុំ​សង់​បាន​ផ្ទះ​ឥដ្ឋមួយ​ខ្នង​សមរម្យ​"។​ បច្ចុប្បន្ន​ ក្រៅ​ពី​ធ្វើ​ស្រែ​ផ្ទះ​២​កុង​ បង​ថា​ច់​សឿ ជាប្តី​របស់​បង​ស្រី​លិន ថែម​ទាំង​ជួល​ដី​ស្រែ​៤​កុង​បន្ថែម​ទៀត​ដើម្បី​ដាំ​ពោត​។​ តាម​ប្រ​សាសន៍​លោក​គឹម​ ង៉ុក​សឿង ប្រ​ធាន​ការិ​យាល័យ​ជន​ជាតិ​ស្រុក​ថ្កូវ​ ក្រៅ​ពី​ឧបត្ថម្ភ​អភិវឌ្ឍ​ ការ​ចិញ្ចឹម​សត្វ​  ស្រុក​ថែម​ទាំង​ឧបត្ថម្ភ​ថវិកា​ដើម្បី​ជន​រួម​ជាតិ​ខ្មែរ​អភិវឌ្ឍ​ ភូមិ​របរ​ប្រ​ពៃណី​ទៀត​ផង​ ដូច​ជា​៖ ភូមិ​របរ​ត្បាញ​បន្ទោះ​នៅ​ឃុំ​ដាយអា​ង​ ភូមិ​របរ​បោះ​គ្រែ តុកៅ​អី​ឫ​ស្សី​នៅ​ឃុំ​ ហា​មយ៉ាង​ជាដើម​។​

នៅ​ឃុំ​វុាំងយ៉ាវ ស្រុក​ទិញ​បៀង​ ខេត្ត​អា​ង​យ៉ាង​ ក៏​មាន​ការ​អភិវឌ្ឍ​ន៍ភូមិ​ របរ​យ៉ាង​ខ្លាំង​ក្លា​ដែរ​ ដោយ​កសាង​បាន​សម្រេច​ជោគ​ជ័យ​នូវ​ពាណិ​ជ្ជ សញ្ញា​ត​្បាញសំ​ពត់ចរបាប់វុាំងយ៉ាវ។​ ខេត្ត​បាន​ឧបត្ថម្ភ​កីតម្បាញ​ ដោយ​ ឥត​សំ​ណង​និង​ថវិកា​ទិញ​គ្រឿង​បរិក្ខារ​សម្រាប់​ជាង​តម្បាញ​នៅ​វុាំងយ៉ាវ ព្រម​ទាំង​បង្កើត​សហករ​ណ៍ត្បាញ​សំ​ពត់ចរបាប់វុាំងយ៉ាវ ដើម្បី​ផ្សព្វ​ ផ្សាយ​និង​លក់​ផល​ិតផល​។​ បង​ស្រី​ឡីធីយ៉េមហុង​ នា​យក​សហករ​ណ៍ ត្បាញ​ សំ​ពត់ចរបាប់វុាំងយ៉ាវ ឲ្យ​ដឹង​៖ "សហករ​ណ៍ទើប​បាន​គណៈ​កម្មា​ ធិការ​ប្រ​ជា​ជន​ខេត្ត​ ផ្តល់​ថវិកា​កសាង​អគារ​ដាក់​តាំង​ផល​ិតផល​ ដើម្បី​ ឧទ្ទេស​នា​មជូន​ភ្ញៀវ​ទេ​សចរ​។​ យើង​ខ្ញុំ​តែង​តែ​សហកា​រជាមួយ​នឹង​អង្គ​ ភាព​នា​នា​ ដើម្បី​ផ្សព្វ​ផ្សាយ​ទន្ទឹម​នឹង​នោះ​ ក៏​បាន​ស្ទាបផ្ទង់​មតិ​របស់​ភ្ញៀវ​ ទេ​សចរ​ ដើម្បី​កែ​ច្នៃ​ម៉ូដផល​ិតផល​ឲ្យ​បាន​សមស្រប​នឹង​ចំ​ណូល​ចិត្ត​អតិ ថិជន​"។​ ការ​ខ្នះ​ខ្នែង​ទាំង​ប៉ុន្មាន​របស់​រដ្ឋ​អំ​ណា​ច​គ្រប់​លំ​ដាប់​ថ្នា​ក់​ចំ​ពោះ​ ផល​ិតផល​តម្បាញ​សំ​ពត់ចរបាប់វុាំងយ៉ាវ បាន​និង​កំ​ពុង​ពង្រីក​ប​្រសិទ្ធ ភាព​។​ ផល​ិតផល​របស់​សិប្ប​ករ​ និង​ជាង​តម្បាញ​វុាំងយ៉ាវ ផល​ិតចេញ​ មិន​គ្រប់​ផ្គត់​ផ្គង់​ទីផ្សារផង​ ហេតុ​នោះ​ ជាង​តម្បាញ​រក​ប​ានប្រាក់​ចំ​ណូល​ លំ​នឹង​។​ លោក​ហូវ​ុាំងឌឹក អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​វុាំងយ៉ាវ ឲ្យ​ដឹង​៖ "សមាជិក​នៃ​សហករ​ណ៍ តម្បាញ​សំ​ពត់ចរបាប់នៅ​វុាំង យ៉ាវស្ទើរ​តែទាំង​អស់​តែង​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រដោយ​ចីរ​ភាព​"៕​

ហាថាញ់-វិមាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
វ៉ធីកឹមធូ