ប៉ុន្មានថ្ងៃជិតៗនេះ មានអ្នកលក់ផ្លែឈើតាមដងផ្លូវជើងស្ពានកឹងធើ ឆ្ពោះទៅជើងស្ពានខាងវិញឡុងនិងផ្លូវជាតិ៥៤ តាមដងផ្លូវពីឃុំដុងប៊ិញ ឆ្ពោះទៅដុងថាញ់ ក្រុងប៊ិញមិញ មានព្យួរលក់ផ្លែមាក់ប្រាងទាក់ទាញអ្នកដំណើរ។
មាក់ប្រាងបានដាក់លក់តាមដងផ្លូវជាតិ៥៤។
មាក់ប្រាងជាដំណាំតែងបានកសិករនៅឃុំដុងប៊ិញ ដុងថាញ់ ជម្រើសដាំជំនួសដើមក្រូចថ្លុង។ ចំការមាក់ប្រាងដាំកើនឡើងដល់រាប់សិបកុង ប្រមូលផ្តុំនៅភូមិដុងហ៊ឹង ដុងហ៊ឹង២ និងដុងហ្វារបស់ឃុំដុងថាញ់។ តាមពូហ្វិញហ្វាងឡុងនៅភូមិដុងហឹង២ឲ្យដឹង៖ ផ្ទះពូដាំមាក់ប្រាងជាង១០កុងផ្តល់ប្រាក់ចំណូលខ្ពស់ជាងដាំក្រូចថ្លុង។ ពិសេសមាក់ប្រាងងាយ ដាំមិនសូវបង់កម្លាំងថែទាំដូចក្រូចថ្លុង។ ដើមមាក់ប្រាងមានអាយុកាលវែងជាងក្រូច។ ដើមចាស់កាលណាមែកកាន់តែសាខាហើយផ្លែកាន់តែច្រើន។ មធ្យមភាគក្នុងមួយកុងមាក់ប្រាងមានអាយុពី៨ឆ្នាំឡើងទៅ អាចផ្តល់ផ្លែប្រមាណ៤តោន។ ដើមមាក់ប្រាងមានអាយុពី៧-៨ឆ្នាំ អាចផ្តល់ផ្លែ។ចាប់តាំងពីចេញផ្ការហូតដល់ថ្ងៃបេះ ផ្លែប្រមាណ៣ខែ។ រៀងរាល់ថ្ងៃអ្នកចំការគ្រាន់តែបាញ់ទឹកផ្សើម មិនចាំបាច់ព្រាចជីឬបាញ់ថ្នាំ ការពាររុក្ខជាតិអ្វីឡើយ រហូតដល់ថ្ងៃប្រមូលផល។ រយៈកាលប្រមូលផលចាប់តាំងពីក្រោយតេតង្វៀនដាងរហូតដល់ខែ៣ ចន្ទគតិវៀតណាម។ រយៈពេលផ្លែទុំលើដើមរង់ចាំប្រមូលផលប្រមាណកន្លះខែ។
ដើមមាក់ប្រាងមានពីរប្រភេទ៖ មាក់ប្រាងជូរផ្លែមូល សម្បកពណ៌លឿងទុំ។ ចំណែកមាក់ប្រាងផ្អែមផ្លែវែង សម្បកពណ៌លឿងស្លេក មានម្សៅខាងក្រៅសម្បកនិងផ្លែតូចជាងមាក់ប្រាងជូរ។ មាក់ប្រាងទាំងពីរប្រភេទជូរនិងផ្អែមសុទ្ធតែនាំមកនូវសារធាតុត្រជាក់យ៉ាងល្អប្រសើរ។ ផ្លែមាក់ប្រាងអាចហូបជាមួយនឹងអំបិលឬក៏ត្រាំជាមួយនឹងស្ករថែមអំបិលបន្តិច និងដាក់ទឹកកកខ្លះៗក្លាយជាភេសជ្ជៈឆ្ងាញ់ពិសា។ ក្រៅពីលក់ផ្លែមាក់ ប្រាងទុំ អ្នកចំការនៅប៊ិញមិញនៅទាំងបង្កាត់មែកលក់និងលក់គ្រាប់ទុំហាលស្ងួត។ បងស្រីង្វៀនធីទ្វៀកវឹង នៅភូមិដុងហ៊ឹង២ ឲ្យដឹង៖ "ប្រសិនបើលក់ផ្លែមាក់ប្រាងទុំមិនអស់ទេនាងខ្ញុំនឹងយកទៅធ្វើតំណាប់វិញ។ ប្រភេទតំណាប់នេះក៏មានអ្នកចូលចិត្តហូបដែរក្នុងរដូវក្តៅនេះ។ ផ្លែមាក់ប្រាងជូរពេលទុំនៅទាំងបានយកទៅច្នៃធ្វើជាសម្លម្ជូរ បង់ត្រីខពីព្រោះមានជាតិជូរបង់ចូលទៅធ្វើឲ្យមុខម្ហូបកាន់តែឆ្ងាញ់។ បច្ចុប្បន្ន មាក់ប្រាងផ្អែមតម្លៃ១០០.០០០ដុង/គីឡូក្រាមនិងមាក់ប្រាងជួរតម្លៃ៥០.០០០ដុង/គីឡូក្រាម។ តាមបងស្រីថាច់ង៉ុកឡេអ្នកលក់ផ្លែមាក់ប្រាងជាច្រើនឆ្នាំ ឲ្យដឹងតម្លៃមាក់ប្រាងចុះទៅទិញដល់ចំការមិនបានពាក់កណ្តាលតម្លៃសម្រាប់អ្នកលក់រាយនៅតាមដងផ្លូវផង ពីព្រោះមាក់ប្រាងប្រមូលផលរួចស្រេចច្រើនតែផ្លែប្រែខ្មៅនិងខូច ម៉្លោះហើយនាងខ្ញុំត្រូវតែលក់ប្រញាប់។ ឆ្នាំនេះធាតុអាកាសមិនអំណោយផល ម៉្លោះហើយមាក់ប្រាងផ្តល់ផ្លែរប៉េះរប៉ោះ៕
ហាថាញ់-សុផល