20/03/2017 - 14:56

វីធ្វីខិតខំកាត់បន្ថយភាពក្រីក្រ

វីធ្វីជាស្រុកតំបន់ឆ្ងាយរបស់ខេត្តហូវយ៉ាង មាន​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ រស់​នៅ​ចំ​នួន​១.១៦៤​គ្រួ​សារ មា​មីង​នៅ​ប្រ​មូល​ផ្តុំ​នៅ​ឃុំ​នា​នា មាន​ដូច៖ ឃុំ​វី​ធ្វី វី​ប៊ិញ​។ល។ អា​ស្រ័យ​ការ​ឧបត្ថម្ភ​របស់​រដ្ឋ ទើប​ជីវ​ភាព​មា​មីង​ជនរួម​ជាតិ​ខ្មែរ​ក្នុង​រយៈ​ពេល​កន្លង​មាន​ភាព​ប្រ​សើរ​ជាង​មុន​ច្រើន។

 ផ្នែកហេដ្ឋារចនាសម្ព័ន្ធតំបន់ជនរួមជាតិភាគតិចរស់នៅ​ នៅវីធ្វី ត្រូវបានវិនិ
យោគទុនកសាងសមរម្យ។

តាមប្រសាសន៍លោកគីហ៊ីវថាញ់ អនុប្រធានគណៈជន​ជាតិ​ខេត្ត​ហូវ​យ៉ាង ឲ្យ​ដឹង៖ រយៈ​ពេល​កន្លង ស្ថាន​ភាព​សេដ្ឋ​កិច្ច​និង​ការ​រស់​នៅ​របស់​ជន​រួម​ជាតិ​ភាគ​តិច​នៅ​វី​ធ្វី​មាន​ភាព​លំ​នឹង កម្ម​វិ​ធី គម្រោង​នា​នា ត្រូវ​បាន​វិនិ​យោគ​ទុន​ជា​បន្ត បង្ក​លក្ខណ​សម្បត្តិ​ជួយ​មា​មីង​ពង្រីក​សេដ្ឋ​កិច្ច លំ​នឹង​ជីវ​ភាព​។ ផ្តើម​ពី​គោល​ន​យោ​បាយ​ឧបត្ថម្ភ​នា​នា​របស់​រដ្ឋា​ភិ​បាល ​តួ​យ៉ាងដូច៖ កម្ម​វិធី​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-​សង្គម​កិច្ច​នៅ​ឃុំ​លំ​បាក​ពិ​សេស  តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច (ហៅ​កាត់​កម្ម​វិធី​១៣៥) និងកម្ម​វិ​ធី គម្រោង​ផ្សេង​ៗ​ជា​ច្រើន​។ល។ បាន​រួម​ចំ​ណែក​កែ​លម្អ​និង​លើក​ស្ទួយ​ជីវ​ភាព សម្ភារៈ ស្មា​រ​តី ជូន​ជន​រួម​ជាតិ​ភាគ​តិច​។ មា​មីង​ជន​រួម​ជាតិ​មិន​រួញ​រា​ក្នុង​ការ​បង្វែរ រច​នា​សម្ព័ន្ធ​ពូជ​ដំ​ណាំ  សត្វ​ចិញ្ចឹម ពង្រីក​ទម្រង់​រូប​ភាព​ចិញ្ចឹម​សត្វ មាន​ដូច​៖ ចិញ្ចឹម​ជ្រូក មាន់ ទា ត្រី​។ល។ ទន្ទឹម​នឹង​នោះ ដាំ​ដំ​ណាំ​រួម​ផ្សំ រយៈ​ពេល​ខ្លី​ទៅ​តាម​រដូវ​កាល ដើម្បី​បង្កើន​ប្រាក់​ចំ​ណូល​លើក​ស្ទួយ​ជីវ​ភាព​គ្រួ​សារ​។ រយៈ​ពេល​កន្លង ស្រុក​វី​ធ្វី​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​កម្ម​វិ​ធី គម្រោង​ពិ​សេស​របស់​រដ្ឋ​សម្រាប់​ជន​រួម​ជាតិ​ភាគ​តិច​។ ក្រៅ​ពី​នោះ ស្រុក​ក៏​បាន​អនុ​វត្ត​សេច​ក្តី​សម្រេច​ចិត្ត​លេខ​៥៧១​-​QĐ/​HU ចុះ​ថ្ងៃ ២៥ ខែ​ឧស​ភា ឆ្នាំ​២០១៦ របស់​កម្មា​ធិការ​បក្ស​ស្រុក ស្តី​ពី​ការ​ពង្រឹង គណៈ​ចល​នា​ភូមិ​ជម្នះ​លំ​បាក​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ដំ​ណាក់​កាល​២០១៥​-​២០២០​។ អា​ស្រ័យ​ហេតុ​នោះ អត្រា​គ្រួ​សារ​ខ្មែរ​ក្រី​ក្រ​ត្រូវ​បាន​កាត់​បន្ថយ​ជា​លំ​ដាប់។

