យោងតាមស្ថិតិរបស់គណៈជនជាតិខេត្តហូវយ៉ាង ឆ្នាំ២០១៦ ខេត្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធី គម្រោងជាច្រើនរបស់រដ្ឋ សម្រាប់ជនជាតិភាគតិចលើភូមិសាស្រ្ត។
ផ្សារដឿងដៅ ឃុំវីធ្វីទើបបានកសាងផ្លូវថ្មី ចាប់ពីទីប្រជុំជន ណាងម៉ាវចុះទៅវិញចែវ។
ដោយឡែកតែកម្មវិធី១៣៥ មជ្ឈិមបានបែងចែកថវិកាជាង៧ពាន់លានដុង សម្រាប់ឧបត្ថម្ភដល់គ្រួសារកសិករនៅភូមិលំបាកពិសេសចំនួន២៩ កសាងទម្រង់រូបភាពផលិតកម្ម (៥០លានដុង/ភូមិ)។ ទម្រង់រូបភាពនានា មានដូច៖ ចិញ្ចឹមជ្រូក មាន់ ទា ត្រី ម៉ាស៊ីនបាញ់ថ្នាំ។ល។ ផ្ដើមពីកម្មវិធី១៣៥ផងដែរ ខេត្តហូវយ៉ាង បានកសាងសំណង់គមនាគមន៍ចំនួន៧ និងសាលាមតេ្តយ្យ១ សរុបថវិកាជាង៦ពាន់លានដុង។ អនុវត្តសេចក្ដី សម្រេចចិត្តលេខ២៩/២០១៣/QĐ-TTg ស្ដីពីគោលនយោបាយឧបត្ថម្ភដីសង់ផ្ទះ និងដោះស្រាយការងារធ្វើជូនជនជាតិភាគតិច មានជីវភាពក្រ លំបាកនៅតំបន់វាលរាបទន្លេគឺវឡុង ភូមិភាគទាំងឡាយបានដោះស្រាយឧបត្ថម្ភដល់គ្រួសារជនជាតិភាគតិចលើភូមិសាស្រ្តចំនួន១៧៧គ្រួសារ សរុបថវិកាជិត៤,៥ពាន់លានដុង ក្នុងនោះ ដីសង់ផ្ទះ៤៩គ្រួសារ ដីផលិតកម្ម៨៤គ្រួសារ ដោះស្រាយការងារធ្វើជូន៤៤គ្រួសារ។ សព្វថ្ងៃទូទាំងខេត្តហូវយ៉ាងនៅមានឃុំលំបាកចំនួន៨ និងឃុំលំបាកពិសេសចំនួន៤ ម្ល៉ោះហើយខេត្តបន្តការអនុវត្តន៍សេចក្ដីសម្រេចចិត្តលេខ៥៤/QĐ- ឧបត្ថម្ភដល់គ្រួសារជនជាតិភាគតិចលំបាកពិសេសចំនួន២១៨គ្រួសារ មួយអន្លើដោយឧបត្ថម្ភប្រជាជនតំបន់នេះ ទិញពាងតម្កល់ទឹកតាមសេចក្ដីសម្រេចចិត្តលេខ៧៥៥/QĐ-TTg។ ចំពោះការអនុវត្តន៍សេចក្ដីសម្រេចចិត្តលេខ១០២/២០០៩/QĐ-TTg ខេត្តបានអនុវត្តដំណើរការត្រួតពិនិត្យ និងឧបត្ថម្ភប្រជាជនក្រីក្រចំណុះតំបន់លំបាកចំនួន៣៤.៦១០នាក់ (រួមមាន៖ ឃុំលំបាកចំនួន៨ កម្រិតថវិកា៨០.០០០ដុង/នាក់ និងឃុំលំបាកពិសេសចំនួន៤កម្រិតថវិកា១០០.០០០ដុង/នាក់)។ សព្វថ្ងៃភូមិភាគទាំងឡាយបានបង្កើតបែបបទ បន្តការឧបត្ថម្ភដល់ប្រជាជន ២៩.៧៧៧នាក់។ល។ បងស្រីធីហឿង នៅភូមិ៤ ឃុំសាភៀង ឲ្យដឹង៖ "គ្រួសារខ្ញុំបានរដ្ឋឧបត្ថម្ភបុលទុនធ្វើការរកស៊ី ម្ល៉ោះហើយទើបនឹងបានចាកផុតពីភាពក្រីក្រ ជីវភាពមានលំនឹងដូចសព្វថ្ងៃ"។
តាមប្រសាសន៍លោកថាមហ្វាងឃើម ប្រធានគណៈកម្មាធិការប្រជាជន ឃុំសាភៀង ស្រុកឡុងម៉ី៖ ការដែលភូមិភាគឧបត្ថម្ភថវិកាទាន់ពេល សម្រាប់អនុវត្តកម្មវិធីជំនួយពិសេសរបស់រដ្ឋដល់ជនជាតិភាគតិចបានជួយឲ្យជនរួមជាតិភាគតិចមានលក្ខណសម្បត្តិ ឆ្លងកាត់ការលំបាក ឈានឡើងក្នុងជីវភាព។ ផ្ដើមពីនោះ អត្រាគ្រួសារក្រីក្រក្នុងជនរួមជាតិភាគតិចបានថយចុះជាលំដាប់រៀងរាល់ឆ្នាំ ជីវភាពរបស់ជនរួមជាតិភាគតិចពីមួយថ្ងៃទៅមួយថ្ងៃត្រូវបានលើកស្ទួយ។ លោកគីហ៊ីវថាញ់ អនុប្រធានគណៈជនជាតិខេត្តហូវយ៉ាង បានអះអាង៖ ផ្អែកលើមូលដ្ឋាន សម្រេចបានឆ្នាំ២០១៦ គណៈជនជាតិបានបន្តការសហការជាមួយភូមិភាគទាំងឡាយពិនិត្យ ឡើងវិញនូវភូមិឃុំលំបាកពិសេស ចំណុះតំបន់ជនជាតិភាគតិចនានា ដំណាក់កាល២០១៦-២០២០ យោងលើស្មារតី នៃសេចក្ដីសម្រេចចិត្តលេខ៥០/២០១៦/QĐ-TTg របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល។ ផ្អែកលើមូលដ្ឋាននោះ នឹងធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជនខេត្តនូវរាល់កម្មវិធី គម្រោងទន្ទឹមជាមួយនឹងគោលនយោបាយវិនិយោគទុនពិសេសរបស់រដ្ឋ សម្រាប់ជនរួមជាតិភាគតិច លើភូមិសាស្រ្តជួយឲ្យជីវភាពជនរួមជាតិភាគតិចកាន់តែរីកចម្រើនថែមទៀត៕
ហាថាញ់ - សេរី