យោងមតិរបស់លោកប្រធានរដ្ឋសភា ង្វៀនសិញហ៊ុង សម័យប្រជុំលើក ទី៤៥របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាកន្លងហើយ មាន សារសំខាន់ណាស់ គឺបានត្រៀមបម្រុងយ៉ាងហ្មត់ចត់នូវខ្លឹមសារ សម្រាប់សម័យប្រជុំលើកទី១១ រដ្ឋសភា នីតិកាលXIII នឹងប្រព្រឹត្តឡើងនៅខែមីនា ឆ្នាំ២០១៦។ នេះជាសម័យប្រជុំចុងក្រោយបង្អស់នៃរដ្ឋសភា នីតិកាល XIII ដោយមានខ្លឹមសារសំខាន់ៗនិងសម្រេចនូវភាពជោគជ័យទាំងស្រុង ទូទាំងអាណត្តិកាល។ រដ្ឋសភាពិនិត្យមើលនូវរបាយការណ៍ ការងារទាំងឡាយនៃអាណត្តិកាល២០១១-២០១៦ របស់លោកប្រធានរដ្ឋ រដ្ឋាភិបាល នាយករដ្ឋមន្ត្រី; របាយការណ៍ការងារនីតិកាលXIII របស់រដ្ឋសភា គណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា; របាយការណ៍ការងារអាណត្តិកាល ២០១១ - ២០១៦ របស់ប្រធានតុលាការប្រជាជនកំពូល ប្រធានអយ្យ ការប្រជាជនកំពូល។ល។
ប្រធានរដ្ឋសភា ង្វៀនសិញហ៊ុង ដឹកនាំសម័យប្រជុំលើកទី ៤៥ របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។
សម័យប្រជុំលើកទី១១រដ្ឋសភានឹងសម្រេចជាសារវន្តនូវការងារណែនាំ អនុវត្តរដ្ឋធម្មនុញ្ញ២០១៣ បន្តការផ្តល់សច្ចានុមតិលើច្បាប់ផ្សេងៗទៀត ដើម្បីធ្វើឲ្យទៅជាភាពជាក់ស្ដែងនូវរដ្ឋធម្មនុញ្ញ២០១៣ និងសេចក្ដី សម្រេចផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកិច្ចរបស់ប្រទេសជាតិ ក្នុងរយៈកាល៥ឆ្នាំខាងមុខ។ល។ ពិសេសនៅពេលខាងមុខ គឺត្រៀមបម្រុង ឲ្យបានល្អនូវការងារបោះឆ្នោតជម្រើសតំណាងរដ្ឋសភានីតិកាល XIV និងបោះឆ្នោតជ្រើសតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ នីតិ កាល២០១៦-២០២១៕
TTXVN-ប្រែ៖ សុផន