តាមប្រសាសន៍របស់បងង្វៀនវ៉ាំងថាញ់ អនុ​ប្រ​ធាន​ការិ​យា​ល័យ​​ជន​ជាតិ​ស្រុក​វី​ធ្វី ការិ​យាល័យ​ជន​ជាតិ​បាន​សហ​ការ​អនុ​វត្ត​នូវ​ទម្រង់​រូប​ភាព ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​ក្នុង​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​។ ក្នុង​នោះ មាន​ទម្រង់​រូប​ភាព​ចាក​ផុត​ពី​ភាព​ក្រី​ក្រ នៅ​ភូមិ​៨ ឃុំ​វី​ធ្វី​។ ឆ្លង​តាម​រយៈ​នោះ ផ្តើម​ពី​គ្រួ​សារ​ក្រី​ក្រ​៣១,៥% កាត់​បន្ថយ​នៅ​២៦,៤% គ្មាន​នៅ​គ្រួ​សារ​ជិត​ក្រ។ គ្រួសារ​មាន​ទឹក​ស្អាត​ប្រើ​ប្រាស់​សម្រេច​៧០% គ្រួ​សារ​មាន​អគ្គិ​សនី​ប្រើ​ប្រាស់​សម្រេច​៩៩%។ ចំ​ពោះ​ស្ថាន​ភាព​នៃ​ការ​ប្រែ​ប្រួល អា​កាស​ធាតុ​ធ្វើឲ្យ​ប៉ះ​ពាល់​ដល់​ការ​រស់​នៅ​របស់​មា​មីង​យ៉ាង​ខ្លាំង ពិ​សេស​គឺ​បាតុ​ភូត​ជ្រាប​ជាតិ​ប្រៃអូស​បន្លយ ស្រុក​បាន​ម្ចាស់​ការ​លើក​ទំ​នប់​ទប់​ទឹក​ប្រៃ​ ជួយ​ប្រ​ជា​ជន​លំ​នឹង​ជីវ​ភាព​។ បង​យ័ញ​ល្វឹង លេ​ខា​សា​ខា បក្ស​ភូមិនិង​ជា​ប្រ​ធាន​ភូមិ​៦ ឃុំ​វី​ធ្វី ចែក​រំ​លែក​៖ "អា​ស្រ័យ​ទប់​ទឹក​ប្រៃបាន​ទាន់​ពេល ទើប​ប្រ​ជា​ជន​លើ​ភូមិ​សាស្រ្ត​ធ្វើ​ការ​ដាំ​ដុះ​និង​ចិញ្ចឹម​សត្វបាន​ជា​ធម្ម​តា ម៉្លោះ​ហើយ​រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង​"។

ថ្វីបើដូច្នេះ បច្ចុប្បន្ន​អត្រា​គ្រួ​សារ​ក្រី​ក្រ តាម​បទដ្ឋាន​ថ្មី​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​នៅ​វីធ្វី​នៅ​មាន​កម្រិត​ខ្ពស់​បង្គួរ​។ ព្រោះ​ហេតុ​នោះ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ស្រុក​វី​ធ្វី កំ​ពុង​កសាង​បន្ថែម​នូវ​ទម្រង់​រូប​ភាព​ឧបត្ថម្ភ​ពង្រីក​សេដ្ឋ​កិច្ច ដើម្បី​ជន​រួម​ជាតិ​ភាគ​តិច​អនុ​វត្ត​សំ​ដៅ​កាត់​បន្ថយ​អត្រា​គ្រួ​សារ​ក្រី​ក្រ​នៅ​ពេល​ខាង​មុខ៕

ហាថាញ់-មុនី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោកគីហ៊ីវថាញ់